នៅតាមបណ្តាប្រទេសនីមួយៗជុំវិញពិភពលោកមានសាសនាជាច្រើនខុសៗគ្នាដូចជា សាសនាព្រះពុទ្ធ សាសនាគ្រិស្ត សាសនាឥស្លាម សាសនាហិណ្ឌូ ជាដើម-ល-។ សាសនានីមួយៗសុទ្ធតែមានការគោរពប្រតិបត្តិខុសៗគ្នា និងមានទំនៀមទំលាប់ខុសៗគ្នាផងដែរ។ ដោយឡែកថ្ងៃនេះយើងខ្ញុំសូមលើកយកសាសនាព្រះពុទ្ធ មកចែករំលែកចំណេះដឹងខ្លះៗដើម្បីឲប្រិយមិត្តបានដឹង។ តើប្រិយមិត្តដឹងទេ ហេតុអ្វីបានជាសាសនាព្រះពុទ្ធចែកជាពីរនិកាយ? ដូច្នេះហើយខាងក្រោមនេះគឺជាប្រវត្តខ្លះៗនៃការបែងចែកនិកាយរបស់សាសនាព្រះពុទ្ធ ដែលមានដូចតទៅ៖Buddhism - Religion - Year 11 - SOR I - The Nature of Religion and Belief -  LibGuides at Saint Patrick's College, Campbelltown

ដើមឡើយ ព្រះពុទ្ធសាសនា គ្មានការបែងចែកនិកាយនោះទេ។ ប៉ុន្តែ ក្រោយពីព្រះសម្មាសម្ពុទ្ធ ទ្រង់បរិនិព្វាន បានប្រមាណជា ២០០ ឆ្នាំ ព្រះពុទ្ធសាសនា ក៏បានបែកខ្ញែក ជាពីរនិកាយធំៗគឺ និកាយមហាយាន និងនិកាយហីនយាន។ រឿងនេះមានមូលហេតុជាច្រើន បុន្តែមូលហេតុដ៏ចម្បងមួយគឺ ការមិនចុះសម្រុងគ្នារវាងព្រះសង្ឃនិងព្រះសង្ឃ ជុំវិញការយល់ឃើញនូវព្រះពុទ្ធដីកា។ បន្ទាប់ពីព្រះពុទ្ធអង្គ ទ្រង់រលត់សង្ខារទៅ សាវ័កទាំងឡាយ ចាប់ផ្តើមប្រទាំងប្រទូសគ្នា អំពីព្រះពុទ្ធឱវាទ និងការប្រតិបត្តិ ជាបន្តបន្ទាប់ ដោយព្រះសង្ឃខ្លះថា ព្រះធម៌នេះត្រឹមត្រូវ ព្រះធម៌នោះមិនត្រឹមត្រូវទេ ហើយព្រះសង្ឃខ្លះទៀតក៏ថា ការប្រតិបត្តិបែបនេះ ទើបត្រឹមត្រូវ ការប្រតិបត្តិបែបនោះមិនត្រឹមត្រូវឡើយ។ ដោយសារតែ ការមិនឯកភាពគ្នាត្រង់ចំណុចនេះហើយ ទើបធ្វើឲព្រះពុទ្ធសាសនា បានពុះបំបែកជាពីរនិកាយធំៗ ពោលគឺ និកាយមហាយាននិងនិកាយហីនយាន រហូតមកដល់បច្ចុប្បន្ន នេះឯង។Kalyanamitra Dharmasabha: 2010 ដូច្នេះហើយតើនិកាយមហាយាននិងនិកាយហីនយានខុសគ្នាដូចម្តេច?
-និកាយមហាយាន៖ មហាយាន អាចហៅម្យ៉ាងទៀតថា អាចរិយវាទ អ្នកកាន់ព្រះពុទ្ធសាសនាបែបមហាយាន ភាគច្រើនគេជឿតាមពាក្យប្រៀនប្រដៅរបស់គ្រូអាចា្យ។
អ្នកគួរកត់សម្គាល់ថា ព្រះសង្ឃខាងមហាយាន ស្លៀកខោនិងពាក់អាវ ហើយប្រទេសដែលកាន់ព្រះពុទ្ធសាសនាបែបមហាយាន មានដូជា ចិន វៀតណាម ជប៉ុន កូរ៉េ ម៉ុងហ្គោលី ជាដើម។
-និកាយហីនយាន៖ ហីនយាន អាចហៅមួយបែបទៀតថា ថេរវាទ អ្នកកាន់ព្រះពុទ្ធបែបហីនយាន ភាគច្រើន ដើរតាមគន្លងព្រះពុទ្ធឱវាទ តាមរយៈព្រះត្រៃបិដក និងការអប់រំរបស់ព្រះថេរៈគ្រប់អង្គ។
អ្នកគួរចាប់អារម្មណ៍ថា ព្រះសង្ឃខាងហីនយាន ស្លៀកស្បង់និងគ្រងចីវរ ហើយប្រទេសដែលប្រកាន់យកលទ្ធិហីនយាន មានដូចជា កម្ពុជា ស្រីលង្កា មីយ៉ាន់ម៉ា ឡាវ ថៃ ជាដើម។ អ្នកកាន់ពុទ្ធសាសនាហីនយាន ប្រកាន់ភ្ជាប់ថា មានតែព្រះពុទ្ធបរមគ្រូទេ ដែលបានត្រាស់ដឹងនូវសម្មាសម្ពោធិញាណ ហើយពួកគេគោរពប្រតិបត្តិយ៉ាងខ្លាំងចំពោះព្រះអង្គ។Buddhism versus Hinduism: Encounters of the imagined kind(Part II) -  Pragyata

បើទោះបីជាព្រះពុទ្ធសាសនា បានបែងចែកជាលទ្ធិផ្សេងៗគ្នាក៏ពិតមែន តែអ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូប តែងប្រកាន់ភ្ជាប់ថា ព្រះពុទ្ធសាសនា មានគោលដៅតែមួយ គឺការរុញច្រានសត្វលោកទាំងពួង ឲ្យប្រាសចាកពីវាលវដ្តសង្សារ ហើយឈានទៅកាន់ស្ថានបរមសុខ គឺព្រះនិព្វាន៕