ប្រទេសចិន ៖ ពលរដ្ឋនៅក្រុងប៉េកាំងបានធ្លាក់ចុះជាលើកដំបូងគិតចាប់ពីឆ្នាំ២០០៣ ដោយសារប្រទេសចិនមានអត្រាកំណើតធ្លាក់ចុះ ហើយការចំណាយលើការរស់នៅប្រចាំថ្ងៃ និងថ្លៃសិក្សាកាន់តែខ្ពស់ រួមទាំងគោលនយោបាយមានកូនតែម្នាក់របស់រដ្ឋាភិបាលចិន ។ ប៉ុន្តែអត្រាការស្លាប់បានកើនលើសអត្រាកំណើតនៅឆ្នាំ២០២២ ។

តាមសេចក្តីរាយការណ៍ពីក្រុងប៉េកាំងថា អត្រាការស្លាប់របស់ពលរដ្ឋរស់នៅក្រុងប៉េកាំង បានកើនឡើង៥,៧២នាក់ក្នុងចំណោមពលរដ្ឋ១.០០០នាក់ ខណៈអត្រាកំណើតធ្លាក់ចុះសល់ត្រឹមតែ៥,៦៧នាក់ក្នុងចំណោមពលរដ្ឋ១.០០០នាក់ ។China records slowest population growth in decades, new census reveals |  CNN Business

អ្នកប្រជាសាស្ត្រនិយាយថា អត្រាកំណើតធ្លាក់ចុះនេះស្របតាមគោលនយោបាយរបស់ប្រទេសចិន វាបង្ហាញពីកត្តាសេដ្ឋកិច្ច និងសង្គម ដែលបានគាំទ្រអត្រាកំណើតធ្លាក់ចុះនៅចិន ។ មានសេចក្តីរាយការណ៍ថា រដ្ឋាភិបាលគណបក្សកុម្មុយនិស្តចិនកំពុងព្យាយាមយ៉ាងខ្លាំងដើម្បីបញ្ច្រាសគោលនយោបាយមានកូនតែម្នាក់ ព្រមទាំងការពារផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារចំនួនមនុស្សចាស់កើនឡើងផងដែរ ។

តាមទិន្នន័យផ្លូវការកាលពីឆ្នាំ២០២២ បង្ហាញថា អត្រាកំណើតពលរដ្ឋចិនបានធ្លាក់ចុះនៅសល់ត្រឹមតែ៦,៧៧នាក់ក្នុងចំណោមពលរដ្ឋ១.០០០នាក់ ដែលវាជាចំនួនទាបបំផុតក្នុងប្រវត្តិសាស្ត្រ ។ ចំនួនពលរដ្ឋក្រុងប៉េកាំង គឺគិតតែអ្នករស់នៅក្នុងទីក្រុងនេះប៉ុណ្ណោះ ដោយគេមិនរាប់បញ្ចូលចំនួនពលករបរទេសជាច្រើននាក់ដែលបានមកធ្វើការក្នុងទីក្រុងនេះទេ ។China's population is now inexorably shrinking

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលគោលនយោបាយកូនតែម្នាក់របស់ចិនត្រូវបានបង្ខំឱ្យអនុវត្តយ៉ាងតឹងរ៉ឹង ហើយចិនទើបតែលុបចោលគោលនយោបាយនេះនៅឆ្នាំ២០១៦ ។ បន្ទាប់មក រដ្ឋាភិបាលចិនបានគាំទ្រឱ្យគ្រួសារនីមួយៗអាចមានកូនលើសពីម្នាក់ ប៉ុន្តែពលរដ្ឋចិនសម្រេចចិត្តមិនធ្វើតាមគោលនយោបាយថ្មីនេះទេ ដោយសារពួកគេលើកហេតុផលថា ការចំណាយលើការរស់នៅប្រចាំថ្ងៃខ្ពស់ សម្ពាធផ្នែកយេនឌ័រ តួនាទី និងវប្បធម៌ការងារ ធ្វើឱ្យពួកគេមិនចង់មានកូនច្រើន ៕ ប្រភព ៖ TNN World