Home ព័ត៌មានអន្តរជាតិ វិធីការពារខ្លួនពីជំងឺដាច់សរសៃឈាមខួរក្បាលពេលអាកាសធាតុក្តៅខ្លាំង

វិធីការពារខ្លួនពីជំងឺដាច់សរសៃឈាមខួរក្បាលពេលអាកាសធាតុក្តៅខ្លាំង

111
0

ប្រទេសថៃ ៖ ឧតុនិយមបានរាយការណ៍ថា បច្ចុប្បន្ន ថៃ និងប្រទេសនានានៅជាប់ថៃ មានអាកាសធាតុក្តៅខ្លាំងរហូតដល់៤០អង្សារសេ ។ ដូច្នេះ ដោយសារអាកាសធាតុក្តៅខ្លាំងអាចធ្វើឱ្យអ្នកដែលធ្វើការក្រោមកំដៅថ្ងៃ ប្រឈមនឹងកើតជំងឺដាច់សរសៃឈាមខួរក្បាល (Heat stroke) ។ ជំងឺនេះបណ្តាលមកពីរាងកាយមិនអាចសម្របខ្លួនបានជាមួយអាកាសធាតុក្តៅ ឬរាងកាយមិនអាចគ្រប់គ្រងភាពក្តៅបាន ដែលធ្វើឱ្យរាងកាយមានសីតុណ្ហភាពកាន់តែខ្ពស់រហូតដល់៤០អង្សារសេ ។Keep Your Cool in Hot Weather | Environmental Health Features

បើរាងកាយមិនអាចគ្រប់គ្រងកំដៅបានទេ វាបណ្តាលឱ្យយើងក្តៅខ្លួន ងងិតមុខ រសាប់រសល់ ដកដង្ហើមញាប់ បេះដូងលោតខុសចង្វាក់ រហូតដល់លែងដឹងខ្លួនតែម្តង ។ ហើយបើយើងមិនទទួលបានព្យាបាលភ្លាមៗទេនោះ វាធ្វើឱ្យស្លាប់ ។

លោកវេជ្ជបណ្ឌិត Taweechai Witsanuyothin ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺនៅខេត្តនគររាជសីមា បានថ្លែងថា អាកាសធាតុក្តៅខ្លាំងអាចធ្វើឱ្យមនុស្សកើតជំងឺដាច់សរសៃឈាមខួរក្បាល ជាពិសេស អ្នកធ្វើការក្រោមកំដៅថ្ងៃ និងអ្នកលេងកីឡា ។ លើសពីនេះ អ្នកប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល មានដូចជា កសិករ កម្មករសំណង់ ក្មេងអាយុក្រោម៥ឆ្នាំ មនុស្សចាស់ អ្នកមានជំងឺប្រចាំកាយដូចជា ជំងឺបេះដូង ជំងឺលើសឈាម អ្នកធាត់ និងអ្នកសម្រាកមិនគ្រប់គ្រាន់ជាដើម ។

លោកវេជ្ជបណ្ឌិតបន្តថា អ្នកផឹកភេសជ្ជៈមានជាតិអាល់កុលច្រើន គឺនឹងធ្វើឱ្យសរសៃឈាមតូចៗនៅក្រោមស្បែកពង្រីកខ្លួនកាន់តែច្រើន ហើយធ្វើឱ្យរាងកាយខ្វះជាតិទឹក និងមានជាតិរ៉ែខ្ពស់ជាងអ្នកមិនបានផឹកភេសជ្ជៈជាតិអាល់កុល ។ ហេតុនេះ នៅពេលអាកាសធាតុក្តៅខ្លាំង ជាតិអាល់កុលនឹងត្រូវបានស្រូបចូលទៅក្នុងសរសៃឈាមយ៉ាងឆាប់រហ័ស ហើយវានឹងធ្វើឱ្យបេះដូងញោតញាប់ខ្លាំង សម្ពាធឈាមកើនឡើង រួចវាអាចបណ្តាលឱ្យគ្រោះថ្នាក់រហូតដល់ស្លាប់ ។L.A. County will experience triple the number of hot days by 2053, study  says - Los Angeles Times

លោកវេជ្ជបណ្ឌិតបានណែនាំទៅកាន់ពលរដ្ឋឱ្យថែទាំសុខភាពរបស់ខ្លួនដូចជា ៖
១-ស្លៀកសម្លៀកបំពាក់ពណ៌ស្រាល ព្រោះវាអាចបញ្ចេញជាតិក្តៅបានល្អ
២-ត្រូវនៅកន្លែងណាមានខ្យល់ចេញ-ចូលល្អ
៣-ចៀសវាងធ្វើសកម្មភាពណាមួយដែលត្រូវបញ្ចេញកម្លាំងនៅកណ្តាលថ្ងៃរយៈពេលយូរ
៤-ពាក់វ៉ែនតាការពារកម្តៅថ្ងៃ បាំងឆ័ត្រ និងពាក់មួកធំៗ
៥-ញ៉ាំទឹកឱ្យបានច្រើនជាងពេលធម្មតា ដើម្បីជំនួសឱ្យការខ្វះខាតទឹកក្នុងរាងកាយ
៦-មិនផឹកភេសជ្ជៈមានជាតិអាល់កុលគ្រប់ប្រភេទ
៧-កុំទុកក្មេងតូច មនុស្សចាស់ ឬសត្វចិញ្ចឹមនៅក្នុងរថយន្តដែលចតក្រោមកម្តៅថ្ងៃ ព្រោះសីតុណ្ហភាពនៅក្នុងរថយន្តនឹងខ្ពស់ជាងខាងក្រៅ ។ រីឯអ្នកហាត់ប្រាណ គួរតែហាត់នៅពេលព្រឹក ឬពេលរសៀល ។Stay safe and well during the hot weather

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ការសង្គ្រោះបន្ទាន់សម្រាប់អ្នកជំងឺដោយសារអាកាសក្តៅមានដូចជា ៖
១-នាំអ្នកជំងឺចូលក្នុងម្លប់ ហើយឱ្យគេគេង ដោយលើកជើងទាំងពីរឡើងលើ និងដោះសម្លៀកបំពាក់ខាងក្រៅចេញ
២-ចាក់ទឹកត្រជាក់ស្រោចពីលើខ្លួនអ្នកជំងឺ ដើម្បីឱ្យសីតុណ្ហភាពក្តៅក្នុងរាងកាយឆាប់ធ្លាក់ចុះ
៣-យកក្រណាត់ទៅជ្រលក់ទឹក ឬក្រណាត់ត្រាំជាមួយទឹកកកមកដាក់លើករ ក្លៀក និងក្រលៀន
៤-មិនគួរប្រើក្រណាត់សើមគ្របលើខ្លួនអ្នកជំងឺទេ ព្រោះវានឹងស្រូបជាតិទឹកចេញពីរាងកាយ
៥-ប្រញាប់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យនៅជិតបំផុត ៕ ប្រភព ៖ khaosod