ផ្លែល្ពៅគឺមានជាតិប្រូតេអ៊ីនខ្ពស់សម្រាប់សុខភាព គ្រាប់ល្ពៅក៏ជាថ្នាំបំបាត់ភាពតានតឹងដ៏អស្ចារ្យផងដែរ ហើយប្រេងល្ពៅក៏ជួយបំប៉នសរសៃប្រសាទផងដែរ សូម្បីតែការទទួលទានផ្លែល្ពៅក៏អាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឱ្យស្ថិតក្នុងកម្រិតធម្មតាផងដែរ ដូច្នេះហើយ ព្យាយាមញ៉ាំល្ពៅពីអោយបានច្រើន។ លើសពីនេះផ្លែល្ពៅអាចជួយដល់ការសម្រកទម្ងន់ ការថយចុះកម្រិតជាតិស្ករក្នុងឈាមជាដើម។ ដូច្នេះហើយខាងក្រោមនេះគឺជាអត្ថប្រយោជន៍សុខភាពទាំង១០យ៉ាងរបស់ផ្លែល្ពៅដែលអ្នកគួរដឹង៖Kabocha Squash: How to Cook with the Japanese Pumpkin

១.ល្ពៅគឺជាបន្លែមួយក្នុងចំណោមបន្លែពណ៌លឿងពណ៌ទឹកក្រូចដែលជួយចិញ្ចឹម និងថែរក្សាភ្នែក។
២.មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងកាត់បន្ថយហានិភ័យនៃជំងឺមហារីក។
៣.ចិញ្ចឹមស្បែកអោយតឹងណែន មានសំណើម ពន្យាភាពជ្រីវជ្រួញ។
៤.ពង្រឹងប្រព័ន្ធភាពស៊ាំសម្រាប់រាងកាយ។
៥.កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ការពារ ជំងឺទឹកនោមផ្អែម។
៦.ខ្លាញ់តិច ជាតិស្ករតិច ជាតិសរសៃខ្ពស់ ថាមពលទាប ដូច្នេះវាស័ក្តិសមសម្រាប់អ្នកដែលកំពុងសម្រកទម្ងន់។
៧.ការពារជំងឺបេះដូង និងសរសៃឈាម។
៨.ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការធម្មតា។
៩.ជួយស្តារសាច់ដុំឡើងវិញបន្ទាប់ពីហាត់ប្រាណ។
១០.ការពារការកើតឡើងនៃគ្រួសក្នុងថង់ទឹកប្រមាត់៕Pumpkin Asia Multi Colored Gourmet Stock Photos, Pictures & Royalty-Free  Images - iStock
ប្រភព៖sanook