ប្រទេសវៀតណាម ៖ លោក Nguyen Khac Huy នាយកក្រុមហ៊ុន Hoang Phat Fruit Ltd ស្ថិតនៅខេត្តឡុងអាន់ភាគខាងត្បូងប្រទេសវៀតណាមថ្លែងថា ក្រោយពីវៀតណាមបាននាំចេញផ្លែមៀន (មៀនអ៊ីឌ័រ ឬតាង៉ែន) ជាលើកដំបូងចំនួន១០តោនទៅកាន់ប្រទេសជប៉ុន កាលពីដើមឆ្នាំ២០២៣នេះ ក្រុមហ៊ុនបាននាំចេញផ្លែមៀនបន្ថែមទៀតចំនួន៧០តោន-១០០តោនទៅកាន់ទីផ្សារជប៉ុនជារៀងរាល់ខែ ទាំងតាមផ្លូវទឹក និងផ្លូវអាកាស ។ លោក Nguyen Khac Huy ថ្លែងថា ៖ «ចំពោះតម្លៃលក់រាយរបស់ផ្លែមៀនវៀតណាមនៅប្រទេសជប៉ុន បានកើនឡើងប្រមាណ៣២ម៉ឺនដុង/១គីឡូក្រាម ហើយប្រើពេលវេលាមិនយូរទេ លក់ដាច់អស់ហើយ» ។Japan welcomes Vietnamese longan despite its high retail pricing.

ចំណែកលោក Dang Phuc Nguyen អគ្គលេខាធិការសមាគមបន្លែ និងផ្លែឈើវៀតណាម បានថ្លែងដែរថា ផ្លែឈើស្រស់របស់វៀតណាមចំនួន៤ប្រភេទដូចជា ផ្លែស្រកានាគ ស្វាយ គូលែន និងមៀន មានសិទ្ធនំាំចេញទៅកាន់ប្រទេសជប៉ុនជាផ្លូវការ ។ លើសពីនេះ ផ្លែមៀន គឺជាផលិតផលនាំចេញក្នុងតម្លៃខ្ពស់របស់វៀតណាម និងអាចលក់ចេញក្នុងតម្លៃខ្ពស់នៅប្រទេសជប៉ុនផងដែរ ។ លោកបន្ថែមថា ការនាំចូលផ្លែឈើរបស់ជប៉ុន វាជាឱកាសដ៏ធំបំផុតសម្រាប់កសិករវៀតណាម ។

បច្ចុប្បន្ន ប្រទេសវៀតណាមមានផ្លែមៀនគ្រប់ប្រភេទដែលបានដាំដុះនៅលើផ្ទៃដីប្រមាណ៨ម៉ឺនហិកតា និងទទួលបានទិន្នផលប្រមាណ៦០ម៉ឺនតោន/១ឆ្នាំ ។ ទោះយ៉ាងណា ផ្ទៃដីសម្រាប់ដាំដុះផ្លែមៀនដែលអតិថិជនជប៉ុនចូលចិត្តទិញនោះ គឺមានមិនច្រើនប៉ុន្មានទេ ហើយការនាំចេញផ្លែមៀនទាំងនេះ ក៏មិនសូវមានគុណភាពល្អដែរ ។កម្ពុជា  កំពុងបន្តការចរចាដើម្បីអាចនាំចេញផ្លែមៀនប៉ៃលិនស្រស់ទៅកាន់ទីផ្សារប្រទេសចិន និង ថៃ ខណៈការចរចាជាមួយវៀតណាមបានឯកភាពគ្នារួចរាល់ ...

រីឯទីប្រឹក្សាពាណិជ្ជកម្មវៀតណាមនៅប្រទេសជប៉ុន លោក Ta Duc Minh បានថ្លែងថា ការនាំចេញផលិតផលទៅកាន់ប្រទេសជប៉ុនជារឿងលំបាក ប៉ុន្តែការរក្សាឋានៈក្នុងទីផ្សារជប៉ុនវាលំបាកជាង ដោយសារបើមានផលិតផលណាមួយរបស់វៀតណាម ដែលមិនត្រឹមត្រូវតាមស្តង់ដាររបស់ជប៉ុនទេ វានឹងធ្វើឱ្យអ្នកនាំចេញពីវៀតណាមទាំងអស់បាត់បង់ទំនុកចិត្តពីអតិថិជនជប៉ុន ហើយវៀតណាមនឹងលំបាកក្នុងការធ្វើឱ្យប្រទេសជប៉ុនមានទំនុកចិត្តមកលើផលិតផលវៀតណាមម្តងទៀត ៕ ប្រភព ៖ sakda.sinives