វែបសាយ SKYTRAX បានចាត់ចំណាត់ថ្នាក់អាកាសយានដ្ឋានរបស់ប្រទេសនានានៅលើពិភពលោកឃើញថា អាកាសយានដ្ឋាន Changi របស់ប្រទេសសិង្ហបុរី បានជាប់ចំណាត់ថ្នាក់ទី១ គឺជាអាកាសយានដ្ឋានល្អបំផុតនៅលើពិភពលោក ខណៈនៅឆ្នាំ២០២២ កន្លងមក អាកាសយានដ្ឋាន Changi បានជាប់ចំណាត់ថ្នាក់ទី៣ ។ នៅឆ្នាំ២០២៣នេះ អាកាសយានដ្ឋាន Changi បានវ៉ាដាច់អាកាសយានដ្ឋាន Hamad នៅទីក្រុងដូហា ប្រទេសកាតា ដែលបានជាប់ចំណាត់ថ្នាក់ទី១ អស់រយៈពេល២ឆ្នាំជាប់ៗគ្នា ។

ក្រៅពីនេះ អាកាសយានដ្ឋាន Changi របស់ប្រទេសសិង្ហបុរី បានទទួលពានរង្វាន់ជាអាកាសយានដ្ឋានមានអាហារល្អបំផុតក្នុងពិភពលោក និងការបង្កលក្ខណៈងាយស្រួលក្នុងអាកាសយានដ្ឋានល្អបំផុតក្នុងពិភពលោកផងដែរ ។My 27-Hour Vacation in Singapore's Changi Airport - The New York Times

ចំណែកអាកាសយានដ្ឋាន Hamad របស់ប្រទេសកាតា នៅឆ្នាំ២០២៣ នេះ បានធ្លាក់មកនៅចំណាត់ថ្នាក់ទី២ និងទទួលបានពានរង្វាន់ជាអាកាសយានដ្ឋានហាងទិញទំនិញល្អបំផុតក្នុងពិភពលោក និងជាអាកាសយានដ្ឋានល្អបំផុតនៅមជ្ឈិមបូព៌ា ហើយក៏ជាអាកាសយានដ្ឋានស្អាតបំផុតនៅមជ្ឈិមបូព៌ាផងដែរ ។Doha: 5 fascinating features of the Hamad International Airport in Qatar |  Architectural Digest India

រីឯអាកាសយានដ្ឋានទទួលបានចំណាត់ថ្នាក់ទី៣ គឺអាកាសយានដ្ឋាន Haneda របស់ប្រទេសជប៉ុន ដែលទទួលបានពានរង្វាន់ជាអាកាសយានដ្ឋានស្អាតបំផុតក្នុងពិភពលោក និងជាអាកាសយានដ្ឋានក្នុងស្រុកល្អបំផុតលើពិភពលោក ហើយក៏ជាអាកាសយានដ្ឋានល្អបំផុតដែលបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកដំណើរជាជនពិការ ។May be an image of nature and text

សម្រាប់អាកាសយានដ្ឋានសុវណ្ណភូមិរបស់ប្រទេសថៃ បានទទួលចំណាត់ថ្នាក់ទី៦៨ ខណៈនៅឆ្នាំ២០២២ អាកាសយានដ្ឋានសុវណ្ណភូមិបានជាប់ចំណាត់ថ្នាក់ទី៧៧ ៕ប្រភព ៖ Today bizview