សាសនានៅជុំវិញពិភពលោកយើងនេះគឺមានច្រើនណាស់ ប៉ុន្តែមិនប្រាកដថាគ្រប់សាសនាទាំងអស់សុទ្ធតែល្អនោះទេ។ ដូច្នេះហើយហេតុអ្វីបានជាគេដាក់ឈ្មោះសាសនាIlluminati ជាសាសនានរក? តើសាសនានេះមានប្រភពពីណា? ហេតុអ្វីបានជាមនុស្សគ្រប់គ្នាខ្លាចរអានឹងសាសនាមួយនេះម្ល៉េះ? ដូចច្នេះហើយយើងខ្ញុំសូមនិយាយខ្លះៗអំពីសាសនាមួយនេះ៖
សាសនាIlluminatiឬសាសនានរក គឺជាសាសនាដែលមាននិមិត្តសញ្ញាភ្លែកតែម្ខាងនឹងមានប្រភពពីប្រទេសអេស៊ីប សាសនានេះអាចជួយអោយមនុស្សមានភាពល្បីល្បាញនិងមានបានរហូតក្លាយជាសេដ្ឋី ហើយក៏មានមនុស្សជាច្រើនដែលបានអះអាងថាបុគ្គលល្បីៗនិងមេដឹកនាំជាច្រើននៅលើពិភពលោកកំពុងតែកាន់សាសនាមួយនេះ ដែលជាហេតុធ្វើអោយពួកគេមានភាពជោគជ័យក្នុងអាជីពរៀងៗខ្លួន។ សាសនានេះគឺមានភាពលាក់ខ្លួនជិតបំផុត មានតែមនុស្សដែលជាប់ខ្សែស្រឡាយនិងពួកគេទេទើបអាចចូលរួមសាសនាជាមួយពួកគេបាន។
ទោះបីសាសនាមួយនេះអាចជួយអោយមនុស្សមានភាពល្បីល្បាញនិងជោគជ័យខ្លាំងយ៉ាងណាក៏ដោយ បើអ្នកកាន់សាសនានេះអ្នកត្រូវតែមានលក្ខណដោះដូរ ដោយពួកគេបានយកព្រលឹងអ្នកទៅលក់អោយនរក នោះអ្នកនិងក្លាយជាមនុស្សពីរផ្សេងគ្នា ពួកគេតែងតែប្រើអ្នកតាមផ្លូវងងឹតដែលអាចអោយអ្នកធ្វើអ្វីមួយដោយមិនដឹងខ្លួន ដូចជាអោយអ្នកផឹកឈាមស្រស់ៗ ញ៉ាំសាច់ឆៅ សម្លាប់មនុស្ស ប្រកាច់ប្រកិន និងសាងតែអំពើបាបជាច្រើន…ហើយសាសនាមួយនេះអាចធ្វើអោយប៉ះពាល់ដល់អ្នកដែលនៅក្បែរខ្លួនអ្នកទៀតផង។ នៅពេលដែលអ្នកស្លាប់អ្នកនឹងទៅធ្វើជាទាសករនៅឋាននរកនិងមិនអាចចាប់ជាតិបានជារៀងរហូត។ បើអ្នកចង់ដកខ្លួននិងសាសនាមួយនេះនោះពួកគេនឹងដឹងហើយនឹងធ្វើអោយអ្នកវិនាសធ្លាក់ខ្លួនក្រឬអាចនឹងធ្វើអោយអ្នកស្លាប់ទៀតផង។ ដូចច្នេះហើយអ្វីដែលយើងបានលើកឡើងមកនេះ គឺគ្រាន់តែដកស្រង់ពីប្រភពព័ត៌មានក្រៅប្រទេសតែប៉ុណ្ណោះ ដើម្បីចែករំលែកអោយប្រិយមិត្តបានយល់ដឹងខ្លះៗ៕
Home ចំណេះដឹងទូទៅ







