Home ព័ត៌មានអន្តរជាតិ សេដ្ឋីចិនបានផ្លាស់មករស់នៅសិង្ហបុរីកាន់តែច្រើន

សេដ្ឋីចិនបានផ្លាស់មករស់នៅសិង្ហបុរីកាន់តែច្រើន

106
0

ប្រទេសសិង្ហបុរី ៖ សេដ្ឋីចិនបានផ្លាស់មករស់នៅប្រទេសសិង្ហបុរីកាន់តែច្រើន ដោយសារអត្រាពន្ធទាប និងការសិក្សានៅប្រទេសសិង្ហបុរីមានគុណភាពល្អ ស្របពេលពលរដ្ឋចិនមួយចំនួនបារម្ភពីការដឹកនាំប្រទេសរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ។Singapore | Facts, Geography, History, & Points of Interest | Britannica

ការផ្លាស់ប្តូរមករស់នៅប្រទេសសិង្ហបុរីរបស់សេដ្ឋីចិនបានកើនឡើងជាបន្តបន្ទាប់ ខណៈចិនបានបើកប្រទេសឡើងវិញ ដោយអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនអាចធ្វើដំណើរចេញចូលក្រៅប្រទេសកាន់តែច្រើនឡើង ។ ដូច្នេះ វាងាយស្រួលសម្រាប់សេដ្ឋីចិនក្នុងការនាំក្រុមគ្រួសារផ្លាស់ប្តូរទីកន្លែងរស់នៅ និងអាចគ្រប់គ្រងទ្រព្យសម្បត្តិរបស់ពួកគេនៅក្រៅប្រទេសបាន ។

ទោះយ៉ាងណា រដ្ឋាភិបាលសិង្ហបុរីមិនបានផ្សព្វផ្សាយព័ត៌មានពីអ្នកមករស់នៅថ្មីក្នុងប្រទេសរបស់ខ្លួនទេ ប៉ុន្តែផ្នែកប្រឹក្សាជនអន្តោប្រវេសន៍របស់សិង្ហបុរីជាច្រើននាក់និយាយថា ជនជាតិចិនស្វែងរកលំនៅឋានថ្មីបានកើនឡើងជាបន្តបន្ទាប់ ។How Singapore is Pioneering the Way to Creating a Greener Urban Environment  | ArchDaily

ក្រៅពីនេះ តាមការប៉ាន់ស្មានរបស់ក្រុមហ៊ុនស្រាវជ្រាវ New World Wealth ឃើញថា មានសេដ្ឋីចិនជាង១០.៨០០នាក់បានផ្លាស់ទីលំនៅពីប្រទេសចិននៅឆ្នាំ២០២២ ។ លោក Andrew Amoils ប្រធានក្រុមស្រាវជ្រាវលើកឡើងថា ចំនួនការធ្វើដំណើរចេញពីប្រទេសចិននៅឆ្នាំ២០២៣នេះ នឹងកើនឡើងទៀត ស្របពេលអ្នកមានទ្រព្យសម្បត្តិបានធ្វើចំណាកស្រុកទៅរស់នៅបណ្តាប្រទេសនានាលើពិភពលោក ។

ក្រុមហ៊ុន New World Wealth រំពឹងថា មនុស្សចំនួន១២ម៉ឺន៥ពាន់នាក់ដែលមានទ្រព្យសម្បត្តិជាង១លានដុល្លារអាមេរិក នឹងផ្លាស់ប្តូរទីលំនៅក្នុងឆ្នាំ២០២៣នេះ ខណៈកាលពីឆ្នាំ២០១៩ មានមនុស្សចំនួន១១ម៉ឺននាក់បានផ្លាស់ប្តូរទីលំនៅ ហើយក្នុងចំណោមនោះមានជនជាតិចិនពី៨%-១០% ។More wealthy Chinese moving to S'pore as China becomes more hostile to the  rich: Financial Times - Mothership.SG - News from Singapore, Asia and  around the world

គួរបញ្ជាក់ថា សិង្ហបុរីជាប្រទេសមួយដែលបានទាក់ទាញជនជាតិចិនមករស់នៅ ខណៈប្រទេសនេះមានទម្លាប់ការរស់នៅស្រដៀងគ្នាជាមួយហុងកុង និងចិន ហើយមនុស្សភាគច្រើនក្នុងប្រទេសនេះនិយាយភាសាចិនកណ្តាល និងភាសាអង់គ្លេស ។ លើសពីនេះ ប្រទេសសិង្ហបុរីមានសាលារៀនល្អៗ ខណៈផ្នែកហិរញ្ញវត្ថុរបស់សិង្ហបុរី ក៏យកចិត្តទុកដាក់លើការគ្រប់គ្រងទ្រព្យសម្បត្តិផងដែរ ។ ម្យ៉ាងទៀត សូម្បីតែក្រុមហ៊ុនធំៗរបស់ចិន ក៏បានបង្កើតសាខានៅប្រទេសសិង្ហបុរីដែរ ដូចជា TikTok និងក្រុមហ៊ុនមេ ByteDance បានបញ្ជូនបុគ្គលិក និងនាយកគ្រប់គ្រងក្រុមហ៊ុនរបស់ខ្លួនមកសិង្ហបុរី ដើម្បីកាត់បន្ថយការបារម្ភពីភាពតានតឹងរវាងចិន និងអាមេរិក ៕ ប្រភព ៖ AEC connect