Home ព័ត៌មានអន្តរជាតិ មហិច្ឆតាលេបទឹកដីរបស់ពូទីន ធ្វើឲ្យឧស្សាហកម្មនាំចេញអាវុធរបស់រុស្ស៊ី ជាប់គាំង

មហិច្ឆតាលេបទឹកដីរបស់ពូទីន ធ្វើឲ្យឧស្សាហកម្មនាំចេញអាវុធរបស់រុស្ស៊ី ជាប់គាំង

73
0

រដ្ឋធានីវ៉ាស៊ីនតោន៖ រុស្ស៊ី ជាប្រទេស មានប្រវត្ដិរកបានចំណូលដ៏ច្រើនបំផុត ពីឧស្សាហកម្មនាំចេញគ្រឿងសព្វាវុធរបស់ខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិក ប៉ុន្ដែសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បានជំរុញឲ្យមានយុទ្ធនាការ ហ៊ុមព័ទ្ធ ដោយទណ្ឌកម្ម ពីបណ្ដាប្រទេសលោកខាងលិច និង សម្ពន្ធមិត្ត ទើបធ្វើឲ្យការនាំចេញឧស្សាហកម្មគ្រឿងសឹករបស់ប្រទេសមហាអំណាចមួយនេះ ប្រឈមមុខនឹងការដួលរលំ។

ទស្សនាវដ្ដីព័ត៌មាន Newsweek បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣ ថា អង្គការឃ្លាំងមើលឧស្សហកម្មគ្រឿងសព្វាវុធឈានមុខគេរបស់ពិភពលោក បានចេញសេចក្ដីរាយការណ៍របស់ខ្លួន ថា ឧស្សាហកម្មនាំចេញគ្រឿងសព្វាវុធរបស់រុស្ស៊ី មានប្រវត្តិសាស្ត្រ រកបានប្រាក់ចំណូលដ៏ច្រើនបំផុត លំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ ប៉ុន្ដែបច្ចុប្បន្ន ឧស្សាហកម្មគ្រឿងសឹករបស់ប្រទេសមហាអំណាចមួយនេះ ហាក់ដូចបីដូចជាបង្ហាញសញ្ញា អំពីការដួលរលំ នៅក្រោមទម្ងន់ផ្លាស់ប្តូរបច្ចេកវិទ្យា ភាពឯកោខាងនយោបាយ នៅលើអន្តរជាតិ និង សង្រ្គាមដ៏ឃោរឃៅ និង បង្កគ្រោះមហន្តរាយយ៉ាងខ្លាំង នៅក្នុងប្រទេសអ៊ុយក្រែន។Calls to appease Putin in Ukraine ignore the lessons of history - Atlantic  Council

វិទ្យាស្ថានស្រាវជ្រាវសន្ដិភាពអន្ដរជាតិស្ដុកខម ហៅកាត់ SIPRI បានចេញផ្សាយនូុវទិន្នន័យរបស់ខ្លួន នៅថ្ងៃចន្ទ នេះ ថា ការនាំចេញសម្ភារយោធារបស់រុស្ស៊ី បានធ្លាក់ចុះ រហូតដល់៣១ភាគរយ នៅក្នុងរយៈពេល៥ឆ្នាំមកនេះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីមុន។ សកម្មភាពបែបនេះ កំពុងតែគំរាមកំហែង ដល់តួនាទីរបស់ក្រុងមូស្គូ ជាអ្នកចុះកិច្ចព្រមព្រៀងលក់គ្រឿងសព្វាវុធដ៏មានឥទ្ធិពលបំផុតលំដាប់លេខ២ នៅលើពិភពលោក។

ចំណែកនាំចេញគ្រឿងសព្វាវុធនៅលើពិភពលោករបស់រុស្ស៊ី បានធ្លាក់ចុះ ពី២២ភាគរយ មកនៅត្រឹម១៦ភាគរយ ចន្លោះពីឆ្នាំ២០១៣-២០១៧ និង ចន្លោះពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២២។ សកម្មភាពបែបនេះ ធ្វើឲ្យកាន់តែឃ្លាតឆ្ងាយ ពីការនាំចេញសម្ភារយោធារបស់សហរដ្ឋអាមេរិក រហូតដល់៤០ភាគរយ ដោយបាននាំមុខតែបន្ដិច លើប្រទេសបារាំង ដែលនាំចេញ ចំនួន១១ភាគរយ នៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។Online MA-class with Siemon Wezeman (Stockholm International Peace Research  Institute) - Current affairs - Utrecht University

លោក ស៊ាម៉ុន វេហ្សេម៉ាន់ (Siemon Wezeman) អ្នកស្រាវជ្រាវជាន់ខ្ពស់របស់វិទ្យាស្ថានស្រាវជ្រាវសន្ដិភាពអន្ដរជាតិស្ដុកខម ហៅកាត់ SIPRI បានប្រាប់ដល់ Newsweek ថា «ផ្អែកលើទិន្នន័យទាំងនេះ វាជាការបង្ហាញសញ្ញាដ៏អាក្រក់មួយ សម្រាប់ការនាំចេញសម្ភារយោធារបស់រុស្ស៊ី។ បញ្ហានេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ប៉ុន្តែវាពិតជាមិនគួរឱ្យភ្ញាក់ផ្អើលនោះឡើយ ហើយវាមិនមែនដោយសារតែអ្វីដែលកំពុងតែកើតឡើង នៅអ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០២២មកនោះដែរ។ អ្វីមួយដែលអ្នកអាចមើលឃើញ ថា វានឹងកើតឡើង»។

បណ្ដាប្រទេសលោកខាងលិច និង សម្ពន្ធមិត្ត កំពុងតែដាក់ប្រទេសរុស្ស៊ី ឲ្យស្ថិតនៅឯកោ ចាប់តាំងពីការការឈ្លានពាន និង ដាក់ឧបទ្វីបគ្រីមៀ (Crimea) ហើយការបំផុសគំនិតបះបោរ នៅក្នុងតំបន់ដុនបាស (Donbas) របស់អ៊ុយក្រែន នាភាគខាងកើតប្រទេស ចាប់តាំងពីឆ្នាំ២០១៤រហូតមក។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ត្រូវបានបានដាក់បន្ទុកខ្លាំង ចាប់តាំងពីកងទ័ពរុស្ស៊ី បានវិលចូល ឈ្លានពាននៅលើទឹកដីរបស់អ៊ុយក្រែន ម្តងទៀត ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២រហូតមក។ ក្រុងវ៉ាស៊ីនតោន ជាសត្រូវដ៏ចម្បងរបស់ក្រុងម៉ូស្គូ កំពុងវាយលុក ទៅលើមូលដ្ឋានអតិថិជនរបស់វិមានក្រឹមឡាំង។U.S. sees Russia focusing on eastern Ukraine, senior U.S. defense official  says | Reuters

ទន្ទឹមនឹងនេះ អត្រាដ៏ខ្ពស់គួរឱ្យភ្ញាក់ផ្អើល ចំពោះការខូចខាតកម្លាំងទាហាន មានការស្លាប់ និង រងរបួស ហើយការបាត់បង់គ្រឿងយុទ្ធោបករណ៍របស់រុស្ស៊ី នៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ នៅលើទឹកដីរបស់អ៊ុយក្រែន កំពុងតែដាក់សម្ពាធ ទៅលើក្រុមហ៊ុនផលិតសម្ភារការពារជាតិ ក៏ដូចជា ការបង្ហាញតួលេខតិចជាងតារាងវេទិកាអាវុធសំខាន់ៗរបស់រុស្ស៊ី។ សកម្មភាពទាំងនេះ ហាក់បីដូចជា មិនអាចទប់ទល់នឹងអាវុធដ៏ទំនើបៗបំផុតរបស់អង្គការណាតូ ត្រូវបានប្រើប្រាស់ ដោយកងទ័ពរបស់អ៊ុយក្រែន។

លោក ដេនីស ម៉ាន់ទូរ៉ូវ (Denis Manturov) ឧបនាយករដ្ឋមន្រ្ដីរុស្ស៊ី ទទួលបន្ទុកវិស័យឧស្សាហកម្ម និង ពាណិជ្ជកម្ម បានប្រាប់ដល់សារព័ត៌មាន Interfax កាលពីខែមុន ថា «ផ្នែកសំខាន់ៗបំផុត សម្រាប់គ្រឿងសព្វាវុធ ផលិតនៅក្នុងប្រទេស កំពុងតែត្រូវបានបញ្ជូន ទៅកាន់សមរភូមិនៅអ៊ុយក្រែន។ ការផ្តល់គ្រឿងសព្វាវុធទាំងនេះ ជាអាទិភាពដាច់ខាតរបស់យើង ប៉ុន្តែសូម្បីតែនៅក្នុងលក្ខខណ្ឌទាំងនេះ យើងនៅតែបន្តធ្វើការជាមួយដៃគូរបស់យើង មកពីប្រទេសជាមិត្ត និង បំពេញកាតព្វកិច្ចរបស់យើង»។Denis Manturov: Supply of Russian civil aircraft, a promising Venture:  Russian Trade Minister Denis Manturov - The Economic Times

លោក ស៊ាម៉ុន វែហ្សេម៉ាន់ (Siemon Wezeman) អ្នកស្រាវជ្រាវជាន់ខ្ពស់របស់វិទ្យាស្ថានស្រាវជ្រាវសន្ដិភាពអន្ដរជាតិស្ដុកខម ហៅកាត់ SIPRI បានសង្កត់ធ្ងន់ ថា «ជាការពិតណាស់ វាមានបញ្ហាផ្សេងគ្នា ខណៈរុស្ស៊ីត្រូវតស៊ូជាមួយនឹងសម្ពាធ ពីសហរដ្ឋអាមេរិក និង បណ្ដាប្រទេសដទៃទៀត កំពុងតែបន្ត ចាប់តាំងពីឆ្នាំ២០១៤មក។ បញ្ហានេះ ធ្វើឲ្យប៉ះពាល់ដល់អតិថិជនដ៏សក្តានុពល និង អតិថិជនដែលមានស្រាប់ សម្រាប់រុស្ស៊ី ដើម្បីបញ្ឈប់ និង មិនទិញអាវុធរបស់រុស្ស៊ី។ នៅក្នុងពេលជាមួយគ្នានេះ ក្រុងមូស្គូ ត្រូវផ្តល់នូវបច្ចេកវិទ្យា និង អាវុធផ្សេង ទៅដល់ប្រទេសជាអ្នកបញ្ជាទិញគ្រឿងសព្វាវុធ។ រុស្ស៊ី កំពុងតែធ្វើការឲ្យបានខ្លាំងក្លា ជាមួយនឹងឥណ្ឌា និង ប្រទេសដទៃទៀត មានដូចជា ឥណ្ឌូណេស៊ី ខណៈប្រទេសអាស៊ានមួយនេះ បានលុបចោលនូវការបញ្ជាទិញយន្ដហោះប្រយុទ្ធរបស់រុស្ស៊ី។

យុទ្ធនាការដាក់ទណ្ឌកម្មរបស់លោកខាងលិច មិនធ្លាប់មានពីមុនមក ប្រឆាំងនឹងក្រុងម៉ូស្គូ កំពុងតែវាយប្រហារយ៉ាងខ្លាំង ថ្វីបើសេដ្ឋកិច្ចរបស់រុស្ស៊ី មិនបានធ្លាក់ចុះ ដល់កម្រិតមួយ ដូចការរំពឹងទុក កាលពីឆ្នាំមុនយ៉ាងណាក្ដី ប៉ុន្តែឱនភាពថវិការបស់វិមានក្រឹមឡាំង កំពុងតែកើនឡើងខ្ពស់ ខណៈប្រាក់ចំណេញ មកពីការនាំចេញឥន្ធនៈហ្វូស៊ីលរបស់ខ្លួន កំពុងតែធ្លាក់ចុះខ្លាំង។ ដោយឡែក ក្រុមហ៊ុនបរទេសជាង ១០០០ បានដកខ្លួនចេញពីប្រទេសរុស្ស៊ី ហើយការគ្រប់គ្រងការនាំចេញ កំពុងតែធ្វើឱ្យក្រុមហ៊ុនផលិតនានា មានការលំបាក កាន់តែខ្លាំងឡើង នៅក្នុងការទទួលបានគ្រឿងបន្លាស់ទំនើបៗ ដែលត្រូវការចាំបាច់ សម្រាប់ទំនិញ និង អាវុធបំពាក់ដោយបច្ចេកវិទ្យាជាន់ខ្ពស់៕Why a UN Peacekeeping Mission in Ukraine Is Doomed to Fail | ISPI