តើអ្នកជឿថានៅលើលោកយើងនេះមានខ្មោចដែរឬទេ? មានមនុស្សមិនតិចនាក់ទេដែលជឿថានៅលើលោកនេះពិតជាមានខ្មោចពិតមែន បើទោះបីជាវិទ្យាសាស្រ្តជឿនលឿនក៏ដោយ។ អបិយជំនឿមន្តអាគមរបស់ចាស់ៗជំនាន់មុននៅតែមានអ្នកជឿរហូតមកដល់ពេលបច្ចុប្បន្ន យ៉ាងណាមិញក្រោយការសិក្សាស្រាវជ្រាវបានរកឃើញថាសញ្ញាទាំង៦នេះបញ្ជាក់ថាអ្នកមានវិញ្ញាណអាក្រក់ចូលសណ្ឋិត៖

១.មិនសូវនិយាយស្តី៖ មនុស្សដែលមានចរិករាក់ទាក់ នៅសុខៗប្រែទៅជាស្ងាត់ស្ងៀម លែងសូវមាត់ក លែងសូវសើច លែងរស់រាយដូចមុន បើតាមអ្នកវិទ្យាសាស្រ្តអាចមកពីជំងឺផ្លូវចិត្តឬផ្លូវកាយ តែបើតាមជំនឿវិញគឺអ្នកមានពពួកវិញ្ញាណផ្លូវងងឹតមកគ្រប់គ្រងធ្វើអោយអ្នកក្លាយជាមនុស្សពីរផ្សេងគ្នា។
២.ញ៉ាំច្រើននៅពេលយប់៖ នៅពេលថ្ងៃពពួកផ្លូវងងឹតមិនសូវចូលចិត្តញ៉ាំច្រើនទេជាពិសេសអាហារដែលឆ្អិនឬអាហារដែលមានរស់ជាតិប្រៃ ប៉ុន្តែពេលយប់គឺពួកគេញ៉ាំច្រើនណាស់ពួកគេចូលចិត្តអាហារឆៅឬសាច់ស្រស់។
៣.នៅដល់យប់ជ្រៅមិនចូលគេង៖ ពពួកផ្លូវងងឹតមិនដែលគេងនៅពេលយប់ទេ ដូចច្នេះបើអ្នកចូលចិត្តអង្គុយម្នាក់ឯងនៅពេលយប់ជ្រៅឬមិនព្រមចូលគេងនៅពេលយប់ គឺមានន័យថាអ្នកមានវិញ្ញាណអាក្រក់ចូលមកគ្រប់គ្រងអ្នកហើយ។Ghosts - The latest news, photos, pictures and videos - Mirror៤.ចូលចិត្តងូតទឹកយប់ជ្រៅ៖ ជាទូទៅមនុស្សធម្មតាមិនដែលងូតទឹកនៅពេលយប់ជ្រៅឬកណ្តាលអាធ្រាតនោះទេ បើអ្នកចូលចិត្តងូតទឹកយប់ជ្រៅឬកណ្តាលអាធ្រាតនោះមានន័យថាអ្នកមានពពួកផ្លូវងងឹតចូលសណ្ឋិតហើយ។
៥.ឆាប់ខឹង៖ ជាទូទៅមនុស្សដែលមានវិញ្ញាណអាក្រក់នៅជិត ពួកគេតែងតែមានអត្តចរិកប្លែកៗខុសពីធម្មតា ពួកគេកាចសាហាវ ឆាប់ខឹង ឆាប់មួម៉ៅ ទោះគ្មាននរណាធ្វើអីពួកគេក៏ដោយ។
៦.និយាយប្លែកៗខុសធម្មតា៖ ពពួកវិញ្ញាណអាក្រក់តែងគិតអ្វីមួយប្លែកខុសពីគេ ពួកគេតែងតែនិយាយពាក្យមិនល្អជាច្រើនទៅមនុស្សជុំវិញខ្លួន ដែលធ្វើអោយអ្នកដែលនៅក្បែរពួកគេមានអារម្មណ៍ថាខ្លាច…៕Ghost Caught on Camera - 10 Real Ghost Videos | New Idea Magazine