សម្រាប់អ្នកមានស្នេហា ពិតណាស់ យើងតែងតែឮ ឬឃើញសកម្មភាព ពេលមនុស្សដែលបែកបាក់ស្នហាមិនសមបំណង គឺមនុស្សស្រីចូលចិត្តកាត់សក់ ដូច្នេះហើយ ហេតុអ្វីមនុស្សស្រីដែលខូចចិត្តតែងតែកាត់សក់? តោះមកអានការបង្ហាញរបស់អ្នកជំនាញផ្លូវចិត្តដូចខាងក្រោមនេះ…!
ហេតុផលមួយគឺថា ចង់កាត់ចិត្ត ឬលុបចោលមនុស្សម្នាក់នោះ ចង់កាត់ចិត្តដើម្បីបំភ្លេចពេលវេលាដែលខំចំណាយជាមួយគ្នាកន្លងមក ។ ដូច្នេះការលាបពណ៌សក់របស់អ្នក ឬកាត់សក់របស់អ្នកគឺជាវិធីដ៏លឿនមួយក្នុងការធ្វើវា។ អ្នកចិត្តសាស្រ្ត បានបង្ហាញថា ការកាត់សក់គឺដូចជាកាត់ថាមពលអាក្រក់ វាដូចជាការស្លៀកពាក់ថ្មី ដែលអ្នកអាចផ្លាស់ប្តូរខ្លួនឯងទៅជាមនុស្សថ្មី។
មនុស្សថ្មី មិនមែនជាអ្នកដែលត្រូវគេទុកចោល ឬខូចចិត្តឡើយ ហើយអ្នកត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមជាថ្មីម្តងទៀត។ លើសពីនេះ អ្នកជំនាញមួយចំនួនបានបញ្ចេញយោបល់ដូចគ្នាថា៖ កាត់សក់នាំឲ្យមានការផ្លាស់ប្ដូរផ្លូវចិត្ត ព្រោះបានកាត់ចេញនូវអ្វីដែលអាក្រក់ កែសម្រួលរូបរាង ថែរក្សាការលូតលាស់សក់ថ្មីដ៏ស្រស់ស្អាត។

លើសពីនេះចំណុចគួរឲ្យចាប់អារម្មណ៍មួយចំនួនទៀតបានបង្ហាញថា ៖ កាត់សក់អនុញ្ញាតឲ្យយើងនិយាយជាមួយអ្នកដទៃ មិនថាជាជាងកាត់សក់ មិត្តភក្តិ មនុស្សជុំវិញខ្លួនយើង ការនិយាយជាមួយអ្នកដទៃអាចជួយឲ្យយើងមានអារម្មណ៍ធូរស្រាលបាន។
ការកាត់សក់ផ្តល់នូវអារម្មណ៍នៃសេរីភាព។
ការកាត់សក់ ជួយឲ្យអ្នកភ្លេចរឿងអតីតកាល ទំនាក់ទំនងដែលទើបតែបញ្ចប់។ ពេលខ្លះមានសកម្មភាពដូចជាចង់ ទិញរបស់ដើម្បីតុបតែងខ្លួន ការកាត់សក់ធ្វើឲ្យអ្នកមិនគិតពីព្រឹត្តិការណ៍ទាំងនោះ។ ប្រភព៖ Yukvey










