កូរ៉េខាងត្បូង៖ ខ្សែភាពយន្តថ្មីរបស់កូរ៉េខាងត្បូង The Glory បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងឆ្នាំ២០២៣ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៨ ខែមករា The Glory បានជាប់ចំណាត់ថ្នាក់លេខ ១ ដែលមានអ្នកមើល ៨២.៤៨ លានម៉ោង នៅលើតារាង Top ១០ ក្នុងប្រទេស ៦២ ផ្សេងទៀតជុំវិញពិភពលោក។
The Glory រួមបញ្ចូលគ្នានូវទេពកោសល្យរបស់អ្នកនិពន្ធរឿង Kim Eun Sook ដែលស្នាដៃរបស់គាត់ត្រូវបានអ្នកគាំទ្រកោតសរសើរយ៉ាងខ្លាំង។ រឿងនេះនិយាយអំពីការសងសឹករបស់ តួឯកស្រីដែលបានលះបង់ពេញមួយជីវិតរបស់នាងដើម្បីសម្លាប់មនុស្សដែលបានធ្វើបាបនាងកាលពីអតីតកាល។ រឿងនេះដំបូងឡើយ Mun Dong Eun ដែលជាតួឯកស្រីគឺជាជនរងគ្រោះដែលបានប្រែក្លាយជាអ្នកសងសឹកដ៏កាចសាហាវ។
ដែលរឿងនេះមានទស្សនិកជនជាច្រើននាក់កំពុងតាមដាននឹងបង្ហាញអារម្មណ៍ពេញចិត្តយ៉ាងខ្លាំង។ ដែលឃើញជនរងគ្រោះឈ្នះមនុស្សអាក្រក់ដែលធ្វើបាបនាងកាលពីអតីតកាល ។ “តើការសងសឹកពិតជាឈ្នះរហូតដែរឬទេ?” តើសាច់រឿងនឹងបន្តទៅជាយ៉ាងណា!
ចាប់តាំងពីការប្រកាសចេញជាឈុតខ្លីៗមក អ្នកគាំទ្រមានការរំភើបចិត្តជាមួយនឹងកំពូលតួឯក ក្នុងរឿងនេះហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ម្តាយពីរនាក់នៃរឿងកំប្លែងមនោសញ្ចេតនា Song Hye Kyo និងអ្នកនិពន្ធរឿង Kim Eun Sook កំពុងជួបជុំគ្នាឡើងវិញសម្រាប់រឿងបែបសងសឹក។
The Glory បានទទួលជោគជ័យយ៉ាងខ្លាំងក្នុងការទាញអ្នកទស្សនាអោយបានច្រើន ដែលភាពយន្ត The Glory មានទាំងអស់ចំនួន៨ភាគ នឹងចេញផ្សាយក្នុងខែមីនាឆាប់ៗនេះ។ ប្រភព៖ Phuntoday