ប្រទេសថៃ ៖ លោក Wattanasak Sueaiam មកពីអគ្គនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានចុះទៅពិនិត្យមើលទិន្នផលផលិតក្រូចឆ្មា និងកន្លែងដាំដុះរបស់ក្រុមកសិករនៅស្រុកដាំណឺនសាដួក ខេត្តរាជបុរី ព្រោះកន្លែងដាំដុះនេះជាកន្លែងមួយស្ថិតក្នុងចំណោមកន្លែងផលិត ដែលអគ្គនាយកដ្ឋានបានភ្ជាប់បណ្តាញលក់ទៅឱ្យបងប្អូនប្រជាពលរដ្ឋ តាមរយៈរថយន្តចល័តពាណិជ្ជកម្ម ។

តាមការពិនិត្យឃើញថា ដើមក្រូចឆ្មារមួយចំនួនចាប់ផ្តើមចេញផ្លែជាថ្មីក្នុងបរិមាណច្រើន ហើយគេរំពឹងថា នឹងអាចប្រមូលទិន្នផលនាំចេញទៅកាន់ទីផ្សារជាបន្តបន្ទាប់ និងអាចប្រមូលផលតាមធម្មតាវិញនៅខែឧសភា ។ កន្លែងដាំដុះក្រូចឆ្មារនៅខេត្តរាជបុរី ជាកន្លែងមួយក្នុងចំណោមកន្លែងដាំដុះជាច្រើនទៀតដែលអគ្គនាយកដ្ឋានបានភ្ជាប់បណ្តាញលក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVBvYhGMdfX7dK9jbImOY9_X6Vc51XPNxZLunp99xDZqDXfe1JTCeQbofosEHEC6mkYIVxJGsVGMGFyl8JHV8M6n0OfFlWI3cUmPr0e0vGQbTsA1JcDztEcIRQqRw2sjfeAQ167gmAKr8dp3hhaRi4b43jYNpwY9kQ48V6e7Qo7xAS97V1sNGwhRyU/s1280/photo_2023-03-07_11-43-37.jpg

លើសពីនេះ នៅមានកន្លែងដាំដុះក្រូចឆ្មារផ្សេងទៀតក្នុងខេត្តពេជ្របុរី និងខេត្តភីឈិត ដែលអគ្គនាយកដ្ឋានបានភ្ជាប់បណ្តាញលក់ក្នុងតម្លៃថោកតាមរថយន្តចល័តពាណិជ្ជម្មផងដែរ ។ អគ្គនាយកដ្ឋានជឿជាក់ថា នឹងអាចមើលថែកសិករ និងជួយកាត់បន្ថយការចំណាយលើជីវភាពប្រចាំថ្ងៃ ដោយការទិញក្រូចឆ្មារមានតម្លៃថោកក្នុងរដូវក្តៅ ។ ចំណែកតំបន់ណាដែលក្រូចឆ្មារមានតម្លៃខ្ពស់ ឬមានក្រូចឆ្មារមិនគ្រប់គ្រាន់ អគ្គនាយកដ្ឋាននឹងភ្ជាប់បណ្តាញលក់ទៅកាន់ទីផ្សារទូទាំងប្រទេស និងខេត្តនានា ដើម្បីលក់ចែកចាយមកឱ្យពលរដ្ឋយ៉ាងឆាប់រហ័សផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjSJD2wyBCOjCuWvsHqhgzC_kyK5B8e3RKrPCoKkUJrqpEOdvWa6WpTdOu7a95wL6V-NsTiYO4-6XXF5IdDP5jXwIoXWUksd9nTwQwLogAaS-SPhMf3SYcy9w6C9MoEN4Z-dLVlwsPYUxyLtnbxuhdEbCKDrAzihGAOXMguFEeibyoRoyEK2OHVtpK/s800/photo_2023-03-07_11-43-38.jpg

នៅរដូវរងាកន្លងមក ការដាំដុះក្រូចឆ្មារបានប៉ះពាល់ខ្លាំង ខណៈវាមិនអំណោយផលដល់ការលូតលាស់របស់ក្រូចឆ្មារ ព្រមទាំងមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅតាមតំបន់ដាំដុះមួយចំនួន ធ្វើឱ្យទិន្នផលនៅកន្លែងដាំដុះសំខាន់ៗទទួលរងការខូចខាត ហើយមានតម្លៃកើនឡើង ។ ជាក់ស្តែង នៅក្រុងបាងកក តម្លៃក្រូចឆ្មារទំហំពីលេខ១ ទៅ២ ជាមធ្យមតម្លៃពី៥បាត ទៅ៧បាត ហើយតម្លៃបានកើនឡើងជាបន្តបន្ទាប់ ។

ទោះយ៉ាងណា ដើម្បីការពារអ្នកទិញក្រូចឆ្មារកុំឱ្យគេយកប្រៀប អគ្គនាយកដ្ឋានបានបញ្ជាក់ទៅកាន់អាជីវករទាំងឡាយថា ត្រូវបិទស្លាកប្រាប់ពីតម្លៃក្រូចឆ្មារឱ្យបានច្បាស់លាស់ បើខាងមន្ត្រីពិនិត្យឃើញពួកគេមិនដាក់ស្លាកប្រាប់តម្លៃទេ មន្ត្រីនឹងដំណើរការតាមផ្លូវច្បាប់យ៉ាងហ្មត់ចត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiucMq3JYfXdO2Ovl2FNjGqFXhFAUehRpq95jSDvqfLHtYVuI4EequLCk0fPpVyQhxnirZvk-7_UDKAWEkVjBEEAnJDeGCFhxIvbMRIDnTDcR--ue6tZNxLDpHBcxA_He9mGTy18rB1qQJj8CzrkzURUMgcmWsWG6t62laJ2RxZbabse9OujvRMRMZd/s1000/photo_2023-03-07_11-43-39%20(2).jpg

គួរបញ្ជាក់ថា បើអាជីវករណាម្នាក់មិនលើកស្លាកប្រាប់ពីតម្លៃផលិតផលទេ ពួកគេនឹងត្រូវបានពិន័យជាប្រាក់មិនលើសពី១ម៉ឺនបាត ឬបើពួកគេលក់ផលិតផលរបស់ខ្លួនយកចំណេញខ្លាំងពេក នឹងត្រូវជាប់គុកមិនលើសពី៧ឆ្នាំ និងពិន័យជាប្រាក់មិនលើសពី១,៤សែនបាត ឬទាំងជាប់គុក ទាំងពិន័យ ។ លើសពីនេះ បើពលរដ្ឋណាបានប្រទះឃើញការលក់ផលិតផល ឬសេវាកម្មណាមួយបោកប្រាស់អ្នកទិញនោះ ពួកគេអាចទូរស័ព្ទមកប្តឹងមន្ត្រីពាក់ព័ន្ធផងដែរ តាមរយៈលេខ ១៥៦៩ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihM1FQEGAd1zVBal0yJMb8ZbgjOFmb4OizKeH4M2fYGcS9g5zqWZNTmxo_eBq_aUFmSVk8DLj4Kl8Mxcgxk1gm-TWlQ7RAPpz9KJez_RTNr1LTDuFKUy8QDDQf5ScolB1nkrBN_rVHIpsg6FOGR9YmtUNd0FPAlOl3wSC-XxrRR-J9CTkHJSJ4bp5I/s1280/photo_2023-03-07_11-43-39.jpg

ប្រភព ៖ kasetnewstv