ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះបានឲ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន ក្នុងកម្រិតខ្សោយ បន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា រហូតដល់សប្តាហ៍ទី១ ខែមីនា។

ក្រសួងធនធានទឹកបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ តំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C ធាតុអាកាសក្តៅហើយស្ងួត។ ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ។

ចំណែកតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C ធាតុអាកាសត្រជាក់នៅពេលព្រឹក។

ដោយឡែកតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C ហើយ ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួច ដោយអន្លើតែប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtS4mefXIdT1pgiCB4Ai5G0BtQT1r1IWeUDGhWNmwc4_bmQx9rNuoXfrERu-2zeOSuNTzLlZRKwnbbrg-CzL_ktWyq9_kCzoaHpVN1LN0dwbcNwim51xnpzFMmiU-AZ-9ZtnhfNdNmNnmcwhEcZg1L6paHnRrjlhraQ8qLEZxim9Lz1uyZBKsF3DuZ/s1280/photo_2023-02-28_07-43-35.jpg