កម្ពុជាគ្រោងដាក់តម្លៃ ៨០ម៉ឺនដុល្លារអាមេរិក (ប្រហែល២៨លាន បាត) សម្រាប់សិទ្ធិផ្សាយបន្តផ្ទាល់កីឡាស៊ីហ្គេម ដែលខ្លួននឹងធ្វើជា ម្ចាស់ផ្ទះក្នុងខែឧសភា។

ប៉ុន្តែគិតមកទល់នឹងពេលនេះ មិនទាន់មានប្រទេសណាមួយព្រមព្រៀងនៅការទិសសិទ្ធផ្សាយនៅឡើយទេ ដោយថៃ ជាប្រទេសដំបូងដែលចេញមុខបដិសេដ ដោយយកហេតុផលថា តម្លៃនេះខ្ពស់ពេក។Thailand to haggle for discounted SEA Games broadcasting rights | Thaiger

ខាងថៃបានសង្កត់ធ្ងន់ថា ជាធម្មតា ម្ចាស់ផ្ទះស៊ីហ្គេម គិតថ្លៃលើសិទ្ធិផ្សាយផ្ទាល់ក្នុងចំនួនមួយទាប ដោយលើកថាកាលសុីហ្គេមនៅវៀតណាមឆ្នាំ២០២១ ប្រទេសវៀតណាម គិតថ្លៃផ្សាយផ្ទាល់មួយម៉ឺនដុល្លារ និងកាលហ្វីលីពីន គិត តែ៥ពាន់ដុល្លារ។

ដោយឡែកកាលដែលប្រទេសឡាវ ដែលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកដំបូង កាលពីឆ្នាំ២០០៩ គណៈកម្មាធិការស៊ីហ្គេម យល់ព្រមអនុញ្ញាតឱ្យប្រទេសម្ចាស់ផ្ទះលក់សិទ្ធិផ្សាយបន្តផ្ទាល់ក្នុងតម្លៃប្រមាណ៣០ម៉ឺនដុល្លារ ប៉ុន្តែមិនមានប្រទេសណាមួយនៅតំបន់នេះព្រមបង់ប្រាក់ឡើយ។

ចាប់តាំងពីពេលនោះមក មិនមានប្រទេសម្ចាស់ផ្ទះណាម្នាក់ព្យាយាម គិត ថ្លៃលើសពីមួយមុឺនដុល្លារអាមេរិកក្នុងកិច្ចការលក់សិទ្ធិផ្សាយ ផ្ទាល់នេះទេ៕Cambodia 2023 SEA Games a 'dream' for boosting Kingdom's sport legacy | Phnom Penh PostSEA Sports News: 32nd SEA Games 2023 Date Confirmedប្រភព៖ thai pbs world