ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣៖  លោក ពេជ្រ ចិត្រា ជាផលិតករកម្មវិធី «គូព្រេងព្រឹទ្ធ ឬ The Priceless Memories» ដែលបច្ចុប្បន្នជាស្ថាបនិកក្រុមហ៊ុនដាវីត្រាគ្រុបដែលមាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធជាច្រើនដូចជា៖ កោះស្លាកែតស្ទូឌីយោ (Koh Slaket Studios) សណ្ឋាគារ​ប៊ូទិកកំពតរីវើអុីន(Kampot RiverInn Boutique Hotel) ហាងកាហ្វេដឺហ្សរ (The Shore Café) ផលិតកម្មចំរៀងដាវីត្រា មេឌៀរ (Davitra Media) នាំចូលផ្ដាច់មុខស្រាក្រហម​ផេនវ៉ាញ​(PengWine) ទូតសុច្ឆន្ទៈអាហារបំប៉ន ហ្សែលវី(Zell-V)។ ហើយកម្មវិធី «គូព្រេងព្រឹទ្ធ ឬ The Priceless Memories» ​ នាំមកជូនដោយក្រុមហ៊ុនឆ្នោតមហាសំណាង ប្រតិបត្តិករឆ្នោត ផ្សងសំណាងស្របច្បាប់​ឈានមុខគេនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF5vCe38yJcbfmPJQ-SgxhZhH6FCsO_OqXvmyITxfWNVk74pnNV-VVZ9cx5PMFo8kJiTbqwf4AYjU1q6s3OstYT_C3WCfieLemWknCjuunme-hm3EIv9rojeIsitZyWPjkwrgnfj9lsntoKD4U5by-iV9bJR4tSOuEKhtRZLGFkS4oG1YCO0B0VRrY/s2560/photo_2023-02-07_11-48-14.jpg

លោក ពេជ្រ ចិត្រា បានលើកឡើងថា៖  «គោលបំណងចម្បងនៃកម្មវិធី «គូព្រេងព្រឹទ្ធ The Priceless Memories » គឺធ្វើឡើងដើម្បី​លើកទឹកចិត្ត និងបណ្តុះគំនិតឲ្យមានការទទួលស្គាល់​នូវ​រាល់ទង្វើល្អក្នុងសង្គម ហើយ​ជាពិសេសគឺ​​លើក​កម្ពស់នូវទង្វើល្អក្នុងការទំនាក់ទំនងរវាងប្តី និងប្រពន្ធ ព្រមទាំងក្រុម​គ្រួសារ​ឲ្យចេះយោគយល់អធ្យាស្រ័យគ្នា ចេះស្រឡាញ់គ្នា គោរព​គ្នាឲ្យតម្លៃគ្នា ចេះអត់អោនឲ្យគ្នា ដើម្បីរួមរស់នៅជាមួយគ្នារហូតដល់ចាស់ព្រឹទ្ធចាស់ព្រេងរៀងៗ​ខ្លួនប្រកប​ដោយ​សេចក្ដីសុខសុភមង្គល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg78AxvysRBQAEbb4tonRtlIon_dSv1bslw4IsQWW2_97u8-psCFGo25yrlU2oiaJtehyvv2p9HVdGhtgwkp-AAHV-A3P05zuGyPWr2i_Pml0zf3PI8J5bnZB5WXvLPp1Kz8RvEIL4iM9TfpSHN_wdzcpFDxuSBSRTr8QUKC158oB6AijHaxVzrc6Y2/s2560/photo_2023-02-07_11-46-00.jpg

លោក ពេជ្រ ចិត្រា គូសបញ្ចាក់បន្ថែមទៀតថា​ ក្នុងកម្មវិធី គូព្រេងព្រឹទ្ធនេះ  គូស្វាមីភរិយាត្រូវ​បាន​​គណៈកម្មការ​រៀបចំកម្មវិធីផ្ដល់ជូនកាដូឥតគិតថ្លៃមួយកញ្ចប់ សម្រាប់ធ្វើដំណើរកំសាន្ត សប្បាយៗ​ជាលក្ខណៈ វី អាយ ភី (VIP) ចំនួន៣យប់ ៤ថ្ងៃដែលជាវគ្គមួយក្នុងកម្មវិធីគូព្រេងព្រឹទ្ធ។ ជា​លទ្ធផលបន្ទាប់ពី​ដំណើរ​កំសាន្តរយៈពេល៣យប់ ៤ថ្ងៃនេះ គូស្វាមីភរិយាដែលបាន ចូលរួមក្នុង​ដំណើរកំសាន្តនេះ ​បានទទួលនូវដំណោះស្រាយដ៏ជ្រះស្រឡះរាល់ចំណុចខ្វះខាត មួយចំនួន និងជម្រះនូវមន្ទឹល​សង្ស័យបង្កប់ទុក ដែលគូស្វាមីភរិយាទាំងសងខាងមិនបានមើលឃើញក្នុងជីវិត​អាពាហ៍ពិពាហ៍​ជាយូរមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyS2Avv59I3gPWyFahr6I_uob4fCGJr6eN08jGMMDB4l9DHvhJ-I17jcyvHO8vkjYfPIpwWTIkW6brTEl8nVXcvBmVcvcVSBLa7IjNS_zHitkcvcdNKmez-KHEx0FpspRqmdcCznKlO_Br9jb2NeoRKSe6riLci5ifBYLbEtj4fBZ9W-5XmoHYRG7o/s2560/photo_2023-02-07_11-47-35.jpg

សម្រាប់កម្មវិធីនេះ គូស្វាមីភរិយានីមួយៗមានឱកាសក្នុង​ការរៀន​សូត្រពីចំណុចល្អ​និង​ពិសេសៗ ពីគូស្វាមីភរិយាដទៃផ្សេងទៀត ដើម្បីមកបំពេញបន្ថែមនូវចំណុះខ្វះខាតរបស់ពួកគាត់។ សរុប​ជារួម ដំណើរកំសាន្តគូព្រេងព្រឹទ្ធនេះ បានបង្កើតនូវ​អនុស្សាវរីយ៍រួមគ្នាបន្ថែមជាច្រើនដែលនាំ​ឲ្យ​គូស្វាមីភរិយារបស់គាត់កាន់តែស្រលាញ់គ្នាផ្អែមល្ហែម ស្និទ្ធស្នាលជាងមុន ចេះ​លើក​លែង​និងទទួលស្គាល់នូវកំហុស ហ៊ាននិយាយពាក្យ​សុំទោស មិនចង់ឈ្នះចាញ់គ្នា ចេះអត់ធ្មត់​កាន់តែខ្លាំង ហ៊ាននិយាយពាក្យថាស្រលាញ់ និងហ៊ានបញ្ចេញក្ដីស្រលាញ់ពិតពី​បេះដូង ដោយគ្មានចិត្តស្ទាក់ស្ទើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMgiDM5enz6i_jJEKEylElT0MEVQZi4qUmS7If3BHgUjq_rychpa6V36W9WzahopX2onq8fTKsREh6YEsS7iorlbfDchaQ3rqwrXGwlbKqk3K9JS9VmiS16f0Br37n4kz8VcfU9NOhVF1ZhaTmB6f0igZkOApLmRZfXZA5tKWSaByQ5TxckD7eU9vu/s2560/photo_2023-02-07_11-46-49.jpg

តាមរយៈការចូលរួមក្នុងកម្មវិធី «គូព្រេងព្រឹទ្ធ ឬ The Priceless Memories»  គូស្វាមីភរិយាក៏ ទទួលបាននូវបទពិសោធន៍ថ្មីៗ ដែល​ក្នុងនោះគណៈកម្មការនៃកម្មវិធី «គូព្រេងព្រឹទ្ធ ឬ The Priceless Memories»  បានរៀបចំឲ្យគូស្វាមីភរិយាអញ្ជើញចូល​ថត​ចម្រៀងឆ្លងឆ្លើយក្នុងស្ទូឌីយោ លំដាប់ពិភពលោក ព្រមទាំងបានថតរូប និងវីដែអូក្នុងសំលៀកបំពាក់​ប្រពៃណីខ្មែរជាគូដូចជាថ្ងៃរៀបមង្គលការម្ដងទៀត។ អ្វីដែលកាន់​តែពិសេស​​ទៀតនោះគឺ គូស្វាមីភរិយាគំរូ នឹងទទួលបានឯកសារជាវីដេអូ​អំពីសំនៀង​ដើមពិតៗ វោហាសព្ទ័ និងរូបភាពកាយវិការ ដើម្បីរក្សាទុកសម្រាប់ជាចំណងដៃ​នៃជីវិត​អាពាហ៍ពិពាហ៍  និងជាឯកសាររក្សាទុកមើលកំសាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3UR-nevWbM_r1t6JE1LYno4xoPNG4-Os2HfY37CzL3mhEIoyKU2VnzeV3zjpBau-WME8kjiWuHT5S-_416gg0L9cuKQbDxymY6Q4LB_c18ppWugRn2tbZOhfsuRfggdz1cd_WxF-brOb6CK02mqAe8nFrHnzItr19bLyMO7cF0Cepy3olz5RzKTx2/s2560/photo_2023-02-07_11-48-46.jpg

ស្របជាមួយគ្នានោះដែរ មួយជ្រុងទៀតនៃ «គូព្រេងព្រឹទ្ធ ឬ The Priceless Memories»  គឺដេីម្បី ចូលរួមចំណែកជួយជំរុញនិងធ្វើការផ្សព្វផ្សាយវិស័យទេសចរណ៍ជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍​អន្តរជាតិ​ឲ្យ​បានស្គាល់ពីវប្បធម៌ប្រពៃណី ទំនៀមទំលាប់របស់ប្រជាជន ខ្មែរ និងតំបន់​ទេសចរណ៍នានាៗក្នុងប្រទេសកម្ពុជា៕

លក្ខខណ្ឌចូលរួម៖

⁃ គូស្វាមីភរិយាបានរួមរស់ជាមួយគ្នាលើសពី១០ឆ្នាំ

⁃ គូស្វាមីភរិយាមានអាយុចាប់ពី៣៥ ឆ្នាំឡើង

⁃ ហ៊ានបញ្ចេញរូបថត វីដេអូ និងសកម្មភាពពិតៗរវាងប្ដីប្រពន្ធក្នុងទីសាធារណៈ ក្នុងសង្គមនិងលើបណ្ដាញសង្គមនានា

 

កម្មវិធី គូព្រេងព្រឹទ្ធ “The Priceless Memories” ទាំងមូលនឹងមានផ្សាយតាមរយៈបណ្តាញសង្គម Facebook YouTube Tiktok ដែលមានគណនីឈ្មោះ​ Kou Preng Pret៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigDVbDR5kDxJ4jboTGc6J_Ik8uAcchmPi8iGUVFTBi0GumBo4FWEATwuoC4hooHgA8VNs9J5R3cNvi1-vN-LNp6WPbmMt6awfhE4wuMeTB0LhDP8KJFtH63bekFm5p_8FvVpySzgthLaKYLvzLirU1aM_ynhg4CcS_rnNtWiuww2Lwf8D57XLPsHbx/s2560/photo_2023-02-07_11-48-59.jpg