ឧកញ្ញ៉ាស្រី ចាន់ថន បានធ្វើការឧបត្ថម្ភ៥លានរៀល ជូនដល់កីឡាករខ្លាចាស់ ព្រំ សំណាង ក្រោយពីរូបគាត់បានផ្តួលកីឡាកររុស្សុីឱ្យបោះបង់ការប្រកួត នៅក្នុងទឹកទី២ នៃការប្រកួត Thai Fight កាលពីយប់មិញ។

ឧកញ្ញ៉ាស្រី ចាន់ថន បានបង្ហោះសារនៅតាមបណ្តាញសង្គមថា៖ “#អបអរសាទរកីឡាករព្រំសំណាងឈ្នះទៀតហើយបងប្អូន។ ដើម្បីអបអរសាទរដល់ជ័យជំនះមួយនេះ ខ្ញុំបាទសូមឧបត្ថម្ភជាទឹកប្រាក់ចំនួន(៥លានរៀល)។
ហេតុដូច្នេះសូមកីឡាករ ព្រំ សំណាង មកទទួលរង្វាន់លើកទឹកចិត្តពីខ្ញុំបាទនៅការិយាល័យរៀងរាល់ម៉ោងធ្វើការ។
ជ័យជំនះមួយនេះមិនមែនជាជ័យជំនះរបស់ ព្រំ សំណាង តែម្នាក់នោះទេ ប៉ុន្តែវាជាជ័យជំនះរបស់ប្រទេសកម្ពុជាទាំងមូលផងដែរ។ ជ័យោកម្ពុជា ជ័យោគុនខ្មែរ ខ្មែរអាចធ្វើបាន”។

នេះមិនមែនជាលើកទី១ទេ ដែលឧកញ្ញ៉ាស្រី ចាន់ថនតែងតែជួយជ្រុមជ្រែងនៅលើវិស័យប្រដាល់គុនខ្មែររបស់យើង តាមរយៈការឧបត្ថម្ភទៅកាន់កីឡាករ ដែលលើកមុខលើកមាត់ដល់ជាតិ៕






