សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន មិនរំពឹងថា ចិននឹងស្វែងរកអាវុធជួយរុស្ស៊ីទេ ដែលផ្ទុយនឹងការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកកាលពីពេលថ្មីៗនេះថា ចិនកំពុងពិចារណាបញ្ជូនអាវុធជួយរុស្ស៊ី ។ លោក បៃដិន បានថ្លែងកាលពីថ្ងៃទី២៤ ខែកុម្ភៈថា លោកមិនគិតថា ចិននឹងមានគំនិតផ្តួចផ្តើមធំមួយដើម្បីបញ្ជូនអាវុធជួយរុស្ស៊ីធ្វើប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនទេ ។

ប្រធានាធិបតីអាមេរិកថ្លែងបែបនេះក្រោយពីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Anthony Blinken ផ្តល់បទសម្ភាសន៍ជាមួយ CBS ថា ចិនកំពុងពិចារណាផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់រុស្ស៊ី ដូចជា គ្រាប់កាំភ្លើងរហូតដល់អាវុធ ប៉ុន្តែចិនបានបដិសេធ ។Joe Biden is ready to run, first lady says

លោក បៃដិន បានផ្តល់សម្ភាសន៍ជាមួយ ABC News ជាច្រើនប្រធានបទ រួមទាំងវិបត្តិនៅអ៊ុយក្រែនផងដែរ ដែលបានផ្សាយចេញកាលពីថ្ងៃទី២៤ ខែកុម្ភៈ ហើយការលើកឡើងរបស់លោកហាក់ដូចជាផ្ទុយនឹងការលើកឡើងរបស់លោក Anthony Blinken ។ លោក បៃដិន អធិប្បាយថា ក្នុងការពិភាក្សារបស់លោកជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅរដូវក្តៅកន្លងមក លោកបានបង្ហាញឥរិយាបទយ៉ាងច្បាស់អំពីលទ្ធផលប្រុងនឹងកើត បើមានការបញ្ជូនអាវុធជួយរុស្ស៊ី ។

លោក បៃដិន លើកឡើងថា លោកបានប្រាប់ទៅកាន់លោក ស៊ី ជិនពីង ថា គ្មានការជំរុញណាមួយពីរដ្ឋាភិបាលទេ ហើយក្រុមហ៊ុនអាមេរិកចំនួន៦០០ បានដកខ្លួនចេញពីប្រទេសរុស្ស៊ី ដូចជា McDonald’s និង exxon ។ លោក បៃដិន និយាយថា បើលោក ស៊ី ជិនពីង មានចំណែករួមក្នុងរឿងនេះ ដោយគាំទ្រអំពើឃោរឃៅដែលកើតឡើង ចិនអាចប្រឈមនឹងលទ្ធផលដូចគ្នានេះដែរ ។Why China and India are sending troops to Russia - New Statesman

នៅពេលគេសួរថា តើវាហួសព្រំដែនឬអត់ បើចិនបញ្ជូនអាវុធជួយរុស្ស៊ី ? លោក បៃដិន ឆ្លើយតបថា អាមេរិកនឹងឆ្លើយតបដូចគ្នានឹងអ្នកផ្សេងទៀតដែលបានធ្វើ គឺប្រើវិធានការដាក់ទណ្ឌកម្មយ៉ាងខ្លាំងដល់អ្នកណាក៏ដោយដែលធ្វើបែបនេះ ។

គួរបញ្ជាក់ថា សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនបានប្រើប្រាស់វិធានការដាក់ទណ្ឌកម្ម និងហាមឃាត់ពាណិជ្ជកម្មនានា ដើម្បីរារាំងសមត្ថភាពរបស់រុស្ស៊ីក្នុងការទិញអាវុធបន្ថែម ឬផលិតអាវុធក្នុងប្រទេសដោយប្រើប្រាស់សមាសធាតុនាំចូល ៕The United States Concerns China Will Send Weapons Assistance To Russia

ប្រភព ៖ TNN World