ភ្នំពេញ៖ យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានបញ្ជាក់ពីមូលហេតុនៃការខកខានមិនបាន នៅចូលរួមបុណ្យ ៧ថ្ងៃ លោកស្រី ប៊ុន សុថា ត្រូវជាប្អូនស្រីបង្កើត របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែននោះទេដោយសារតែសម្ដេចត្រូវដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ទៅបំពេញទស្សនកិច្ចនៅឯប្រទេសចិន។
តាមគេហទំព័រហ្វេសប៊ុកដដែលនោះ នៅយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ សម្ដេចបានសរសេររៀបរាប់ថា “ប្អូនស្រីថ្ងៃស្អែកបែកគ្នា! សល់តែមួយយប់ទៀតប៉ុណ្ណោះរូបកាយប្អូន នឹងត្រូវបញ្ចុះទៅក្នុងព្រះធរណីដែលជាទីកន្លែងសម្រាកចុងក្រោយរបស់ប្អូនបែកគ្នាដោយមិនបានលា គឺជារឿងមិនអស់ចិត្តសម្រាប់ក្រុមគ្រួសារ តែនេះជាក្រឹត្យក្រមធម្មជាតិដែលមិនអាចជៀសវាងបានគឺ កើត ចាស់ ឈឺ ស្លាប់តែអ្វីជាការសោកស្តាយ គឺនៅត្រង់មនុស្សដែលមានអាយុច្រើនធ្វើបុណ្យសពឲ្យមនុស្សដែលមានអាយុតិចជាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivO4RyH7K9Y-M2W6Np7Rt1Oz_Dw18Cbnk_xfmCZUDowXB7SO9yZJ96Ifs5oH9p4IQEkqMuiRZsTB3nWab65cj0FFZ_B8WJn0ucUY1Y_fiHEXP-aS0H2Wr0AxEN8XrSD5c8MLwmuOJYPjGYzH25JQ-AFH04dHE10M-h21eWNoFTHod4ohaDpUX1iYKo/s1280/photo_2023-02-06_21-29-44.jpg

សម្ដេចបន្តថា ជាគ្រួសារមួយដែលមិនធ្លាប់មានទំនាស់ទោះតូចក្តីធំក្តីមិនដែលមានភាពរកាំរកូសសូម្បីពាក្យសំដីមួយម៉ាត់ ការបែកគ្នាដោយគ្មានពេលជួបវិញពិតជាបានធ្វើឲ្យក្រុមគ្រួសារកាន់តែអាឡោះអាល័យនឹកស្រណោះដល់ពេល ដែលកន្លងហួសពិសេសកូន ចៅនិងក្មួយៗដែលម្តាយ ជីដូន និងម្តាយមីងបានមើលថែទាំដល់ពួក គេ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ដូចឆ្នាំកន្លងមកដែរពេលបងប្រុស មរណភាពខ្ញុំមិនបានចូលរួមបុណ្យ៧ថ្ងៃនោះទេព្រោះត្រូវធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីប្រជុំពិសេសអាស៊ានសហរដ្ឋអាមេរិក។ លើកនេះពេលប្អូនស្រីទទួលមរណភាពពេលបុណ្យ៧ថ្ងៃត្រូវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ដែលកម្មវិធីនេះបានព្រមព្រៀងគ្នាតាម រយៈការទូតជាងមួយខែមកហើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIqAeMMVL10gKFmVk4x6Id8ICa_N5fuj-aAA_GdjzKaOuWLqWmOEfQjpjci9t2ggiYf3mEyHmHmGrpERXHfI8ujyh4kFzJ9dQVkld_pHznLUwT1aFqpYrSNIo4m3nW0fX1PLBzbW9du1DEGAUqwBnEfDAIzVk9pdJVrvZWlfQPPYzH5y3C-yliV_uH/s1280/photo_2023-02-06_21-29-45.jpg

សូមរំលឹកថា លោកស្រី ប៊ុន សុថា បានទទួលមរណភាព កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។ សពលោកស្រី ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguCd2i6_1lE106R4IDJ8c4zYh7man39DAX2MUn6BrrevQefsGPEiG0pxKLAyxPzKDd8fIn-y0HXzU2hsQf20Ohk9yAfdO2dkMKU4av3XAN3wbWTyTlqn3EF5Azi9M6gPF3X-LzOVoOBdq55SsFNshwFYup5v0SHcM71YOAdrY0Tfp2fhnr5bVRYZ2k/s1280/photo_2023-02-06_21-29-46.jpg