Home តារាអន្តរជាតិ Justin Bieber រៀបចំកម្មវិធីសម្ដែងឥតគិតថ្លៃសម្រាប់អ្នកគ្មានផ្ទះសម្បែងក្នុងទីក្រុងឡូសអាន់ជេឡេស

Justin Bieber រៀបចំកម្មវិធីសម្ដែងឥតគិតថ្លៃសម្រាប់អ្នកគ្មានផ្ទះសម្បែងក្នុងទីក្រុងឡូសអាន់ជេឡេស

57
0

Justin Bieber បានរៀបចំកម្មវិធីមួយនៅក្នុងឧទ្យានមួយដែលមានមនុស្សអនាថាជាច្រើននាក់ ដោយបានបរិច្ចាគសម្ភារៈចាំបាច់ដល់អ្នកដែលខ្វះខាត។ ការប្រគំតន្ត្រីដែលមិនបានរៀបចំទុកជាមុននៅ MacArthur Park ក្នុងទីក្រុង Los Angeles នារសៀលថ្ងៃទី ២២ ខែកញ្ញា Justin បានសម្តែងជាមួយតន្ត្រីករជាច្រើននាក់ដោយច្រៀងបទចម្រៀងដូចជា «Speed Demon» ,« All I Can Take» , និង «Yukon»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQsJHoIHHyNOQ4RYCgRl2PNztokMZ37b_0cRJff36Z94aMRn7yZdTx5TfQslqq52ZIAET5NUnExNhjZvJYPPEYWrM4kAfoytfT0a1mkbKx-BU4LCpbxCv72KEDztL5ESVY8atHozTHzrg59w_yjfllWiITetI2K_ME_uxM9JpnVZxOL9boprsX5Bqmsv8/s1252/image_2026-09-26_13-22-19.png
ការសម្តែងនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងយ៉ាងឆាប់រហ័ស ដោយត្រូវបានថតដោយអ្នកដំណើរឆ្លងកាត់ និងចែករំលែកនៅលើបណ្តាញសង្គម។ គណនីមួយចំនួនបានសម្តែងការភ្ញាក់ផ្អើលដែល Justin Bieber បានសម្រេចចិត្តធ្វើការប្រគំតន្ត្រីខ្នាតតូចនៅទីនេះ ដោយសារតែតំបន់នេះមិនសូវមានសន្តិសុខនិងពោរពេញដោយបញ្ហាសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUlRqmrZ-D74hxmG4BUs6QS5SKgDxgBecURDtQ0pPWydkY_Ku0F6rSLN7raRH34oGfh0h1LtUddwHzvt3TGuDoxnNbVp4LOdWa4PrEEjgFtzCoKmYYm1qQGCe5juSfg0lEYKU-ggFvYArBdfZeSV5Jno26GrrfT_lTuNFglmEIv4rwkobfLmQRhFtM3bE/s1791/image_2026-09-26_13-22-18.png
យោងតាមកាសែត The Guardian ឧទ្យានខាងលើនេះដែលមានទីតាំងនៅភាគខាងលិចនៃកណ្តាលទីក្រុងគឺជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពក្រុមក្មេងទំនើង និងជាកន្លែងប្រមូលផ្តុំអ្នកញៀនថ្នាំយ៉ាងច្រើន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មនុស្សអនាថាតែងតែផ្លាស់មករស់នៅទីនេះដោយបោះតង់នៅជុំវិញឧទ្យាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHah6QVyu434UHcnKv09d8X5k79ktA9a0VWdCTEavRAYGDj6K7HnR0Ho0n8BD_OF5vuZOqGAkXJdz4nlGjHNqVOqWBRE9kPLDgI8If2sB9ahrqyD-_86JpalTmRsg2MYWziNuQ8mCRoRU3a-JSPJsrFWqhbIiQvIvcy5wnvNg7DgW6kncfiEFCVm9MORo/s1920/image_2026-09-26_15-47-59%20(3).png
យោងតាម TMZ តារាចម្រៀង Justin Bieber បានរៀបចំកម្មវិធីនេះឡើងដើម្បីជួយដល់ជនអនាថានៅក្នុងតំបន់។ សិល្បកររូបនេះត្រូវបានគេរាយការណ៍ថាបានចំណាយប្រាក់រាប់ពាន់ដុល្លារដើម្បីទិញរបស់ចាំបាច់ដូចជា កាតអំណោយ ស្រោមជើង ទឹក និងរបស់ចាំបាច់ផ្សេងទៀតសម្រាប់ពួកគេ។ ថ្លែងទៅកាន់ Page Six លោក Daniel Orea អ្នកគ្រប់គ្រងហាងនំប៉័ងមួយក្បែរកន្លែងដែល Justin បានសម្តែងបាននិយាយថាលោកបានឃើញតារាចម្រៀងរូបនេះ និងមិត្តភក្តិរបស់លោកកាន់ថង់ក្រដាសតូចៗដែលពេញទៅដោយរបស់របរ ដោយចែកជូនដល់ជនអនាថាជាច្រើន។ មិត្តភក្តិពីរនាក់របស់ Justin ថែមទាំងបានទិញនំដូណាត់ល្អៗទាំងអស់នៅក្នុងហាងដើម្បីចែកជូនដល់ទស្សនិកជនទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikOjfsilAjjSR2ylF3PiCSzkr7vlFAbsNmkqTTSquyCLAjUAqBCJCkz3y7yx2swzhoAaQrhlVSeA8PzGouO1saVoHhdSFRMk7UAOpFU_6R02TK1H7HP8C8C9jjaAYlkYKJeKNusZTMc5QOCLniThuSLAJePi5iIdGFPG6pbo33BGCmcKjyQ1Sbc-eW45o/s1024/image_2026-09-26_15-48-00%20(2).png

ការប្រគំតន្ត្រីរបស់ Justin Bieber ទទួលបានការឆ្លើយតបជាវិជ្ជមានពីអាជ្ញាធរមូលដ្ឋាន។ នៅលើ X ព្រះរាជអាជ្ញាស្រុក Los Angeles បានពិពណ៌នាអំពីការសម្តែងនេះថាជា ភ័ស្តុតាងនៃវឌ្ឍនភាពក្នុងការទាមទារយកឧទ្យាននេះមកវិញពីអ្នកជួញដូរគ្រឿងញៀន ដោយប្រែក្លាយវាទៅជាកន្លែងដែលសមស្របសម្រាប់គ្រួសារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii408pMott0Qvszc8Ex6VyhjL4ZEkJzfCqvjkDaZhhkJ-r5prb-KJ3lhJhbi-QbskiH0OQT2BJM3EF0cn36GnLxgfs_WX5hRBTlV-55dKAxaelWg0QWZfpihnsS5E_UlEsy3Op1NMKdNETz9TSAo-gV_xhfh_7rUvmHbCMkKzFZNI1wOebvWzFvoEj-as/s1641/image_2026-09-26_15-48-00.png

នេះមិនមែនជាលើកទីមួយទេដែល Justin Bieber បានជួយសហគមន៍អនាថានៅ Los Angeles។ កាលពីខែកុម្ភៈ ឆ្នាំ២០២០ លោកបានសហការជាមួយអង្គការសប្បុរសធម៌ដើម្បីបង្កើត មូលនិធិ Intentions ដើម្បីជួយស្ត្រី និងកុមារអនាថាឱ្យស្វែងរកជីវិតស្ថិរភាព៕