Home តារាអន្តរជាតិ បវរកញ្ញា Jamaica ប្តឹងស្ថាប័ន Miss universe ជុំវិញការដួលលើឆាកបណ្តាលឱ្យរងរបួសក្បាល

បវរកញ្ញា Jamaica ប្តឹងស្ថាប័ន Miss universe ជុំវិញការដួលលើឆាកបណ្តាលឱ្យរងរបួសក្បាល

94
0

វេជ្ជបណ្ឌិត Gabrielle Henry អតីតបវរកញ្ញា Miss Universe Jamaica 2025 បានដាក់ពាក្យប្តឹងស្ថាប័នរៀបចំកម្មវិធី Miss Universe Organization ដែលធ្វើឱ្យនាងរងរបួសអំឡុងពេលប្រកួតនៅឯប្រទេសថៃកាលពីឆ្នាំ២០២៥។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX9CS8CUQG96Y6x4Jh4zMWIMqS0qvMxvPTmcmO3JEEvdXpGu4OYNjxuXC5wfF6XJFE2yyHpIX7G5011LZNlajiuoMHyZ_VoejdQN7g6UMnhzeLQwoZWphEfzIglYDrcdveApagcI8lNqnQsot1M1DS0PAMn-uD18br38wtapYqnfE4chl4i_ijctLTmMY/s2048/image_2026-09-25_11-31-56.png

គេចាំបានថាកាលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ អំឡុងវគ្គប្រកួតបឋមក្នុងឈុតរាត្រីស្រមោលសនៃការប្រកួត Miss Universe Jamaica បានដើរលើឆាកក្នុងរ៉ូបពណ៌ទឹកក្រូច និងពាក់ស្បែកជើងកែងខ្ពស់។ ខណៈកំពុងដើរ និងបង្ហាញខ្លួននៅលើឆាក នាងបានបត់ទៅផ្នែកខាងឆ្វេង ហើយហាក់ដូចជាដើរចេញពីគែមផ្លូវដើរបណ្តាលឱ្យនាងធ្លាក់ចុះពីឆាក និងប៉ះមុខយ៉ាងខ្លាំងផ្អើលអស់ពេញកម្មវិធី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc_GuoXDi8PFtoOm78BTDrZrvrDYOi4i-fAE7aqsV0Wi0qHFwjW7drHvPHkR2gzBn-tHAFzmmKXRt507w6Nbv0Lc4CcF_cBBhR7hm5rBdtQTNImSF9FE8eIKVOXA8Jdm17MVcpwRhYJWNTvha51FxHv08BdtGBo_BPdQw5DhzH6jcAfIllWCV5g5lp0ok/s1440/image_2026-09-25_11-31-57%20(3).png
Henry បានពិពណ៌នាថា គ្រោះថ្នាក់នេះគឺជាបទពិសោធន៍ដ៏តក់ស្លុតបំផុតមួយក្នុងជីវិតរបស់នាង។ នាងបាននិយាយថា នៅពេលកើតហេតុ នាងមានអារម្មណ៍ដូចជាបាត់បង់ការយល់ដឹងពីខ្លួនឯង ហើយក្រោយមកបានបាត់ស្មារតី។ តាមការរៀបរាប់របស់ Henry នាងបានរង ការហូរឈាមក្នុងខួរក្បាល របួសលើផ្ទៃមុខ និងរបួសខ្នង។ បន្ទាប់ពីគ្រោះថ្នាក់ នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងប្រទេសថៃ និងត្រូវសម្រាកព្យាបាលក្នុងបន្ទប់ ICU។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-D9lj1D258WAErIFPtqX2Xv82hQ8joQOzxoGU645HGXUhGzB5JChBAZTh-HfcHKyzjU8gBr3T4TFr8qnRgcoGNjrYbrox5xyOpG6wWtwYD8jh0zdwub60zCUORXUDEMf7IKJCpv4GjILp5rSfb_DVmvpDHo8IlGsdnNV-C201atcG7jZRTc7rHvvWG7s/s1146/image_2026-09-25_11-31-57.png

Miss Universe Jamaica 2025 បានរៀបរាប់ថានៅពេលដំបូង Miss Universe Organization បានផ្តល់ការគាំទ្រខ្លះៗ ខណៈនាងកំពុងសម្រាកព្យាបាលនៅប្រទេសថៃ។ ប៉ុន្តែក្រោយពេលនាងត្រឡប់ទៅប្រទេស Jamaica នាងនិយាយថាមិនសូវទទួលបានព័ត៌មានបន្ថែមពីស្ថាប័ននេះពាក់ព័ន្ធនឹងការចំណាយលើការព្យាបាល ដែលនៅតែបន្តកើតមាននោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLEgKpUqrv3ghbAH3xRLUxjQXu6gnCJKHsa-3pC6KsLxWVpzo-btH4cJ7tavl9wGHFVdPO5nU2Q2kZiDZsV32cAEnNvrBo3g96wt-8y5E4tGm3wCvF6N39nfZX7DXpF-MS51zp4_q-eDyfsHOxL5P2MZa2J-zZGLRM6xABT4fJtdLPagq4ivVhzkao_SE/s1920/SnapInsta_to_628579429_17880098664467211_4155814160738555482_n.jpg
Henry បាននិយាយថានាងមិនជឿថាខ្លួនបានជំពប់ដួលដោយខ្លួនឯងនោះទេហើយជឿថា គ្រោះថ្នាក់នេះអាចត្រូវបានការពារ ប្រសិនបើមានវិធានការសុវត្ថិភាពត្រឹមត្រូវនៅលើឆាក។
តាមការអះអាងរបស់បវរកញ្ញា Jamaica ក្រុមការងាររៀបចំឆាក និងភ្លើងបំភ្លឺ គួរតែមានវិធានការការពារដើម្បីបិទ ឬរាំងចន្លោះនៅលើឆាក ដើម្បីការពារបេក្ខនារីពីគ្រោះថ្នាក់ ក្នុងបទសម្ភាសន៍ នាងក៏បានរៀបរាប់ថា អ្វីដែលនាងធ្វើនៅលើឆាក គឺធ្វើតាមការហ្វឹកហាត់ដែលបានរៀបចំទុកជាមុន ដូចជាឈប់នៅកន្លែងដែលបានណែនាំ មើលកាមេរ៉ា ហើយបត់ទៅខាងឆ្វេងនៅពេលទទួលបានការណែនាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3Qimv7tutyGAG8C-Z1d1jKzTauhY3XTB5pwGBJzyAQg8XNhTdbqjcc_K7HwRLIhhBUnXnMUr5dRLOqyDT6B7K56CLaDdLWPh2furBNn0WjwWRN7XeHBSEuFPRPes7vziv71G-Uf9gzV53PJ-5VARUSy3WVJlj8pheWPoZzxmh6Cqm4-_Rftyt6Hd2EPQ/s2048/image_2026-09-25_11-31-57%20(2).png
ហេតុការណ៍នេះ Gabrielle Henry បានដាក់ពាក្យប្តឹង Miss Universe Organization រួមទាំងក្រុមហ៊ុនមេ JKN Legacy Inc. និង Legacy Holding Group USA។ បណ្តឹងនេះពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការធ្វេសប្រហែស ការជ្រើសរើស និងការគ្រប់គ្រងបុគ្គលិកដោយធ្វេសប្រហែស ព្រមទាំងការបង្កឱ្យមានការឈឺចាប់ និងរបួសផ្លូវចិត្តដោយធ្វេសប្រហែស ឬដោយចេតនា។ មេធាវីរបស់ Henry បានលើកឡើងថាបេក្ខនារីដែលចូលរួមកម្មវិធីគួរតែអាចរំពឹងថា អង្គការរៀបចំនឹងយកចិត្តទុកដាក់លើសុវត្ថិភាពរបស់ពួកគេ និងចាត់វិធានការចាំបាច់ដើម្បីការពារពួកគេ៕