ទីក្រុងតៃប៉ិ៖ ស្របពេលក្រុងប៉េកាំង បាន និង កំពុងតែបង្កើនសកម្មភាពយោធា នៅក្នុងតំបន់នោះ មានការវាយតម្លៃខុសៗគ្នាជាច្រើន ជុំវិញល្បែងសង្គ្រាមនេះ ហើយការចំណាយគ្រឿងសឹកចម្បាំង និង កម្លាំងទ័ព នឹងត្រូវខាតបង់អស់យ៉ាងច្រើន ទាំងកម្លាំងទាហានចិន តៃវ៉ាន់ សហរដ្ឋអាមេរិក និង ជប៉ុន។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍ CNN បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៩ ខែមករា ថា បើតាមវិទ្យាស្ថានឯករាជ្យ Think Tank ដែលសិក្សា អំពីនយោបាយសង្គម យុទ្ធសាស្រ្ដនយោបាយ យោធា បច្ចេកវិទ្យា និង វប្បធម៌ មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានវាយតម្លៃ នៅលើរបាយការណ៍របស់ខ្លួន ថា ប្រសិនបើចិន លើកកងទ័ព វាយលុកលុយទៅលើតៃវ៉ាន់ នៅក្នុងឆ្នាំ២០២៦ នឹងបណ្តាលឱ្យមនុស្សស្លាប់ និង របួសរាប់ពាន់នាក់ នៅក្នុងចំណោមកងទ័ពចិន សហរដ្ឋអាមេរិក តៃវ៉ាន់ និង ជប៉ុន ដែលចូលពាក់ព័ន្ធ។ ល្បែងសង្គ្រាមនេះ ទំនងជាមិនអាចធ្វើឱ្យក្រុងប៉េកាំង ទទួលបានជ័យជម្នះនោះឡើយ។China holds military exercises near Taiwan in warning to US | Financial  Times

សង្គ្រាមទៅលើកោះតៃវ៉ាន់ អាចនឹងធ្វើឲ្យកងទ័ពសហរដ្ឋអាមេរិក ទទួលបានជ័យជម្នះ ទាំងលំបាក ខណៈកម្លាំងទាហានចិនបរាជ័យ។ នៅចុងបញ្ចប់ នៃជម្លោះនេះ យ៉ាងហោចណាស់ ក៏មាននាវាផ្ទុកយន្ដហោះរបស់សហរដ្ឋអាមេរិក ចំនួន២គ្រឿង បានលិចទៅដល់បាតមហាសមុទ្រប៉ាស៊ីហ្វិក។ ជាមួយគ្នានេះដែរ កងទ័ពជើងទឹកដ៏ទំនើបរបស់ចិន ដែលជាកម្លាំងដ៏ធំជាងគេបំផុត នៅលើពិភពលោក ក៏នឹងត្រូវរង្គោះរង្គើ។

ការអះអាងទាំងនេះ ជាសេចក្តីសន្និដ្ឋាន ដែលមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ធ្វើឡើង ក្រោយពេលដំណើរការនូវអ្វីដែលវិទ្យាស្ថាននេះ អះអាងថា ជាការក្លែងធ្វើសង្គ្រាមយ៉ាងទូលំទូលាយបំផុតមួយមិនធ្លាប់មាន នៅក្នុងជម្លោះមួយ អាចនឹងកើតមានឡើង នៅលើកោះតៃវ៉ាន់ គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ដោយមានប្រជាជន ប្រហែលជា២៤លាននាក់។ បក្សកុម្មុយនិស្តចិន តែងតែទាមទារកោះតៃវ៉ាន់ ជាផ្នែកមួយ នៃដែនអធិបតេយ្យភាពរបស់ខ្លួន បើទោះជាក្រុងប៉េកាំង មិនធ្លាប់គ្រប់គ្រង នៅលើដែនកោះមួយនេះយ៉ាងណាក៏ដោយ។China's military exercises are an intel bonanza — for all sides - POLITICO

លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន មិនធ្លាប់បដិសេធ អំពីការប្រើប្រាស់កម្លាំងយោធា ដើម្បីរឹបអូសកោះតៃវ៉ាន់ យកមកដាក់ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុងប៉េកាំងនោះឡើយ។ ប៉ុន្ដែរដ្ឋាភិបាលក្រុងតៃប៉ិ តែងតែងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការប្រកាសរបស់ចិន មកលើដែនកោះរបស់ខ្លួន។

លោក ម៉ាក កាន់សៀន (Mark Cancian) ប្រធានគម្រោង និង ជាទីប្រឹក្សាជាន់ខ្ពស់ នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្ដ និង អន្ដរជាតិមួយរូប បានអះអាង ថា «មិនមានល្បែងសង្គ្រាម ណា មិនបានចាត់ថ្នាក់នៅទីនោះទេ ដោយមើលឃើញ អំពីជម្លោះ រវាងសហរដ្ឋអាមេរិក និង ចិន។ នៅក្នុងចំណោមល្បែងសង្គ្រាម មិនត្រូវបានចាត់ថ្នាក់ ជាធម្មតាពួកគេធ្វើត្រឹមតែម្តង ឬពីរដងប៉ុណ្ណោះ»។

របាយការណ៍មួយ បានអះអាង ថា «ប្រសិនបើសង្គ្រាម ផ្ទុះឡើង នៅលើកោះតៃវ៉ាន់ មែននោះ សហរដ្ឋអាមេរិក និង ជប៉ុន នឹងបាត់បង់នាវាចម្បាំងយ៉ាងច្រើន ខូចខាតយន្ដហោះ រាប់រយគ្រឿង និង កងទ័ពរាប់ពាន់នាក់។ ការបាត់បង់ដ៏ច្រើនបែបនេះ នឹងធ្វើឲ្យខូចខាតដល់តួនាទីនៅលើពិភពលោករបស់សហរដ្ឋអាមេរិក ដែលកំពុងតែឈរជើងយ៉ាងរឹងមាំ អស់រយៈពេលសិបឆ្នាំកន្លងមកនេះ»។Taiwan Holds Missile Exercise As Chinese Military Drills Nearby

នៅក្នុងសេណារីយ៉ូជាច្រើន បានបង្ហាញ ថា កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក នឹងបាត់បង់នាវាផ្ទុកយន្ដហោះ យ៉ាងតិច២គ្រឿង និង នាវាពិឃាដ ចន្លោះពី១០ទៅ២០គ្រឿង។ រីឯកងទ័ពប្រហែលជាជាង៣០០០នាក់ នឹងត្រូវស្លាប់ នៅក្នុងការវាយប្រយុទ្ធគ្នា ត្រឹមតែរយៈពេល៣សប្ដាហ៍ ដែលស្មើនឹងជិតពាក់កណ្ដាល នៃកងទ័ពសហរដ្ឋអាមេរិក បានបាត់បង់ នៅក្នុងការធ្វើសង្គ្រាម អស់រយៈពេល២ទសវត្សរ៍ នៅក្នុងប្រទេសអ៊ីរ៉ាក់ និង អាហ្វហ្កានីស្ថាន។

ជាមួយគ្នានេះ ចិនក៏នឹងរងគ្រោះធ្ងន់ធ្ងរផងដែរ។ កងទ័ពជើងទឹករបស់ក្រុងប៉េកាំង ជាស្នូលនៃមហិច្ឆតារបស់ចិន នឹងបែកបាក់អស់ ហើយទាហានរាប់ម៉ឺននាក់ នឹងក្លាយជាឈ្លើយសឹក។ ក្រៅពីនេះ ចិន នឹងបាត់បង់កងទ័ព ប្រហែល១ម៉ឺននាក់ ហើយខូចខាតយន្ដហោះចម្បាំងជាង១៥០គ្រឿង និង នាវាចម្បាំង ប្រហែល១៣០គ្រឿង។Here are the 10 breakthroughs in China's 2022 Taiwan military drill - CGTN

របាយការណ៍ដដែល បានបន្ដ ថា កងទ័ពរបស់តៃវ៉ាន់ ក៏នឹងបែកបាក់អស់ ហើយធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចរបស់ដែនកោះមួយនេះ ដោយមិនមានទាំងអគ្គិសនីប្រើប្រាស់ និង សេវាជាមូលដ្ឋានថែមទៀតផង។ ក្រុងតៃប៉ិ ក៏នឹងបាត់បង់កងទ័ព ប្រហែល៣៥០០នាក់ និង នាវាពិឃាត ប្រហែលជិត៣០គ្រឿង ត្រូវលិចទៅបាតសមុទ្រ។

ជប៉ុន ទំនងជានឹងបាត់បង់យន្ដហោះចម្បាំង ប្រហែលជាង១០០គ្រឿង និង នាវាចម្បាំងប្រហែល ជិត៣០គ្រឿង ដោយសារមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិក នៅលើទឹកដីរបស់ខ្លួន នឹងត្រូវរងការវាយប្រហារ ពីកងទ័ពរបស់ចិន។China drills show ambitions beyond island, Taiwan warns

ទោះជាយ៉ាងណា មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្ដ និង អន្ដរជាតិ (CSIS) បានអះអាង ថា CSIS មិនចង់ឱ្យរបាយការណ៍របស់ខ្លួនបង្ហាញ ថា សង្គ្រាមនៅលើកោះតៃវ៉ាន់ «ជៀសមិនរួច ឬ ប្រហែលជានឹងកើតឡើងនោះដែរ»។

CSIS បានបន្ដ ថា «ជាមួយនឹងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបែបនេះ មេដឹកនាំចិន អាចនឹងអនុវត្តនូវយុទ្ធសាស្ត្រការទូតដាក់ឲ្យនៅឯកោ ដាក់សម្ពាធតំបន់ពណ៌ប្រផេះ ឬ ការបង្ខិតបង្ខំខាងសេដ្ឋកិច្ចប្រឆាំងនឹងតៃវ៉ាន់»។

លោក ដាន ហ្ក្រាហ្ស៊ា (Dan Grazier) មន្រ្ដីជាន់ខ្ពស់គោលនយោបាយការពារជាតិរបស់រដ្ឋាភិបាល បានអះអាង ថា«ចិននឹងធ្វើអ្វីគ្រប់យ៉ាង ដែលពួកគេអាចធ្វើ នៅក្នុងការប៉ាន់ប្រមាណរបស់ខ្ញុំ ដើម្បីបញ្ចៀស អំពីជម្លោះជាមួយនឹងប្រទេសណាមួយ។ ដើម្បីប្រជែងជាមួយនឹងសហរដ្ឋអាមេរិក សម្រាប់ការគ្រប់គ្រងពិភពលោកនោះ ក្រុងប៉េងកាំង នឹងប្រើប្រាស់អំណាចឧស្សាកម្ម និង សេដ្ឋកិច្ច ជំនួសការប្រើប្រាស់កម្លាំងយោធាវិញ៕