ខណៈដែលវៀតណាមកំពុងប្រជែងគ្នាដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យត្រឡប់ចូលទៅប្រទេសខ្លួនវិញ បន្ទាប់ពីការបិទព្រំដែនអស់រយៈពេលជាងពីរឆ្នាំនោះ ការយាយី និងការបោកប្រាស់នៅតែជាបញ្ហាធំដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះទេសចរណ៍របស់ប្រទេសនេះ។Record Tourism Levels Have Social, Economic Impact on Vietnam

ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងហូជីមិញ នាពេលថ្មីៗនេះ ភ្ញៀវទេសចរជនជាតិឥណ្ឌា លោក អេនតូនីញ៉ូ (Antonio) បាននិយាយថា លោកមានការខកចិត្ត នៅថ្ងៃដំបូង ខណៈដែលគាត់ត្រូវបានអ្នកលក់ក្នុងស្រុកបោក ពេលកំពុងដើរជាមួយមិត្តរបស់គាត់នៅជិតការិយាល័យប្រៃសណីយ៍កណ្តាល ក្នុងសង្កាត់លេខ ១ ។ បុរសក្នុងតំបន់ម្នាក់បានសួរលោក អេនតូនីញ៉ូ ថា តើលោកចង់ផឹកទឹកដូងដែរឬទេ ហើយពេលគាត់សួរថាដូងថ្លៃប៉ុន្មាន បុរសនោះបានឆ្លើយថា “មិនគិតថ្លៃទេ”។
នៅពេលដែលលោក អេនតូនីញ៉ូ សួរអ្នកលក់ម្តងទៀត អ្នកលក់នៅតែឆ្លើយថា “ទេ មិនគិតថ្លៃទេ”។10 Best Tourist Attractions In Vietnam You Have To See - Rainforest Cruises

បន្ទាប់មក អ្នកលក់បានអញ្ជើញលោក អេនតូនីញ៉ូ ឱ្យថតរូបឈរក្បែររទេះរុញភេសជ្ជៈដូងរបស់គាត់ បន្ទាប់មក លោកបានគិតប្រាក់អ្នកទេសចរបរទេសចំនួន ៣០ម៉ឺន ដុង (១២.៨៧ ដុល្លារ) សម្រាប់ថ្លៃដូង។ លោក អេនតូនីញ៉ូ មិនយល់អំពីអត្រាប្តូរប្រាក់ ហើយគិតថាអ្នកលក់ចិត្តល្អ លោកទទួលយកការបង់ប្រាក់យ៉ាងច្រើន ដល់អ្នកលក់។

លោក អេនតូនីញ៉ូ បាននិយាយថា៖ «ពេលខ្ញុំត្រឡប់ទៅសណ្ឋាគារក្នុងប្រទេសថៃ ខ្ញុំបានពិនិត្យអត្រាប្តូរប្រាក់ ហើយបានដឹងថា ខ្ញុំត្រូវបានគេបោកប្រាក់» ។ «បើខ្ញុំប្រៀបធៀបតម្លៃនេះ ខ្ញុំអាចទិញដូងបាន៣០ផ្លែ ក្នុងប្រទេសរបស់ខ្ញុំ »។ លោក អេនតូនីញ៉ូ ទួញសោកថា “ល្បិចពេកហើយ”… គ្មានហេតុផលសម្រាប់ គាត់ធ្វើបែបនោះទេ។Cheating foreign tourists threatens Vietnam's tourism recovery

កាលពីសប្តាហ៍មុន គ្រួសារអ្នកទេសចរជប៉ុនចំនួន ៥ នាក់ត្រូវបានគិតប្រាក់ ចំនួន ១ លានដុង (៤២.៦១ ដុល្លារ) សម្រាប់ការការធ្វើដំណើរ មួយគីឡូម៉ែត្រ ពីស្ថានីយអន្តរជាតិ ទៅកាន់ស្ថានីយក្នុងស្រុកនៃអាកាសយានដ្ឋានអន្តរជាតិ ណយ បាយ (Noi Bai)។ ការបើកតាក់ស៊ី ចម្ងាយមួយគីឡូម៉ែត្រ ក្នុងប្រទេសវៀតណាម ជាធម្មតា មានតម្លៃក្រោម ១ ដុល្លារអាមេរិក៕

ប្រភព៖ VN Express