ងូត​ទឹក​មិន​ត្រឹម​ជួយ​​អ្នក​បញ្ចេញ​ស្រ្តេស តែ​ក៏​ជួយឲ្យ​ចរាចរណ៍​ឈាម​បាន​ល្អ រួម​ទាំង​រាង​កាយ​មាន​ភាព​ស្រស់​ស្រាយ។ ​យ៉ាង​ណា​ក្តី ​បើ​អ្នក​ឃើញ​សញ្ញា​ប៉ុន្មាន​នេះ ​បង្ហាញ​ថា ​អ្នក​មិន​គួ​រ​ងូត​ទឹក​ឡើយ ពិសេស​ក្នុង​រដូវ​រងា។

១ ពេល​​ក្តៅ​ខ្លួន

បើ​សីតុណ្ហភាព​រាង​កាយ​កើន​ដល់ 38 ដឺ​ក្រ នោះ​ជា​ពេល​ដែល​រាង​កាយ​ចាប់​ផ្តើម​ចុះ​ខ្សោយ ដូច្នេះ​​បើ​​ងូត​ទឹក​នឹង​ធ្វើ​ឲ្យ​ផ្តាសាយ។Fevers 101: How to treat them, and when to get help | Nebraska Medicine  Omaha, NE

២ នៅពេល​សម្ពាធ​ឈាម​ចុះ​ទាប

​​សញ្ញា​បង្ហាញ​ថា​សម្ពាធ​ឈាម​​កំពុង​ចុះ​ទាប​ដូច​ជា ​វិល​មុខ ​ឈឺ​ក្បាល រក​​កល​ដួរ​សន្លប់ ការ​ផ្តោត​អារម្មណ៍​ចុះ​ខ្សោយ ​ភ្នែក​មើល​មិន​ច្បាស់ ស្បែក​ស្លេក​…។ ​អ្នក​មិន​ត្រូវ​​ងូត​ទឹក​ក្តៅ​ទេ ព្រោះ​ធ្វើ​ឲ្យ​សសៃឈាម​រីក ងាយ​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​ធ្វើ​ឲ្យ​អស់​កម្លាំង​​និង​វិល​មុខ។ ​វិធី​ល្អ ​នៅពេល​សម្ពាធ​ឈាម​ចុះ​ទាប ​អ្នក​ត្រូវ​សម្រាក​សិន​ចាំ​ងូត​ទឹក។Low Blood Pressure and Exercise: What to Look Out For - NASM

៣ នៅ​ពេល​ស្រវឹង

​ងូត​ទឹក​នៅ​ពេល​ស្រវឹង​ប្រៀប​ដូច​បំផ្លាញ​ខ្លួន​ឯង។ ​សូម្បី​តែ​ពេល​ផឹក​ស្រា​រួច ក៏​ហាម​មិន​ឲ្យ​ងូត​ទឹក​ភ្លាម​ៗ​ដែរ ព្រោះ​បណ្តាល​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​លឿន ​បណ្តាល​ឲ្យ​គាំង​បេះ​ដូង ឬ​​ដាច់​សសៃ​ឈាម​ខួរ​ក្បាល​បាន។How Many Beers to Get Drunk? - Learn About Beer

៤ នៅ​ពេល​ហូប​ឆ្អែត

​​​ក្រោយ​ញ៉ាំ​អាហារ​រួច ​មិន​គួរ​ងូត​ទឹក​ទេ ​ព្រោះ​ស្បែក​និង​​សសៃឈាម​រីក​បណ្តាល​ឲ្យ​ឈាម​ហូរ​ទៅ​​កាន់​ផ្ទៃ​រាង​កាយ រា​រាំង​ចរាចរណ៍​ឈាម​ទៅ​កាន់​សរីរាង្គ​រំលាយ​អាហារ។ ​តាំង​នេះ​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ក្រពះ ពោះ​វៀន និង​ជាតិ​ស្ករ​ក្នុង​ឈាម៕Why eating a lot feels so darn good - CNN.com