Update៖ ក្រុមអ្នកជួយសង្គ្រោះ និងអ្នករុករកកងទ័ពដែលបានបាត់ខ្លួនក្នុងឈូងសមុទ្រថៃ ត្រូវបានគេរាយការណ៍ថាបានស្វែងរកឃើញជនរងគ្រោះម្នាក់ក្នុងចំណោមអ្នកបាត់ខ្លួនចំនួន៣១នាក់នៃហេតុការលិចនាវារបស់រាជវង្ស “រាជសុខោទ័យ” បន្ទាប់ពីកងទ័ពទាំងអស់ធ្វើដំណើរទៅកាន់ពិធី គម្រប់ខួបនៃការសោយទិវង្គត់របស់ព្រះអង្គ អាផាកន គៀតវង្ស ក្រុម លួង ឈុម ផន នៅទីសក្ការៈបូជា ក្រុម លួង ឈុម ផន(Krom Luang Chumphon) ខេត្តឈុនបុរី។

កាលពីយប់មិញនេះមានសេចក្ដីរាយការណ៍ ពីកងទ័ពជើងទឹកថៃបានឱ្យដឹងថា ពួកគេបានរកឃើញ និងជួយសង្គ្រោះនាវិកម្នាក់ ដែលបាត់ខ្លួនក្នុងចំណោមកងទ័ព៣១នាក់ បន្ទាប់ពីជួបឧបទ្ទវហេតុនៃការក្រឡាប់លិចនាវារាជវង្ស “រាជសុខោទ័យ” ក្នុងឈូងសមុទ្រថៃ ក្រោយពីមានព្យុះ និងខ្យល់បោកបក់យ៉ាងខ្លាំងបណ្ដាលឱ្យមានទឹកហូរចូលប្រព័ន្ធអគ្គិសនីតាមបំពង់ផ្សែងចូលក្នុងម៉ាស៊ីន រហូតលែងដំណើរការនៅកណ្តាលឈូងសមុទ្រថៃ ក្នុងស្រុកបាងសាផាន ខេត្ត ប្រាជួបគិរីខាន់ ដែលបណ្ដាលឱ្យក្រឡាប់នាវា និងបានពន្លិចកងទ័ពចំនួន១០៦នាក់។

ការរកឃើញជនរងគ្រោះនេះផងដែរត្រូវបានគេដឹងថា លោកគឺជាប្រធានមន្ត្រីតូច ឈ្មោះ ណា ទី ទីមឌី (Natee Timdee) ដែលត្រូវបានក្រុមអ្នកជួយសង្គ្រោះរកឃើញអណ្ដែតក្នុងឈូងសមុទ្រថៃ។

យ៉ាងណាមិញគេបានបន្ថែមថា លោក ណា ទី ទីមឌី (Natee) ស្ថិតក្នុងស្ថានភាពសន្លប់នៅពេលត្រូវបានគេរកឃើញ ប៉ុន្តែបន្ទាប់មកស្ថានភាពរបស់គាត់ឥឡូវនេះចាប់ផ្ដើមមានកាន់តែប្រសើឡើង និងសុវត្ថិភាពល្អ។

ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក ក្រុមអ្នកជួយសង្គ្រោះបានបញ្ជាក់ថា នៅមាននាវិកចំនួន ៣០ នាក់ផ្សេងទៀតបានបាត់ខ្លួន និងមិនទាន់មានដំរួយណាមួយឡើយ៕ ប្រភព៖ Thethaiger