ភ្នំពេញ៖ កាលពីពេលថ្មីៗនេះពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំងករណីក្រុមអ្នកវិទ្យាសាស្ត្រអឺរ៉ុបបានរកឃើញមេរោគថ្មីៗចំនួន ១៣ នៅក្រោមស្រទាប់ដីកកផឺម៉ាហ្រ្វស់ (Permafrost) នៅតំបន់ស៊ីបេរីនៃប្រទេសរុស្ស៊ី ក្នុងនោះមានទាំងវីរុស ខ្មោចឆៅ ឬ ស៊ូមប៊ី (Zombie) ផងដែរ ដែលមានអាយុកាលជាង ៤៨,៥០០ ឆ្នាំ ខណៈអ្នកវិទ្យាសាស្ត្របានអះអាងថា មេរោគទាំងនេះនៅតែរស់រានមានជីវិត និងអាចឆ្លងផងដែរ ទោះបីជាវាចំណាយពេលរាប់សហស្សវត្សរ៍ជាប់នៅក្រោមស្រទាប់ដីកកក៏ដោយ ។
ដូច្នេះហើយនៅក្នុងថ្ងៃនេះដែរ KBN នឹងធ្វើការបកស្រាយឱ្យយល់កាន់តែច្បាស់ពីប្រវត្តិ Zombie មេរោគ Zombie និងជំងឺ Zombie។
ពេលគេឮពាក្យថា Zombie មនុស្សជាច្រើនតែគិតទៅដល់ពួកមនុស្សដើរយឺតៗ រាងកាយស្លកស្លាំងដូចសាកសព តាមខាំមនុស្សធម្មតាដូចក្នុងកុនអាគាំង បើទោះជាក្នុងកុនខ្លះគេព្យាយាមមិនប្រើពាក្យZombie ហៅពួកទាំងនោះក៏ដោយ។ នៅពេលមានគេប្រើពាក្យថា មេរោគ Zombie អ្នកផងតែគិតថាមេរោគទាំងនោះនឹងធ្វើមនុស្ស ឬសត្វនឹងក្លាយទៅជាមនុស្សដេញខាំគេដូចក្នុងកុននៅពេលវាឆ្លងចូលខ្លួនមនុស្សឬសត្វ។ ទាំងនេះគឺជាការយល់ខុសពីអត្ថន័យដើមរបស់ពាក្យ Zombie។
ពាក្យ Zombie បើយោងតាមកាឬផ្សាយផ្នែកនរវិទ្យារបស់សកលវិទ្យាល័យមីស៊ីហ្គែន សហរដ្ឋអាមេរិច ជាពាក្យក្លាយមកពីពាក្យ អ៊ិនហ្សាំប៊ី (Nzambi) ឬ ហ្សុនប៊ី (Zonbi) ជាពាក្យរបស់ភាសាកុងហ្គោ (Kongo) ដែមានន័យថាព្រលឹងខ្មោចដែលស្លាប់ទៅ។ ពាក្យនេះត្រូវពួកនិយាយភាសាក្រេអូល (creole) (ភាសាបារាំងដែលមិនត្រឹមត្រូវ) នៅល្វីស៊ីយ៉ាណា និងកោះហៃទីប្រើដើម្បីហៅពួកខ្មោចដែលស្លាប់ទៅ ហើយត្រូវគេធ្វើឱយរស់ឡើងវិញ (ដូចខ្មោចឆៅក្នុងរឿងចិន) តែមិននិយាយ ឬមានសតិដឹងអ្វីៗទេ តាមរយៈមន្តអាគមន៍អូមអាម។
ក្នុងការនិទានរឿងអូមអាមវ៉ូឌូ ហ្វលខល (Voodoo folklore) តៗគ្នារបស់ពួកគេ គ្រូមន្តអាគមន្តអាគមន៍អូមអាមទាំងនោះ ដែលគេហៅថាបូគោ (Bokor) (ដូចខ្មែរហៅពួកអាបធ្មប់ដែរ) ប្រើម្សៅម្យ៉ាងដែលគេហៅថាឃួប ផតដ្រ្ដេ (coup padre) (ជាម្សៅសំបូរជាតិពុលតេត្រូដូស៊ីន (tetrodoxin) ដាក់ចូលក្នុងមាត់។ បើតាមរឿងនិទានទាំងនោះ Zombie គឺជាមនុស្សចង្រៃដែលអុកឡុកគ្រួរសារ ឬសហគមន៍ដែលធ្វើឱយគេឯងក្នុងស្រុកភូមិទ្រាំលែងបាន។ គេជួលគ្រូធ្មប់ ឬគ្រូមនតអាគមន៍ Bokor ដើម្បីធ្វើឱយបុគ្គលនោះក្លាយជា Zombie ។ គ្រូធ្មប់យកម្សៅ coup padre ទៅដាក់ចូលក្នុងមាត់មនុស្សដែលគេចាត់ទុកថាចង្រៃនោះ (ប្រហែលជាបញ្ឆោតតាមចំណីអាហារ)។ បុគ្គលនោះនឹងត្រជាក់ខ្លួនបន្តិចម្តងៗ ចង្វាក់បេះដូង និងដង្ហើមដើរយឺតទៅៗរហូតដល់ស្ទើរតែមិនមានសោះ។ ជាសាធារណៈ គេគិតថាបុគ្គលនោះស្លាប់ហើយ។ គេយកអ្នកនោះទៅកប់ ទាំងអ្នកនោះនៅមានជីវិត។ គ្រូ Bokor ទៅលួចគាស់យកមកវិញ។ បុគ្គលនោះនៅមានជីវិត តែគ្មានការចងចាំ សតិដឹងអ្វីទេម៉ាយលេសដ្រូន (mindless drone) ក្លាយជា zombie ស្តាប់តែបញ្ជាររបស់គ្រូ Bokor នោះរហូតដល់គ្រូនោះស្លាប់។
កាលពីប៉ុន្មានឆ្នាំមុន ពាក្យថា មេរោគ Zombie និងជំងឺ Zombie បានលេចឡើងលើអត្ថបទសារពត៌មាមួយចំនួន តែមិនសំដៅថាមេរោគទាំងនោះបង្ករឱយមានជំងឺដូចពួក Zombie ក្នុងកុនអាគាំងទេ។ ពាក្យនេះត្រូវអ្នកវិទ្យាសាស្ត្របស្ចឹមលោកហៅពួកមេរោគដែលសំងំ ឬក្រាំងហាយប៊រណេសិន (hibernation) ក្នុងដីជាមួយសាកសពមនុស្សឬសត្វដែលឆ្លងពួកវា ហើយចេញមករាតត្បាតឡើងវិញដោយកត្តាបំរែបំរួលអាកាសធាតុ ឬក៏មានគេទៅកកាយយកសាកសពនោះឡើងវិញ។ កាលពីឆ្នាំ២០១៣ ក្រុមបុរាណវិទ្យាមួយក្រុមបានទៅកាយផ្នូរបុរាណដែលមានអាយុ៨០០ឆ្នាំ របស់ពួកជនជាតិដើមនៅភាគជើងរដ្ឋអាឡាស្ការ សហរដ្ឋអាមេរិចដោយមានការចូលរួមពីអ្នកស្រុកផងដែរ។ ក្រោយពីកាយប៉ុន្មានថ្ងៃ មានអ្នកចូលរួមទាំងនោះខ្លះឡើងស្នាមជាំពណ៌ក្រហមនៅជើង។ គេសសង្ស័យថាអ្នកទាំងនោះឆ្លងមេរោគចេញពីផ្នូបុរាណនោះ។
ដោយឡែក នៅតំបន់ស៊ីបេរី ប្រទេសរូស្ស៊ី ក្នុងឆ្នាំ២០១៦ មានការរាតត្បាតជំងឺអង់ត្រាក់ (anthrax) ដែលមានក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ស្លាប់ និងអ្នកជំងឺ២០នាក់ត្រូវគេបញ្ជូនទៅផ្នែុកសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យតំបន់។ មន្ត្រីរុស្ស៊ីបានបង្ហាញថា វាជាជំងឺអង់ត្រាក់ដែលរាតត្បាតក្នុងតំបន់នោះកាលពីជាង៧០ឆ្នាំមុន។ គេបានពន្យល់បន្ថែមទៀតថា ដោយសារការឡើងកំដៅបស់ភពផែនដី មេរោគដែលសំងំ ឬករាំង (permafrost)ក្នុងសីតុណ្ហភាពត្រជាក់ជាយូរមកហើយ សកម្មឡើងវិញ។ ហេតុការណ៍នេះធ្វើឱយគេបាររម្មណ៍ពីលទ្ធភាពដែលអាចរាតត្បាតឡើងវិញរបស់ជំងឺមួយចំនួនរក្នុងអតីតកាល ដូចជាជំងឺអ៊ុតធំ និងផ្តាសសាយ(១៩១៨នៅសហរដ្ឋអាមេរិច)ជាដើម។ ប៉ុន្តែ អ្នកជំនញខាងអត្តិសុខុមប្រាណបានអះអាងថា មេរោគខ្លះ ដូចជាពពួកផ្តាសាយមិនអាចស្ថិតនៅសំងំ ឬក្រាំងជាមួយមជ្ឈដ្ឋានក្រៅរាង្គកាយបានទេ ៕










