ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកជាបណ្ដោះអាសន្នទីតាំងអាជីវកម្មថតចម្លងឯកសារ អ៉ីនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៤-០៦ ខែធ្នូ ឆ្នាំ២០២២។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ រយៈពេលចំនួន ២ថ្ងៃ គឺនៅថ្ងៃទី៥ និងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyRHqbI7C9KBYcgyaee7Ln5B1yD63W-rh0uPYvUDGmFw0i7voFBJELX3r2ENarqIGyC4Rera0ddzgYlTgSUCD0q7vlgT1L_WTCdKQnzyyS8nzw_oiyOpAAebLP1C4qa_GSLpZtbI0MLbqXpDVC9ckS-8MUD2WO3Ng7Ne1EvbTsCCUD2wAj57sxKgf0/s500/photo_2022-12-02_20-38-23.jpg

ក្នុងសេចក្ដីជូនដំណឹងបន្ថែមថា ដើម្បីចូលរួមចំណែកឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងលើ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈ នៅជុំវិញមណ្ឌលប្រឡងទាំង ៣០មណ្ឌល នៅក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹង និងណែនាំដល់បងប្អូនអាជីវករដែលប្រកបអាជីវកម្មជុំវិញបរិវេណមណ្ឌលប្រឡងដូចខាងក្រោម៖

១៖ ផ្អាកជាបណ្ដោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៉ីនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២

២៖ ផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនានា ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ដែលស្ថិតនៅកៀកបរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២

៣៖ ចំពោះទីតាំងអាជីវកម្មដែលមិនស្ថិតនៅកៀកបរិវេណមណ្ឌលប្រឡង ហាមបង្កសម្លេងរំខានដល់ធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGhx9rZDTAoy2aZkbzqBSm1i6sR9we0TtkXnXMKscqAMxqcaqLoMmULo-0QxpbjYJfxF9YvxHUk7uGOXjD-wGgdMDCiNkowz-vF_kdMES41Xs4Xi2bsTLPVGi-qBjth7G1oZQo7AtpIdmI81m5IFBUPsCctC4BZObJTM7Ekjj5gAmtjztk1wsIL9mL/s1280/photo_2022-12-02_20-38-24.jpg