កាលពិយប់មិញកងទ័ពសាំមូរៃជប៉ុន បានធ្វើឱ្យប្រជាជនស្ទើរតែមួយពិភពលោកភ្ញាក់ផ្អើល ក្រោយពីវាយបកឈ្នះម្ចាស់ជើងឯក World Cup ២០១០ ក្នុងលទ្ធផល ២-១។
ជ័យជំនះនេះ វាបានធ្វើឱ្យជប៉ុនឈរនៅលេខ១ ដោយប្រកួត៣ដងឈ្នះ២ ចាញ់មួយ៦ពិន្ទុ ស្របពេលដែលអេស៉្បាញ និងអាល្លឺម៉ង់ មាន៤ពិន្ទុស្មើគ្នា តែកគោលជល់អេស៉្បាញចំណេញគ្រាប់ស៊ុត ហេតុដូច្នេះបានធ្វើឱ្យឥន្ទ្រីដែកអាល្លឺម៉ង់ហាលអាវត្រឹមវគ្គចែកពូល ២លើកជាប់ៗគ្នា។
ក្រោយជ័យជំនះជប៉ុននឹងត្រូវជួបក្រូអាត នៅវគ្គ១៦ក្រុមចុងក្រោយ ខណៈអេស៉្បាញត្រូវជួបក្រុមកំពុងឡើងជើងម៉ារ៉ុក៕










