Elon Musk បានធ្វើដំណើរទៅកាន់ក្រុមហ៊ុន Apple ដើម្បីជួបជាមួយនឹងលោក Tim Cook ដែលជា CEO នៃក្រុមហ៊ុន Apple ដើម្បីសួរនាំបញ្ជាក់ឱ្យដឹងរឿង។ ហើយបើតាមការបង្ហោះ Tweet នៅលើគណនី Twitter ផ្លូវការរបស់ខ្លួន លោក Elon Musk បានបញ្ជាក់ថា តើ Apple ពិតជាគ្រោងនឹងដក Twitter ចេញពី Appstore មែនឬយ៉ាងណា។A new book about Tesla is already causing drama | Mashable

ក្រោយពីបានជួបជជែកគ្នាហើយ លោក Elon Musk ហាក់ធូរស្បើយក្នុងចិត្ត ដោយលោកបានបកស្រាយថា វាគ្រាន់តែជាការយល់ច្រឡំចំពោះគ្នាទៅវិញតៅមកតែប៉ុណ្ណោះ។ ហើយលោក Elon Musk ក៏បានធ្វើការលុបផុសមួយចំនួនផងដែរ។The Year in Review: Tesla's Elon Musk challenged Apple CEO Tim Cook's supremacy over tech world | Georgia Straight Vancouver's News & Entertainment Weekly

យ៉ាងណាក៏ដោយ លោក Elon Musk នៅតែរអ៊ូរទាំរឿង Apple កាត់ចំណូល ៣០% ខណៈខាង Apple នៅតែរក្សាគោលជំហរកាត់យកប្រាក់ចំណូល ៣០% ពី Twitter ដដែល ប្រសិនបើ Elon Musk ជោកជ័យលើផែនការណ៍បង្កើនចំណូលបន្ថែមតាមរយៈកម្មវិធីបណ្ដាញសង្គម Twitter។ បន្ថែមពីនេះទៀត សម្រាប់មុខងារនៅលើ Twitter ដែលអ្នកប្រើ iOS ទាំងអស់ត្រូវចំណាយលុយទិញ នោះអ្នកប្រើនឹងត្រូវទិញឆ្លងកាត់ប្រព័ន្ធរបស់ Apple៕

ប្រភព៖ Finance Yahoo