កន្លងមកមានបងប្អូនប្រជាពលរដ្ឋខ្មែរលោកមានចម្ងល់ថា បើផ្លូវល្បឿនលឿនភ្នំពេញ _ព្រះសីហនុ មិនអាចបត់ឬថយក្រោយជាដាច់ខាតផងហ្នឹង តែបើឡានជិតអស់សាំង ត្រូវការកន្លែងឈប់សម្រាក ចូលបន្ទប់ទឹក បរិភោគអារហារវិញ តើយើងគួរធ្វើយ៉ាងម៉េច បើឮតែថា អត់ឲ្យបត់ថយក្រោយផង?

បើយោងទៅតាមគេហ​ទំព័រ​ “ផ្លូវ​ល្បើន​លឿនភ្នំពេញ-ព្រះសីហនុ” បាន​ឱ្យដឹង​ថា តាមពិតទៅ នៅតាមដងផ្លូវល្បឿនលឿនគឺមានកន្លែងផ្តល់សេវាកម្ម ក្នុងនោះមានដូចជា ស្ថានីយ៍ប្រេងឥន្ធនៈ ចំណតឡាន កន្លែងឈប់សម្រាក អាហារដ្ឋាន បន្ទប់ទឹកនិងយាន្តដ្ឋាន ជាដើម ដែលអាចបំរើសេវាកម្មចាំបាច់ជូនអ្នកធ្វើដំណើរផ្លូវឆ្ងាយបានដោយមិនមានក្តីព្រួយបារម្ភនោះឡើយ។ ទោះជាយ៉ាងណា អ្នកបើកបរត្រូវ​ចាប់អារម្មណ៍មើលស្លាកសញ្ញានៅលើដងផ្លូវឲ្យបានច្បាស់ជាមុនសិន មុនចូលចតជៀសវាងបញ្ហាគ្រោះថ្នាក់ផ្សេងៗអាចកើតមានឡើង។

គួរបញ្ជាក់ផងដែរថា ផ្លូវ​ល្បើន​លឿនភ្នំពេញ-ព្រះសីហនុ នេះមានប្រវែងសរុបប្រហែល ១៩០,៦៣៣ គ.ម​​។​ ផ្លូវនេះត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ​២៤ម៉ែត្រ៕May be an image of cloud, twilight, road and nature

ប្រភព: ក្រសួងសាធារណៈការ និងដឹកជញ្ជូន