រាជធានី​ភ្នំពេញ ៖ តាម​ការ​គ្រោង ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​១៥៨​នាក់​នៅ​ម៉ា​ឡេ​ស៊ី នឹង​វិល​ត្រឡប់​មក​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ មិថុនា​នេះ ប៉ុន្តែ​មាន​ពលរដ្ឋ​កម្ពុជា​ចំនួន​៥៣​នាក់ សម្រេចចិត្ត​មិន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ទេ ។ ចំណែក​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​១០៥​នាក់ បាន​មក​ដល់​កម្ពុជា​ហើយ ។

អ្នកនាំពាក្យ​ក្រសួងការបរទេស សហប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួ​ង បានអោយ​ដឹង​ថា ដោយ​មានការ​សហការ និង​ជួយ​សម្របសម្រួល របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ីជើង​ហោះហើរ​លេខ MH754 របស់​ក្រុមហ៊ុន អាកាសចរណ៍ ម៉ា​ឡេ​ស៊ី បាន​ដឹក​អ្នកដំណើរ​ពលរដ្ឋ​កម្ពុជា ក្នុង​នោះ​មាន​និស្សិត និង​ពលករ ចំនួន ១០៥​នាក់ និង​អ្នកដំណើរ​ជនជាតិ​ម៉ា​ឡេ​ស៊ី ២​នាក់ បាន​ចាក​ចេញពី​ទីក្រុង​គូ​ឡា​ឡាំ​ពួ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា នេះ ហើយ​បាន​មក​ដល់ទី​ក្រុងភ្នំពេញ​នៅ​វេលា​ម៉ោងជាង​១១​ព្រឹក​មិ​ញ​ថ្ងៃ​ដដែល ។ យ៉ាងណា​អ្នក ៥៣​នាក់​ទៀត នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ ដែល​ពួក​គេ​សម្រេចចិត្ត​មិន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នោះ នៅឡើយ​ទេ ។

សូម​រម្លឹក​ថា ថ្ងៃ​ទី​២៦​​នេះ ពលរដ្ឋ​ខ្មែរ​នៅ​ម៉ា​ឡេ​ស៊ី ១៥៨​នាក់​ទៀត នឹង​មក​ដល់​កម្ពុជា