គូ​ឡា​ឡាំ​ពួរ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ម៉ា​ឡេ​ស៊ី បាន​ប្រកាស នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែមីនា ឆ្នាំ​២០២០ នេះ​អោយ​ដឹង​ថា ក្រសួង​រក​ឃើញ អ្នក​ឆ្លង​COVID-19 ចំ​នួ​ណ ២៣៥​នាក់​ទៀត នាំ​ឲ្យ​ចំនួន​សរុប​នៅ​ទូ​ទាំង​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​កើនឡើង​ដល់ ២,០៣១​ករណី​ហើយ ។

ក្រសួងសុខាភិបាល​ម៉ា​ឡេ​ស៊ី បាន​បញ្ជាក់​ថា ចំនួន​អ្នកជំងឺ​ស្លាប់​ដោយសារ COVID-19 ក៏​បាន​កើនឡើង​ដល់ ២៣​នាក់​ផង​ដែរ ។

សូមជម្រាបថា នៅព្រឹកថ្ងៃនេះដែរ ស្តេច​របស់​ម៉ា​ឡេ​ស៊ី និង​ម្ចាស់​ក្ស​ត្រី គង់ដាច់​ដោយឡែក​១៤​ថ្ងៃ ខណៈ​មន្ត្រី​រាជវាំង​ ៧​រូបឆ្លង Covid-19