គូ​ឡា​ឡាំ​ពួរ ៖ ថ្ងៃ​ទី​២៦ ខែមីនា​នេះ ក្រសួងសុខាភិបាល​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​បញ្ជាក់​ថា មន្ត្រី​រាជ្យ​វាំង​ចំនួន ៧រូប ត្រូវ​បាន​ធ្វើតេស្ត វិជ្ជមាន សម្រាប់ Covid-19 ហើយ​បច្ចុប្បន្ន​ កំពុង​ទទួល​ការ​ព្យាបាល នៅ​មន្ទីរពេទ្យ ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ នេះបើតាម malaymail ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយរបស់​លោក Ahmad Fadil Shamsuddin មន្ត្រី​ព្រះរាជវាំង បានអោយ​ដឹង​ថា ព្រះមហាក្សត្រ​ របស់​ប្រ​ទេស​ម៉ា​ឡេ​ស៊ី និងម្ចាស់​ក្ស​ត្រី បាន​ធ្វើតេស្ត ប៉ុន្តែ​លទ្ធផល​ចេញ​មក​គឺ អវិជ្ជមាន ចំពោះ Covid-19 នេះ ។

លោក Ahmad បាន​មាន​ប្រសាសន៍​ថា “​ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​ព្រះមហាក្សត្រ និង​ម្ចាស់​ក្ស​ត្រី ឥឡូវ​កំពុង​ឃ្លាំមើល​ដោយ​ការ​ដាក់​គង់នៅ​ដាច់​ដោយឡែក​ រយៈពេល​១៤​ថ្ងៃ ដោយ​ចាប់ផ្តើម​ពី​ម្សិលមិញ​” ៕