រាជធានី​ភ្នំពេញ ៖ ដូច​តាម​ការ​សន្យា​មែន ទីបំផុត​នារី​ដែល​អះអាង​ថា ជា​អតីត​គូស្នេហ៍​របស់​លោក ផែ សុ​វ​ណ្ណា​រិ​ទ្ធ ត្រូវជា​ស្វាមី​របស់ ធី សុវណ្ណ​ថា នោះ​បាន​ចេញ​មុខ​មក​ហើយ ថែម​ទាំង​បាន​លាតត្រដាង និង​បង្ហាញ​រូបថត​៣​សន្លឹក ជា​ភស្តុ​តាង​ថែម​ទៀត​ផង​  ។​

​រឿងរ៉ាវ​នេះ​ត្រូវ​បាន​លោក ហេង ឡុ​ង ធ្វើការ​សម្ភាសន៍​ជាមួយនឹង​នារី​ឈ្មោះ​ថា ចរិយា បន្ទាប់​ពី អ្នក​នាង ធី សុវណ្ណ​ថា ចេញ​សារ​ព្រមាន​ប្តឹង​លោក ហេង ឡុ​ង ប្រសិនបើ​មិន​ព្រម​បង្ហាញ​នារី​ម្នាក់​នេះ​ទេ ។​

​សូម​រម្លឹក​ថា ស្ត្រី​ម្នាក់​ដែល​វាយប្រហារ​ថ្ងៃ​មង្គលការ ធី សុវណ្ណ​ថា មិន​រួចខ្លួន​ទេ រួម​ទាំង​លោក ហេង ឡុ​ង​

សូម​ទស្សនា​វិ​ដេ​អូ ការ​បកស្រាយ​របស់​កញ្ញា ចរិយា បង្ហាញ​ភស្តុ​តាង​ជាមួយ​និង​លោក ផែ សុ​វ​ណ្ណា​រិ​ទ្ធ កាលពី​ពួក​គាត់​នៅ​ជា​សង្សារ​ជាមួយនឹង​គ្នា រយៈ​កាលពី​ជាង​៩​ឆ្នាំ​មក​ហើយ ។