ប្រិ​យ​មិត្ត​ប្រហែលជា​ជ្រាប​រួច​ហើយ ស្រប​ពេល​ដែល​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ២០១៩ ជា​ថ្ងៃ​ចូល​រោងការ​របស់​សកម្មជន​ហ្វេ​ស​ប៊ុ​ក លោក ផែ សុ​វ​ណ្ណា​រិ​ទ្ធ និង​កញ្ញា ធី សុវណ្ណ​ថា នៅ​ទឹកដី​ខេត្តកោះកុង ស្រាប់តែ ផ្ទុះ​នូវ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​មួយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក ហេង ឡុ​ង បាន​ទម្លាយ​នូវ​នារី​ម្នាក់​ចេញ​មុខ​អះអាង​ថា ជា​អតីត​ប្រពន្ធ​របស់​កូនកំលោះ​គឺ​លោក ផែ សុ​វ​ណ្ណា​រិ​ទ្ធ ទៅ​វិញ ។​

​ហ្វេ​ស​ប៊ុ​ករប​ស់លោក ហេង ឡុ​ង ដដែល​បាន​ភ្ជាប់​ទាំង​វី​ដេ​អូ​ជាង​៤​នាទី បាន​បង្ហាញ​ការ​លេច​ធ្លាយ​នូវ​ស្ត្រី​ជា​អ្នកសិល្បៈ​មួយ​រូប បាន​ទាក់ទង​មក​កាន់​លោក ហេង ឡុ​ង ទាំង​ទឹកភ្នែក​ស្រែកយំ​ឡាំប៉ា តវ៉ា​ព្រហ្ម​លិខិត​ថា លោក ផែ សុ​វ​ណ្ណា​រិ​ទ្ធ ជា​អតីត​ប្ដី​របស់​ខ្លួន​ដែល​រស់នៅ​រួម​គ្នា​រាប់​សិប​ឆ្នាំ​ស្គាល់​អស់​រសជាតិ​ជីវិត ទាំង​ក្ដៅ និង​ត្រជាក់ ហើយ​ការ​លើក​ឡើង​នេះ​ទៀត​សោត​ត្រូវធ្វើ​ឡើង​ចំ​ថ្ងៃ​មង្គល​ជ័យ​របស់ លោក ផែ សុ​វ​ណ្ណា​រិ​ទ្ធ និង​កញ្ញា ធី សុវណ្ណ​ថា ។​

​ក្នុង​វី​ដេ​អូ​នោះ​ដែរ លោក ហេង ឡុ​ង ក៏​បាន​ផ្តល់​យោបល់​ទៅ​កាន់​ស្ត្រី​ឈ្មោះ​យ៉ា ត្រូវ​មាន​ភស្តុ​តាង​បញ្ជាក់​អោយ​ច្បាស់ មុន​នឹង​ចោទប្រកាន់​ចំពោះ​នរណា​ម្នាក់ ហើយ​លោក​សន្យា​ក៏​នឹង​ជួយ​ផង​ដែរ ប្រ​សិន​បេ​ី​រឿង​នេះ​ជា​ការ​ពិត​នោះ ពិសេស​លោក​ធានា​ដោះស្រាយ​ជូន​ប្រកបដោយ​ភាព​យុត្តិធម៌​គ្មាន​យោគយល់​ប្រ​សិន​មាន​ភស្ដុ​តាង​ច្បាស់លាស់ ។​

​ទន្ទឹម​នឹង​រឿងរ៉ាវ​ខាងលើ​នេះ​ដែរ លោក ផែ សុ​វ​ណ្ណា​រិ​ទ្ធ បាន​ចេញ​ធ្វើការ​បញ្ជាក់​តាម​រយៈ​លោក ហេង ឡុ​ង អោយ​ដឹង​ថា «​លោក​សុំ​ធ្វើ​បដិសេធ​ទាំងស្រុង ចំពោះ​ព័ត៌មាន​មួយ​នេះ គឺ​វា​មិនមែន​ជា​ការ​ពិត​នោះ​ទេ ហេ​ី​យ​ចំពោះ​ករណី​មួយ​នេះ បាន​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក និង​ភរិយា​លោក​ជា​ខ្លាំង ។ បន្ថែម​ទៀត​នោះ លោក ផែ សុ​វ​ណ្ណា​រិ​ទ្ធ ក៏​មាន​បំណង​ចង់​ជួប​ផ្ទាល់​ជាមួយនឹង​ស្ត្រី​រូប​នេះ​ផង​ដែរ និង​សង្ឃឹម​ទៅ​លើ​ផ្លូវច្បាប់ ដើម្បី​បញ្ជាក់​ភាព​ស្អាតស្អំ​ជូន​ក្រុម​គ្រួសារ ពិសេស​ភរិយា​របស់​លោក​តែ​ម្ដង ។​

​ស្រប​ពេល​ដែល​សាមីខ្លួន​បាន​បង្ហាញ​ជំហរ​បដិសេធ នៅ​ម៉ោង​១០​និង​៣១​នាទី​យប់​ថ្ងៃ​ទី​៣ វិច្ឆិកា ២០១៩​នេះ អ្នក​នាង ធី សុវណ្ណ​ថា ព្រមាន​ប្តឹង​លោក ហេង ឡុ​ង ដោយ​ទុក​ពេល​អោយ​ត្រឹម​២៤​ម៉ោង ត្រូវ​បង្ហាញមុខ​នារី​ម្នាក់​ដែល​វាយប្រហារ​នាង​នៅ​ថ្ងៃ​រៀប​ការ ។​

​ដោយ​អ្នក​នាង​ចេញ​សារ​ថា ៖ “​សារ​ព្រមាន ខ្ញុំ​ទុក​ពេល​ឲ្យ​លោក ហេង ឡុ​ង​២៤​ម៉ោង បង្ហាញមុខ​នារី​ម្នាក់​ដែល​វាយប្រហារ​ខ្ញុំ​ថ្ងៃ​រៀប​ការ បើ​នាង​មិន​ចេញ​មុខ​ទេ ខ្ញុំ​នឹង​ប្តឹង​លោក ហេង ឡុ​ង ករណី​បង្កើត​ព័ត៌មាន​ក្លែងក្លាយ បរិហា​កេរ្តិ៍​…” ។​ និង “​៤​ថ្ងៃ​ហើ​យ ស្រី​ម្នាក់​វាយប្រហារ​ខ្ញុំ ថ្ងៃ​រៀប​ការ មិន​ទាន់​ចេញ​មុខ​ទេ
នាង​ឆាប់​ចេញ​មក កុំ​នៅ​យូ​ពេក នាង​មិន​រួចខ្លួន​ទេ លោក ហេង ឡុ​ង ក៏​មិន​រួចខ្លួន​ដែរ​…”  ។

​ប្រភព​គួរ​ទុកចិត្ត​មួយ​គឺ​លោក ឃឿ​ន សឡា ដែល​គេ​ស្គាល់​ថា K០១ បាន​ចូល​ទៅ​ខ​មិន​(Comment) នៅ​លើ​ហ្វេ​ស​ប៊ុ​ក​នោះ​ថា «​ខន្តី​ណ​ព្វ​គាត់​ធ្វើ​លេង​ទេ កុំ​ប្រកាន់ តែ​រៀង​ជ្រុល​តិច​.. បាទ គាត់​សម្តែង​តើ​» ។​

​ប្រ​សិន​ដូច​តាម​ការ​អះអាង​របស់​លោក​K០១ មែន មហាជន​អ្នកលេង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឆ្ងល់​ថា ហេតុ​អី​បង្កើត​រឿង​នេះ ចំ​ថ្ងៃជ័យ​មង្គល បែប​នេះ​ទៅ​វិញ ?