រាជធានី​ភ្នំពេញ ៖ ស្ពាន​បា​ឡេ ឆ្លងកាត់​ទន្លេសាប ពី​ចំណុច​ឃ្លាំង​ស្តុក​ប្រេង​សូ​គី​ម៉ិច ផ្លូវជាតិ​លេខ​៥ ក្នុង​ខណ្ឌឫស្សីកែវ ឆ្ពោះ​មក​កាន់​តំបន់​អភិវឌ្ឍន៍ ទីក្រុង​រណប​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា នឹង​បើក​ដំណើរការ​ធម្មតា​វិញ នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ក្រោយ​ផ្អាក​មួយ​រយៈពេល ព្រោះ​សា​ឡង់​ដឹក​ប្រេង​ប៉ះ ។

បើ​តាម​រដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ស្ពាន​បេ​ឡេ​ឫស្សី​កែវ នឹង​ដាក់​អោយ​ដំណើរការ​ឡើង​វិញ ចាប់ពី​វេលា​ម៉ោង​៧​ព្រឹក នៅ​ថ្ងៃ​ទី​១៦ កញ្ញា នេះ​តទៅ ដោយ​ការ​ខិតខំ​ប្រឹងប្រែង​របស់​វិស្វករ និង​បងប្អូន​កម្មករ​ការដ្ឋាន​ទាំង​ថ្ងៃ ទាំង​យប់ មក​ដល់​ពេល​នេះ ការ​ជួសជុល​ស្ពាន​បេ​ឡេ​ឡើង​វិញ​ បាន​បញ្ចប់​រួចរាល់​ហើយ ។

សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​បេ​ឡេ ប្រកបដោយ​សេចក្តី​រីករាយ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ហើយ​សង្ឃឹមថា ស្ពាន​ជ្រោយចង្វារ​ដែល​កកស្ទះ​ប៉ុន្មាន​ថ្ងៃ​មកនេះ នឹង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ វិល​មក​ប្រក្រតី​ឡើង​វិញ ។

សូមជម្រាបថា ផ្អាក​ឆ្លងស្ពាន​! សា​ឡង់​ដឹក​ប្រេង​ក្រុមហ៊ុន​សា​វី​មី​ច​បើក​ប៉ះ សសរស្ពាន​បា​ឡេ​រង​ការ​ខូចខាត