ខេត្តបាត់ដំបង ៖ គិត​មក​ត្រឹម​ម៉ោង​១០​និង​៥៣​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៩ នេះ បុរស​ម្នាក់​ជា​អ្នក​យក​អាចម៍​ប្រចៀវ​នៅ​តាម​រូងភ្នំ បាន​ធ្លាក់​ចូល​ជាប់​ក្នុង​ចន្លោះ​នៃ​ផ្ទាំង​ថ្ម រយៈពេល​៤​ថ្ងៃ​នោះ នៅ​ពុំ​ទាន់​ជួយ​សង្គ្រោះ​ចេញពី​រូង​ថ្ម​បាន​នៅឡើយ​ទេ ។

បើ​តាម​សាក្សី​ម្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ ស៊ុម បូ​រ៉ា អាយុ​២៨​ឆ្នាំ រស់នៅ​ភូម​ទឹកថ្លា ឃុំ​អង្គរ​បាន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​ឡើង​ភ្នំ ចូល​ក្ន​ង​រូងភ្នំ​ហុង​ទឹក ស្ថិត​នៅ​ភូមិ​ហុង​ទឹក ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ដើម្បី​កើប​អាច​ម៌​ប្រចៀវ ហើយ​បាន​កៀប​ជាប់​ក្នុង​ចន្លោះ​រូងភ្នំ តែ​ម្តង លុះដល់​ម៉ោង​៨​យប់​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ទើប​ប្អូនប្រុស​បង្កើត​របស់​ជន​រង​គ្រោះ​ឈ្មោះ ស៊ុម រ​ដ្ឋា តាម​រក​ឃើញ​ហើយ​បាន​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច អោយ​ជួយ​សង្គ្រោះ តែ​បច្ចុប្បន្ន​ពុំ​ទាន់​ជួយ​សង្គ្រោះ​ចេញពី​រូង​ថ្ម​បាន​នៅឡើយ​ទេ ដោយសារ​តែ​ស្ថានភាព​ពិបាក​ក្នុង​ការ​សង្គ្រោះ ។ ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​បន្ត​…

បុរសម្នាក់ទៅប្រមូលអាចម៍ប្រចៀវលក់ ធ្លាក់ជាប់ក្រហែងថ្ម អត់បាយអត់ទឹក៤ថ្ងៃ ទឹកដោះម្តាយថ្លៃ មិនស្លាប់ សមត្ថកិច្ចកំពុងជួយសង្គ្រោះ (មានវីដេអូ)

សូម​ទស្សនា​វី​ដេ​អូ ពី​គណនី​ហ្វេ​ស​ប៊ុ​កមួយ​មានឈ្មោះ Chea Kry បាន​ធ្វើការ​ផ្សាយ​ផ្ទាល់​ចេញពី​កន្លែង​កើតហេតុ ៖