ខេត្តបាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៩ នេះ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​មានបុរស​ម្នាក់ ជា​អ្នក​យក​អាចម៍​ប្រចៀវ​នៅ​តាម​រូងភ្នំ បាន​ធ្លាក់​ចូល​ជាប់​ក្នុង​ចន្លោះ​នៃ​ផ្ទាំង​ថ្ម រយៈពេល​៤​ថ្ងៃ​ហើយ ។

ហេតុការណ៍​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ទើបតែ​បានដឹង​កាលពី​យប់​ថ្ងៃ​ទី​០៦ សីហា ហើយ​រាយការណ៍​ទៅ​អាជ្ញាធរ នៅ​ភ្នំ​ជាប់​សាលា​បឋម​ហុង​ទឹក ស្ថិត​នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។

ខណៈ​នេះ អាជ្ញាធរ កំពុង​តែ​នៅ​កន្លែង​កើតហេតុ​ដើម្បី​ជួយសង្គ្រោះយក​ជន​រង​គ្រោះ​ចេញពី​ក្នុង​ចន្លោះ​ថ្ម ។
សូម​ទស្សនា​វី​ដេ​អូ ពី​គណនី​ហ្វេ​ស​ប៊ុ​កមួយ​មានឈ្មោះ Chea Kry បាន​ធ្វើការ​ផ្សាយ​ផ្ទាល់​ចេញពី​កន្លែង​កើតហេតុ ៖