Home តារាជាតិ ស្នេហាស្មោះត្រង់! ជី ដេវីត ប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាមួយ ទេព បូព្រឹក្ស ដល់ដង្ហើមចុងក្រោយ

ស្នេហាស្មោះត្រង់! ជី ដេវីត ប្តេជ្ញាបន្តរក្សាទំនាក់ទំនងជាមួយ ទេព បូព្រឹក្ស ដល់ដង្ហើមចុងក្រោយ

233
0

ស្នេហារវាងតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ត្រូវបានមហាជនចាប់អារម្មណ៍ជាថ្មី បន្ទាប់ពី ជី ដេវីត បានបង្ហោះសារដ៏មានអត្ថន័យបង្ហាញពីការស្រលាញ់ ការដឹងគុណ និងការប្តេជ្ញាចិត្តចង់បន្តរក្សាទំនាក់ទំនងជាមួយភរិយារហូតដល់ចុងបញ្ចប់នៃជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHeC11m83xvjTn8iYghlce344NiY5zwMowu-qDpTdjmXlh3lQvDwpTlbxAanWmWz1xr5lTXKce1dHREFXx0qIwi9n0aN5068EIowKK0AO7SKq2ChSIJRHj0XFMo_yKH4on-w82IoID0-wgGvmsbLSNh6UCE5JtK2X6hafz3g0eSS95YYYd1A3aQh2mT3Q/s2048/image_2026-09-17_13-58-14.png

តាមរយៈវីដេអូមួយដែល ជី ដេវីត បានបង្ហោះនៅយប់ថ្ងៃទី១៦ ខែកញ្ញា លោកបានសរសេរថា «អ្វីដែលពួកយើងបានសន្យានាថ្ងៃចាស់ ឥឡូវក៏បានសម្រេចហើយនាថ្ងៃថ្មីនេះ សូមបន្តរក្សាគ្នារហូតដល់ពេលវេលាចុងក្រោយនៃជីវិត»។ សារខ្លីមួយនេះបានបង្ហាញពីអត្ថន័យនៃការរួមដំណើររបស់អ្នកទាំងពីរ ដែលបានស្គាល់ ស្រលាញ់ និងនៅក្បែរគ្នាអស់រយៈពេលប្រមាណ១០ឆ្នាំដោយឆ្លងកាត់ទាំងពេលវេលារីករាយនិងឧបសគ្គជាច្រើននៅក្នុងឆាកជីវិតរបស់ពួកគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3ADbF-32dc4cjjNs5VHA5SPDUZvzccCVxeX1IA9Uo3_Ay7kurrlGHny8SqZ70Bzgqn4h8OvaEUxTzzcxNa8OyHtpfAaQQkafe1G37mMZPjcvz4pN6psrujWu7S37_5P9SwTCCVy-K_QN7_VdzBaXqMofxZvaqIEneSw-B2SP-2ENznTVsdedalsMUPlc/s4032/image_2026-09-17_13-58-07.png

ការរួមដំណើររបស់ ជី ដេវីត និង ទេព បូព្រឹក្ស ត្រូវបានអ្នកគាំទ្រចាត់ទុកថាជារឿងរ៉ាវស្នេហាតារាដែលមានរយៈពេលយូរនិងកាន់ដៃគ្នាយ៉ាងរឹងមាំ មានភាពស្មោះត្រង់ចំពោះគ្នានិងមានការគាំទ្រពីសំណាក់មហាជនជាច្រើន បើទោះបីជាការចាប់ផ្តើមដំបូងៗរបស់ពួកគេត្រូវប្រឈមនឹងការមិនពេញចិត្តនិងរិះគន់ពីអ្នកមួយចំនួនក្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiZoJvnUzYT8IHOpBQ99cMFZBFylNH8u8pZz1EyQa5kHwb2XQl9ipTZaPJPHBktU3do2THz0DjXzQ_SwJTgdzoZ7v4R8_ytVLjOPs7dbMXvbGWGxFqJ-TkmiV5qkbqSfd_u8rrOvMXaywfxV7_8xaf4oOsxtUjZgZ0zk0uE3NZxtwUZQcwxJaIWRjVOx8/s2048/image_2026-09-17_13-58-12.png

រយៈពេល១០ឆ្នាំជាមួយគ្នាអ្នកទាំងពីរបានបន្តបង្កើតអនុស្សាវរីយ៍ និងកសាងគ្រួសារជាមួយគ្នាដោយទទួលបានចំណងដៃកូនប្រុសម្នាក់។ តារាចម្រៀងទាំងពីររូបក៏បានបង្កើតម៉ាកយីហោផ្ទាល់ខ្លួនទាំងសាប៊ូ ទឹកអប់ គ្រឿងសម្អាង រួមទាំងចុងក្រោយនេះក៏បានបើកម៉ាតជាមួយគ្នានិងកំពុងពេញនិយមពីសំណាកមិត្តយុវវ័យ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsVXmIo6qonMoMOZ7EfWuCHyo8wpkEZnEWaKmVDr1nwKwbPWhnWcmqzFw5SWDKTVru6OK2mD4pmTPlgXOzFv8jvTPJwRWva0o4FF48SqMmL_aoiT9enhkXDBAkPJHcWdJobY-yEw9aHb15eDm8TKuy1ZbxFtQsqENMYzGmsHDUzLH80Kw5gEgPfrBUoeo/s2048/image_2026-09-17_13-58-13.png

    ឆ្លងកាត់នូវឧបសគ្គរាប់មិនអស់ប៉ុន្តែមិនឈប់ស្រលាញ់ឬបង់បោះចោលគ្នាដោយនៅតែតស៊ូជាមួយគ្នានេះ ជី ដេវីត និង ទេព បូព្រឹក្ស ក៏បានបុកគ្រឹះកសាងផ្ទះធំជាមួយគ្នាដើម្បីជាចំណងដៃទុកបន្តឱ្យកូនប្រុសរបស់ពួកគេផងដែរ៕