Home តារាជាតិ ជូរី ល្អហួស ថាមតិមួយចំនួននៅវា.យប្រហាររឿងស្លៀកប៊ីគីនីទាំងនាងលះបង់ដើម្បីការប្រកួត

ជូរី ល្អហួស ថាមតិមួយចំនួននៅវា.យប្រហាររឿងស្លៀកប៊ីគីនីទាំងនាងលះបង់ដើម្បីការប្រកួត

254
0

ជូរី ល្អហួស បានបង្ហាញការមិនសប្បាយចិត្តរបស់ខ្លួនបន្ទាប់ពីអ្នកមួយចំនួននៅវាយប្រហារនាងក្នុងការស្លៀកឈុតប៊ីគីនីក្នុងអំឡុងពេលចូលរួមប្រកួតកម្មវិធីសម្រស់លក្ខណៈអន្តរជាតិ។ ល្អហួស ថានាងបានការលះបង់ភាពអៀនខ្មាសក្នុងនាមជាមនុស្សស្រីនិងខិតខំប្រឹងយ៉ាងខ្លាំងក្នុងនាមជាតំណាងកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbhCXhc4LwOFK_7T8qGKJZzn8l8e3I7wufw4BNV71Z24G2MMJUipmzxiJGdnp_bvflGHozdjb2AFJ7c4KbrA7kQA1r36KmilPMXPGVjqRJ1njhmI1AkDrX13E_APaaw172d6vgilM1b6Br8zLbWYShfxabYTKbqfwySTGnTPUKf9rvFuNNgcKe6HjPpDA/s1870/image_2026-09-17_10-14-09.png

នៅយប់ថ្ងៃទី១៦ ខែកញ្ញា ជូរី ល្អហួស បានបង្ហោះសំណេរមួយដែលលើកឡើងពីមតិវាយប្រហារលើនាង។ តាមការបកស្រាយរបស់ ល្អហួស កម្មវិធីប្រកួតសម្រស់អន្តរជាតិមានវគ្គស្លៀកឈុតហែលទឹក ដែលជាផ្នែកមួយនៃការប្រកួត ដើម្បីឱ្យបេក្ខនារីបង្ហាញសមត្ថភាពក្នុងការដើរម៉ូត ឬ Catwalk រួមទាំងការបង្ហាញភាពជឿជាក់ ឥរិយាបថ និងសមត្ថភាពលើឆាក។ វគ្គនេះក៏ជាផ្នែកមួយដែលអាចចូលរួមក្នុងការវាយតម្លៃពិន្ទុ និងសន្សំពិន្ទុដើម្បីចូលដល់វគ្គ TOP នៅក្នុងការប្រកួត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPOQUeCceh0Qc7RuO57RwEmwI7GqPL9bc6o1YzoInkIFHICqzMATlOtQus-Oz6X8mrDjMqF163qIrAJtISQhxGhmHjAee9eZMHy-SVl76UpN5sQkWUtPH8diY1krdBLK2SjVHPYl7V0aEr9JFSA1iG1v7qK27Jl_lBT5rbFXD7kl81zGIaKB8UZjEv26k/s2048/image_2026-09-17_10-14-10%20(2).png
យ៉ាងណាមិញ ការស្លៀកឈុតហែលទឹក(ប៊ីគីនី) បានក្លាយជាប្រធានបទដែលមានមតិផ្សេងៗគ្នាពីអ្នកប្រើប្រាស់បណ្តាញសង្គម ដោយមតិមួយចំនួនបានរិះគន់លើការស្លៀកពាក់របស់នាង។ ល្អហួស បានព្យាយាមពន្យល់ថាអ្វីដែលនាងធ្វើគឺស្ថិតនៅក្នុងបរិបទនៃការប្រកួត និងតាមលក្ខខណ្ឌរបស់កម្មវិធី។ នាងបានលើកឡើងថា ខ្លួនជាមនុស្សស្រីដែលមានភាពសុភាពរាបសារ ទន់ភ្លន់ និងមិនមែនជាមនុស្សដែលចូលចិត្តស្លៀកពាក់បែបសិចស៊ីឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFV-0f2NjW1MiuYlQn6tVcj65HI1bg5Y-gBjZhD_m3hiyKa16FnFL_PqNlvhHbu9yHsnuiDRfcXUcE6p7zPbcMrfxWWEFNjcELe3QuXWcU_R5xpYzSY_Ju2sGOOy5WcaU6f5CZ9pdNrIyJ8Wph-TTNB_f4FZ2KrV4b2AyrXTr2P64qhg2LFUMM33A14Jw/s2048/image_2026-09-17_10-14-10.png

ល្អហួស បាននិយាយថា «នាងខ្ញុំចំណាយពេលវេលា ថវិកា និងលះបង់ភាពអៀនខ្មាស់» នាងខ្ញុំធ្វើអ្វីដើម្បីឱ្យកម្ពុជាមានកិត្តិយសនិងកេរ្តិ៍ឈ្មោះល្បីល្បាញ»។ បវរកញ្ញាតំណាងកម្ពុជារូបនេះបានចោទជាសំណួរវិញថា «តើពេលវគ្គស្លៀកឈុតហែលទឹក តើនាងខ្ញុំគួរស្លៀកអ្វីដើម្បីយកទៅប្រកួតនិងបានពិន្ទុពីគណៈកម្មការ ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihqmRbaCn_0DtXPlI5_QlRkTnbSZNgkR_5CwX0Juz73ZewsIzuZYqBzexXUhxA9VfxIEoq5lfpXbdN27djsrJMaj5VFeu1aOk6d_2JmExoDXboKwHmYo8lWHuqb-KHMSP0z8yO4HvNn8BJiCBm-b2BwKV_grUSWKWIqLtKg8Stj0eXtYp4BdugyXLhYA4/s2048/image_2026-09-17_10-14-10%20(3).png

ជាចុងក្រោយ ជូរី ល្អហួស បានបង្ហាញការតាំងចិត្តបន្តដំណើរទៅមុខ និងខិតខំប្រឹងប្រែងក្នុងការប្រកួត ដោយផ្តោតលើការធ្វើតួនាទីជាតំណាងកម្ពុជាឱ្យបានល្អបំផុតជាមួយនឹងពាក្យសម្តីថា «ស៊ូៗទៅមុខទៀត ជូរី ល្អហួស» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC0inrLfsv8765j7FDnd6ivLygaeDKwF9gTMRPeHYhZFEfWL1g1rl81cBTMMhiweRuTcRvILGbd_wZQ3584K-pkC9H7S1SDuX9xAmmGBgRuEk199gKBGqbC0MAUMRbfBVWQ8zDbvxIGyyrgXQ3TUQAxOSXB7lzcHpckFqB0nJeIxd0AFviHSJsTeEf09A/s2048/image_2026-09-17_10-14-12.png

Miss Teen Icon International គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិសម្រាប់យុវតីដែលបេក្ខនារីមានអាយុប្រមាណ ១៥–២០ ឆ្នាំ។ ឆ្នាំនេះ ឥណ្ឌូនេស៊ី នឹងធ្វើជាម្ចាស់ផ្ទះ ហើយការប្រកួតគ្រោងធ្វើពីថ្ងៃទី ៧ ដល់ ១៤ខែវិច្ឆិកា ឆ្នាំ ២០២៦។

ជាមួយនឹងសម្រស់ ចំណេះដឹង និងភាពជឿជាក់ ជូរី ល្អហួស ត្រូវបានអ្នកតាមដានវិស័យបវរកញ្ញាជឿជាក់ថានាងនឹងមានឱកាសខ្ពស់ក្នុងការតំណាងកម្ពុជាម្តងទៀតលើឆាក Miss Teen Icon International 2026 បន្ទាប់ពីជោគជ័យក្នុងកម្មវិធី Miss Preteen Junior Idol World 2024 ៕