Home តារាជាតិ លីវ ជីលី បង្ហាញគោលជំហរ «ក្រាបក្បាលដល់កន្ទេលទើបបញ្ចេញមុខ» និងដាស់តឿនមនុស្សស្រីបែបនេះ

លីវ ជីលី បង្ហាញគោលជំហរ «ក្រាបក្បាលដល់កន្ទេលទើបបញ្ចេញមុខ» និងដាស់តឿនមនុស្សស្រីបែបនេះ

219
0

បវរកញ្ញា លីវ ជីលី បានបញ្ចេញគោលជំហរយ៉ាងច្បាស់លាស់ជុំវិញការបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈដោយលើកឡើងថានាងមិនចង់បង្ហាញសង្សារជាសាធារណៈឡើយ រហូតទាល់តែទំនាក់ទំនងមានភាពច្បាស់លាស់ និងរឹងមាំ «ក្រាបក្បាលដល់កន្ទេល» ។ មិនត្រឹមតែប៉ុណ្ណោះ លីវ ជីលី បានដាស់តឿនមនុស្សស្រីកុំប្រញាប់បង្ហាញស្នេហាជាសាធារណៈពេកពីព្រោះមនុស្សស្រីភាគច្រើនគឺខាតបង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD4J2rvYXOVPthoVivl0yxWS5t3F0OR9fXVnLtNeZYnxqXpTsup9kTa12-vqs56DD3N-lppn-u-_MPk0j3v-vVp1_ZbJD2ERgiDPlpsa4cQEl2jTQsMfE8_k8v-PRPSvJE61prFZXnTIrT33V1PIYPDJf4wjPRldX23l-SzpRYhG6CwnTnBnLZhP_yriM/s1503/image_2026-09-16_09-49-37.png
នៅយប់ថ្ងៃទី១៥ ខែកញ្ញា លីវ ជីលី បាននិយាយដោយត្រង់ថាប្រសិនបើនាងមានសង្សារ នាងនឹងមិន Public ជាដាច់ខាត ហើយនឹងរង់ចាំរហូតដល់ទំនាក់ទំនងមានភាពច្បាស់លាស់។ Miss Supranational Cambodia 2023 បានលើកឡើងថា «ចាំក្រាបក្បាលដល់កន្ទេលចាំបញ្ចេញមុខ ហត់និងសារចុះសារឡើង គេប្រុសមិនអី តែយើងស្រីកុំឡូយផុសអួតសង្សារក្នុងបណ្តាញសង្គម លើលោកនេះ គ្មានអ្វីស្ថិតស្ថេរទេ មានជួបមានបែក ប្តីប្រពន្ធក៏នៅបែកគ្នាបាន ចុះយើងស្អីត្រឹមសង្សារសោះហ្នឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgctFxgGSpNQmWL43FojsQVC-O9xZ78N5jhjM1acIGMxsfGGfipkBHoKuagy6V7FLm2iKoCAf5BZE4yom5y_w8BhGLiFbkfqXO9e8LjtN15UjoHmiUBXKejKPlLq9mzfVVtenPdAX2AaX0yqgtmZhTVoO6sR_9o4SXrxWqVQI8bzibHR0sBbwbnETaEPao/s2048/image_2026-09-16_09-49-40.png

មុននឹងបង្ហោះសារខាងលើនេះ លីវ ជីលី ក៏បានបញ្ចេញសំណេរមួយជុំវិញទំនាក់ទំនង «អ្នកថ្មី» និង «អ្នកចាស់» ដោយមិនគួរយកអ្នកថ្មីមកធ្វើជាឧបករណ៍ ដើម្បីបញ្ឈឺ ឬធ្វើឱ្យអ្នកចាស់មានអារម្មណ៍ឈឺចាប់។ បវរកញ្ញារូបនេះសរសេរថា «កុំយកអ្នកថ្មីដើម្បីបញ្ឈឺអ្នកចាស់ ហើយក៏ត្រឡប់ទៅរកអ្នកចាស់វិញណា ប្រុសៗគ្នាយើងដឹងអត់ស្រីៗឈឺចាប់ណាស់ កុំយកអារម្មណ៍គេមកលេងសើចបើយើងមិនទាន់អស់ស្រលាញ់អ្នកចាស់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPADFKsojjzPzUW87KsSHNHpOUdqpSpsNUc9wC0xbpFEh-pXn9HT7rYAvRPHAYGbgL8HRnx2_7YVXmbpAiDBq7jY6KlVuTSjc6HJhxSLoXPRfRqIZ59GmIG6DJrxC_-yHoYWo6k66-5pFY3YmFYr8-g__m94nBBiRd3Vuu9hc58wqPk3xdY4kEx21CYSc/s2048/image_2026-09-16_09-49-42%20(2).png
សាររបស់ លីវ ជីលី មិនបានបញ្ជាក់ដោយផ្ទាល់ថានាងកំពុងសំដៅទៅលើបុគ្គលណាមួយឡើយ ប៉ុន្តែពាក្យពេចន៍របស់នាងបានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនយកទៅពិភាក្សា និងភ្ជាប់រឿងរ៉ាវស្នេហាដែលកំពុងទទួលការចាប់អារម្មណ៍នាពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc5ebzwyD0bdHOH1o3pPjh5EvwMJlUtHFvHAMgThM1s6jAUzx7d93Cjg5Y-P8HFc4ycPOryTmYxsS7exCfNHJbdxflAGTM2QDiuPF1iqW98K6k3pAfpeQKgbG03SrWlMCWvbmZ2Y0NrvbOXWOS8-xAGbOVOOmbb17RR1R62NOPKBZlK6eOrwqme5RiEhU/s2048/image_2026-09-16_09-49-43.png

គួរឱ្យដឹងថាកន្លងមក លីវ ជីលី ក៏បានបង្ហើបពីចំណងស្នេហ៍៨ឆ្នាំរបស់នាងបរាជ័យផងដែរដូច្នេះការបង្ហាញគោលជំហររបស់នាងខាងលើអាចបញ្ជាក់ថានៅពេលនាងមានស្នេហាម្តងទៀតនាងនឹងផ្តោតលើការរក្សាជីវិតឯកជន មិនប្រញាប់បង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈឡើយរហូតដល់ដឹកដៃគ្នាចូលរោងការក្រាបក្បាលដល់កន្ទេលទើបបញ្ចេញមុខដៃគូ៕