បវរកញ្ញា លីវ ជីលី បានបញ្ចេញគោលជំហរយ៉ាងច្បាស់លាស់ជុំវិញការបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈដោយលើកឡើងថានាងមិនចង់បង្ហាញសង្សារជាសាធារណៈឡើយ រហូតទាល់តែទំនាក់ទំនងមានភាពច្បាស់លាស់ និងរឹងមាំ «ក្រាបក្បាលដល់កន្ទេល» ។ មិនត្រឹមតែប៉ុណ្ណោះ លីវ ជីលី បានដាស់តឿនមនុស្សស្រីកុំប្រញាប់បង្ហាញស្នេហាជាសាធារណៈពេកពីព្រោះមនុស្សស្រីភាគច្រើនគឺខាតបង់។

នៅយប់ថ្ងៃទី១៥ ខែកញ្ញា លីវ ជីលី បាននិយាយដោយត្រង់ថាប្រសិនបើនាងមានសង្សារ នាងនឹងមិន Public ជាដាច់ខាត ហើយនឹងរង់ចាំរហូតដល់ទំនាក់ទំនងមានភាពច្បាស់លាស់។ Miss Supranational Cambodia 2023 បានលើកឡើងថា «ចាំក្រាបក្បាលដល់កន្ទេលចាំបញ្ចេញមុខ ហត់និងសារចុះសារឡើង គេប្រុសមិនអី តែយើងស្រីកុំឡូយផុសអួតសង្សារក្នុងបណ្តាញសង្គម លើលោកនេះ គ្មានអ្វីស្ថិតស្ថេរទេ មានជួបមានបែក ប្តីប្រពន្ធក៏នៅបែកគ្នាបាន ចុះយើងស្អីត្រឹមសង្សារសោះហ្នឹង»។
មុននឹងបង្ហោះសារខាងលើនេះ លីវ ជីលី ក៏បានបញ្ចេញសំណេរមួយជុំវិញទំនាក់ទំនង «អ្នកថ្មី» និង «អ្នកចាស់» ដោយមិនគួរយកអ្នកថ្មីមកធ្វើជាឧបករណ៍ ដើម្បីបញ្ឈឺ ឬធ្វើឱ្យអ្នកចាស់មានអារម្មណ៍ឈឺចាប់។ បវរកញ្ញារូបនេះសរសេរថា «កុំយកអ្នកថ្មីដើម្បីបញ្ឈឺអ្នកចាស់ ហើយក៏ត្រឡប់ទៅរកអ្នកចាស់វិញណា ប្រុសៗគ្នាយើងដឹងអត់ស្រីៗឈឺចាប់ណាស់ កុំយកអារម្មណ៍គេមកលេងសើចបើយើងមិនទាន់អស់ស្រលាញ់អ្នកចាស់»។
.png)
សាររបស់ លីវ ជីលី មិនបានបញ្ជាក់ដោយផ្ទាល់ថានាងកំពុងសំដៅទៅលើបុគ្គលណាមួយឡើយ ប៉ុន្តែពាក្យពេចន៍របស់នាងបានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនយកទៅពិភាក្សា និងភ្ជាប់រឿងរ៉ាវស្នេហាដែលកំពុងទទួលការចាប់អារម្មណ៍នាពេលនេះ។
គួរឱ្យដឹងថាកន្លងមក លីវ ជីលី ក៏បានបង្ហើបពីចំណងស្នេហ៍៨ឆ្នាំរបស់នាងបរាជ័យផងដែរដូច្នេះការបង្ហាញគោលជំហររបស់នាងខាងលើអាចបញ្ជាក់ថានៅពេលនាងមានស្នេហាម្តងទៀតនាងនឹងផ្តោតលើការរក្សាជីវិតឯកជន មិនប្រញាប់បង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈឡើយរហូតដល់ដឹកដៃគ្នាចូលរោងការក្រាបក្បាលដល់កន្ទេលទើបបញ្ចេញមុខដៃគូ៕










