Home តារាជាតិ វណ្ណដា ជាប់ឈ្មោះជាមនុស្សអាត្មានិយមយកអារម្មណ៍មនុស្សស្រីមកលេងសើច

វណ្ណដា ជាប់ឈ្មោះជាមនុស្សអាត្មានិយមយកអារម្មណ៍មនុស្សស្រីមកលេងសើច

195
0

បន្ទាប់ពីផ្ទុះភាពចម្រូងចម្រាសជាមួយនឹង ឡូឡា អ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិរិះគន់ទៅកាន់តារារ៉េបជួរមុខ ម៉ាន់ វណ្ណដា ដោយចាត់ទុកថាលោកជាមនុស្សអាត្មានិយមយកអារម្មណ៍មនុស្សស្រីមកលេងសើច។ ជាមួយគ្នានេះអ្នកគាំទ្ររបស់លោកមួយចំនួនបង្ហាញការខកចិត្តជុំវិញរឿងឯកជនរបស់ វណ្ណដា និងចង់ឱ្យលោកដោះស្រាយឱ្យដាច់ស្រឡេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZPJ8-JLZmcOLvDe-rdFRoNQ98CJKnDZaBb8ojS2kx0YRAKi7rZGiuvThKEvvDH2AmDuwp7YV-W9h1BnnLUIOgtweZWO4d8T689ZPhzB6yemakRa2aujM65nHS1G5oOqk1f1H9xRBLxBTqpM77R3ZfnH9D7KCOtwzPGoyXoQZW19ZzeWHbCZhcxVn97Mw/s1759/image_2026-09-16_09-15-33.png
ប្រិយមិត្តមួយចំនួនធំដែលតាមដានវិស័យសិល្បៈប្រាកដជាជ្រាបមកហើយថាទំនាក់ទំនងរវាង វណ្ណដា និង ឡូឡា បានបង្កឱ្យមានមតិប្រតិកម្មយ៉ាងខ្លាំងនៅលើបណ្តាញសង្គមបន្ទាប់ពីអ្នកទាំងពីរចេញមកបង្ហោះរៀងៗខ្លួន។ ទន្ទឹមនឹងការលាតត្រដាងនិងអារម្មណ៍ឈឺចាប់របស់ ឡូឡា ដែល វណ្ណដា មិនបានប្រើភាសាបែកគ្នាឱ្យច្បាស់លាស់និងវិលទៅជានាជាមួយនឹង ឡូរីន ទុកឱ្យនាងដឹងតាមបណ្តាញសង្គមបានធ្វើឱ្យមតិមួយចំនួនធំរិះគន់ចំពោះសកម្មភាពនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKEf9PED0lvBbaTMfJDa_2Y1hvd1Y3OX2vXSjyDPecrQve-KpNsIpAqGuSIFXpJr4_vGFPN63rRBNgnpixCclMC9bGRHWfKRxUaqzZymxxVyjBjYNwTIoYLjHvAIjpllGtSnAPfb1XqpMS9hrydV-RBcUV9M_7mshfrFXksQOC0gcfT6Mt92igB-d85Zw/s3088/image_2026-09-16_09-15-22.png

អ្នកលេងបណ្តាញសង្គមមួយចំនួនបានរិះគន់ វណ្ណដា ថាជាមនុស្សអាត្មានិយមនិងបានចោទថាលោកយកអារម្មណ៍របស់មនុស្សស្រីម្នាក់មកលេងសើច បង្ហោះវាយប្រហារមនុស្សស្រីយកល្អខ្លួនឯង។ មតិមួយផ្នែកទៀតបាននិយាយថា វណ្ណដា បែកអ្នកចាស់មិនដាច់ស្រឡះមកចាប់ផ្តើមជាមួយអ្នកថ្មី រួចហើយក៏វិលត្រឡប់ទៅរកអ្នកចាស់វិញ។ មតិនៅលើអនឡាញផ្សេងទៀតមើលឃើញថាលោកឆាប់ Move On ទុកបេះដូងឱ្យទំនេរមិនយូរប៉ុន្មានក៏ឆាប់បង្កើតអារម្មណ៍ថ្មីទើបធ្វើឱ្យមានរឿងច្របូកច្របល់បែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje3k8Z2wtQ0HOZM-oGk6TOq4xf2__SpA-80-RqjAasOJ93SxM-XVeLdmcpXzJbEm9pDiwPgGoP632M6ZkJX0OedxaZL2bK36mxRZTHnhT-Y5XbwCf-drwgh7lpLldw70idGN5qbkusuz6hzpl4WM58D-h8hfGuglVLZQN9Hvkl1irLGmDeNEu8a3cGyAA/s4096/image_2026-09-16_09-15-26.png

ជុំវិញរឿងរ៉ាវចម្រូងចម្រាសទាក់ទងនឹងជីវិតឯកជនលើកនេះអ្នកគាំទ្ររបស់ វណ្ណដា មួយចំនួនបានបង្ហាញការខកចិត្តដែលលោកធ្វើបែបនេះ ខណៈអ្នកគាំទ្រខ្លះបង្ហាញថា វណ្ណដា មានទេពកោសល្យលើតន្រ្តីប៉ុន្តែទំនាក់ទំនងស្នេហានិងអាកប្បកិរិយាលោកលើមនុស្សស្រីគឺមិនសូវល្អសោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGSaoFI3Z4dBoz8lCbTFBKdmLCGXCoKtNtgE3R7qkLwTG8J7srU4PyLm4H7TBNukj8wq_pyte2-_u5zLFBpxJT1KejCDxyWLLWVWIq0IUsADjuSQYjn8VqZLxFjyTQi8zc1SNoaFagD1W0nY1eA6z0dghYeQ8Gmi0yUkvL-hbWVjNPLq3DObtOaQaxnLo/s1759/image_2026-09-16_09-15-33%20(2).png

ជាមួយនឹងការខកចិត្តគេបានឃើញគណនីមួយដែលតែងតែគាំទ្រតារារ៉េបរូបនេះក៏បង្ហាញការខកចិត្តដូចគ្នា។ គណនី Jee Mey បានសរសេរថា «ខ្ញុំគាំទ្រ idol យូរឆ្នាំមកហើយ ឆ្លងកាត់ រឿងច្រើនណាស់ដើម្បីការពារ កេរ្តិ៍យសរបស់អ្នក និង មុខមាត់សិល្បៈអ្នក ខ្ញុំសង្ឃឹមថា idol នឹងបញ្ចប់រឿងរ៉ាវឱ្យជ្រះស្រឡះ ខ្ញុំស្រលាញ់ គាំទ្រ ពេកទើបខូចចិត្តនិងខកបំណងរឿងឯកជនភាពរបស់អ្នក ទាំងខ្ញុំមិនចឹងដឹងឮ មិនចង់ឃើញរឿងរបស់អ្នកទេ ការមើលងាយ ការជេរប្រមាថ មិនមែនឈឺចាប់តែ idol ទេ ខ្ញុំជា ហ្វេន ក៏ឈឺចាប់ដូចគ្នាសង្ឃឹមថាអ្វីៗនឹងល្អ ប្រសើរឡើង»៕