បន្ទាប់ពីផ្ទុះភាពចម្រូងចម្រាសជាមួយនឹង ឡូឡា អ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិរិះគន់ទៅកាន់តារារ៉េបជួរមុខ ម៉ាន់ វណ្ណដា ដោយចាត់ទុកថាលោកជាមនុស្សអាត្មានិយមយកអារម្មណ៍មនុស្សស្រីមកលេងសើច។ ជាមួយគ្នានេះអ្នកគាំទ្ររបស់លោកមួយចំនួនបង្ហាញការខកចិត្តជុំវិញរឿងឯកជនរបស់ វណ្ណដា និងចង់ឱ្យលោកដោះស្រាយឱ្យដាច់ស្រឡេះ។

ប្រិយមិត្តមួយចំនួនធំដែលតាមដានវិស័យសិល្បៈប្រាកដជាជ្រាបមកហើយថាទំនាក់ទំនងរវាង វណ្ណដា និង ឡូឡា បានបង្កឱ្យមានមតិប្រតិកម្មយ៉ាងខ្លាំងនៅលើបណ្តាញសង្គមបន្ទាប់ពីអ្នកទាំងពីរចេញមកបង្ហោះរៀងៗខ្លួន។ ទន្ទឹមនឹងការលាតត្រដាងនិងអារម្មណ៍ឈឺចាប់របស់ ឡូឡា ដែល វណ្ណដា មិនបានប្រើភាសាបែកគ្នាឱ្យច្បាស់លាស់និងវិលទៅជានាជាមួយនឹង ឡូរីន ទុកឱ្យនាងដឹងតាមបណ្តាញសង្គមបានធ្វើឱ្យមតិមួយចំនួនធំរិះគន់ចំពោះសកម្មភាពនេះ។
អ្នកលេងបណ្តាញសង្គមមួយចំនួនបានរិះគន់ វណ្ណដា ថាជាមនុស្សអាត្មានិយមនិងបានចោទថាលោកយកអារម្មណ៍របស់មនុស្សស្រីម្នាក់មកលេងសើច បង្ហោះវាយប្រហារមនុស្សស្រីយកល្អខ្លួនឯង។ មតិមួយផ្នែកទៀតបាននិយាយថា វណ្ណដា បែកអ្នកចាស់មិនដាច់ស្រឡះមកចាប់ផ្តើមជាមួយអ្នកថ្មី រួចហើយក៏វិលត្រឡប់ទៅរកអ្នកចាស់វិញ។ មតិនៅលើអនឡាញផ្សេងទៀតមើលឃើញថាលោកឆាប់ Move On ទុកបេះដូងឱ្យទំនេរមិនយូរប៉ុន្មានក៏ឆាប់បង្កើតអារម្មណ៍ថ្មីទើបធ្វើឱ្យមានរឿងច្របូកច្របល់បែបនេះ។
ជុំវិញរឿងរ៉ាវចម្រូងចម្រាសទាក់ទងនឹងជីវិតឯកជនលើកនេះអ្នកគាំទ្ររបស់ វណ្ណដា មួយចំនួនបានបង្ហាញការខកចិត្តដែលលោកធ្វើបែបនេះ ខណៈអ្នកគាំទ្រខ្លះបង្ហាញថា វណ្ណដា មានទេពកោសល្យលើតន្រ្តីប៉ុន្តែទំនាក់ទំនងស្នេហានិងអាកប្បកិរិយាលោកលើមនុស្សស្រីគឺមិនសូវល្អសោះឡើយ។.png)
ជាមួយនឹងការខកចិត្តគេបានឃើញគណនីមួយដែលតែងតែគាំទ្រតារារ៉េបរូបនេះក៏បង្ហាញការខកចិត្តដូចគ្នា។ គណនី Jee Mey បានសរសេរថា «ខ្ញុំគាំទ្រ idol យូរឆ្នាំមកហើយ ឆ្លងកាត់ រឿងច្រើនណាស់ដើម្បីការពារ កេរ្តិ៍យសរបស់អ្នក និង មុខមាត់សិល្បៈអ្នក ខ្ញុំសង្ឃឹមថា idol នឹងបញ្ចប់រឿងរ៉ាវឱ្យជ្រះស្រឡះ ខ្ញុំស្រលាញ់ គាំទ្រ ពេកទើបខូចចិត្តនិងខកបំណងរឿងឯកជនភាពរបស់អ្នក ទាំងខ្ញុំមិនចឹងដឹងឮ មិនចង់ឃើញរឿងរបស់អ្នកទេ ការមើលងាយ ការជេរប្រមាថ មិនមែនឈឺចាប់តែ idol ទេ ខ្ញុំជា ហ្វេន ក៏ឈឺចាប់ដូចគ្នាសង្ឃឹមថាអ្វីៗនឹងល្អ ប្រសើរឡើង»៕










