Home ព័ត៌មានអន្តរជាតិ ស្ដេចថៃបើកយន្តហោះទៅវៀតណាមដោយខ្លួនឯង សម្ញែងឫកផ្អើលក្រុងហាណូយ

ស្ដេចថៃបើកយន្តហោះទៅវៀតណាមដោយខ្លួនឯង សម្ញែងឫកផ្អើលក្រុងហាណូយ

835
0

យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម កាលពីថ្ងៃទី១៤ ខែកញ្ញា ព្រះមហាក្សត្រថៃ ព្រះចៅ មហា វជិរាលង្ករណ៍ (Rama X) បានសម្ញែងឫកមិនធម្មតា ដោយបានបើកបរយន្តហោះព្រះទីនាំងដោយខ្លួនឯង នាំអគ្គមហេសី និងប្រតិភូជាន់ខ្ពស់ ហោះមកចុះចតបំពេញទស្សនកិច្ចផ្លូវរដ្ឋផ្អើលក្រុងហាណូយ ប្រទេសវៀតណាម។
___________ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi91Jmk71u7uM2skaTgFwJoVWzZVSFG7VPwo2m2B5q9EmU-UgwDNuRiDvxFsN3EvcFCIgtYydtLg8YWti0HSHXtlxL1rG5AkBTzxKMVDa9J3WBK_Nr4-27pSF2NmBNVIDDxWN1YwAabkc6P8j5ECKQFh2BMZxHEQhuyqVkRXPoBl2MQ1OFI9i9II_lb9CQ/s813/photo_2026-09-15_14-22-16%20(2).jpg
ខ្លាចគេមិនហៅថាតួឯក! ស្ដេចរាមាទី១០ ព្រះមហាក្សត្រថៃ បាននាំអគ្គមហេសី និងមន្រ្តីអមដំណើរជាន់ខ្ពស់ជាច្រើននាក់ ជិះយន្តហោះព្រះទីនាំង ដោយទារកាន់ចង្កូតបើកបរដោយខ្លួនឯង ហោះពីទីក្រុងបាងកក ប្រទេសថៃ មកចុះចតនៅទីក្រុងហាណូយ ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋជាផ្លូវការ។ តើស្ដេចថៃចង់បង្ហាញកិត្យានុភាព និងសារនយោបាយអ្វីទៅកាន់វៀតណាម និងអន្តរជាតិ តាមរយៈការគ្រប់គ្រងចង្កូតយន្តហោះខ្នាតយក្សដោយផ្ទាល់ដៃបែបនេះ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgew5OBKzMNXtvqw-Uz7KkjBtlXMCf6rA8Oj7yTw8Ye3T2Z8Yv2TtuD1s269z4V_vPQ_uFbg0p2ogZJ4FuW0ct4ZBy1a-roHKssJUldy0X9owPFWeKLppSWRhyphenhyphenYJe2yv8cF9B4bVZlsZm9_661lOJ9kQIQRsEEA52Ak8t_nyBlXdntoti-Lm1CYcSy7Gnw/s945/photo_2026-09-15_14-22-16%20(3).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មានទាំងនៅក្នុងស្រុកវៀតណាម និងថៃ នៅថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ម្សិលមិញនេះ បានឱ្យដឹងថា ព្រះមហាក្សត្រថៃ ព្រះចៅ មហា វជិរាលង្ករណ៍ និងព្រះមហាក្សត្រិយានី ស៊ូធីតា បានយាងមកដល់ព្រលានយន្តហោះអន្តរជាតិណយបៃ ក្នុងទីក្រុងហាណូយ ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមន្ត្រីជាន់ខ្ពស់វៀតណាម។ ការបង្ហាញខ្លួនដ៏កម្រ និងអស្ចារ្យរបស់ប្រមុខរដ្ឋថៃ ក្នុងនាមជាប្រធានក្រុមបើកបរ ដោយមានព្រះអគ្គមហេសីជាជំនួយការ ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ជាយុទ្ធសាស្ត្រសម្ញែង «អំណាចទន់» និងសមត្ថភាពដ៏លេចធ្លោរបស់រាជវង្សថៃសម័យថ្មី ក្នុងបំណងបង្កើតការចាប់អារម្មណ៍ជាអន្តរជាតិ និងផ្ដល់កិត្តិយសលំដាប់កំពូលដល់ប្រទេសម្ចាស់ផ្ទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8vypx_KbwfPofliw4DaoXFxiYGIhEorAx1OgS0b2BHMStnr9V0JE67NuYdW1SV9t5BZj8sohB6xHVUYYPDYKHBKAQZuUS-bBaRVd_b6Pm2KCfjUG3mgHWTBoPaft8r9OqE6XXnnsKyhtbxeXEi-08Xov1bBzKQAaxMPmLAvWNoqqVFblQ8cep1yZDwpk/s1200/photo_2026-09-15_14-22-16.jpg

ផ្អែកលើរបាយការណ៍ គោលបំណងចម្បងនៃព្រះរាជដំណើររយៈពេល ៣ថ្ងៃនេះ គឺដើម្បីចូលរួមអបអរសាទរខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគី (១៩៧៦-២០២៦) និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មខ្នាតយក្ស ដែលមានតម្លៃរហូតដល់ជាង ២២ ពាន់លានដុល្លារ។ ទោះជាយ៉ាងណា ក្រុមអ្នកជំនាញភូមិសាស្ត្រនយោបាយបានកត់សម្គាល់ថា ការព្យាយាមយាងមកពង្រឹងទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយវៀតណាម ទាំងស្ដេចថៃ និងនាយករដ្ឋមន្ត្រីលោក អានុទីន ឆានវីរៈគុល នៅពេលនេះ គឺធ្វើឡើងស្របពេលដែលទំនាក់ទំនងការទូតរវាងថៃ និងកម្ពុជា បានធ្លាក់ចុះដុនដាបដល់បាត ជុំវិញវិវាទព្រំដែនដែលថៃបានឈ្លាពានកម្ពុជា។ នេះជាការដើរយុទ្ធសាស្ត្រការទូតពីរផ្លូវរបស់ថៃ ក្នុងការរត់ទៅចាប់ដៃជាមួយវៀតណាម ដើម្បីបង្កើតអ័ក្សសម្ព័ន្ធភាពថ្មីមួយនៅតំបន់ឥណ្ឌូចិន ការពារកុំឱ្យផលប្រយោជន៍សេដ្ឋកិច្ច និងឥទ្ធិពលនយោបាយរបស់ខ្លួនត្រូវឯកោ ក្នុងកាលៈទេសៈដ៏តានតឹងជាមួយកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZvtMpDEXTjNB2riam6lr86LO4JSJgSTic5ZIPch-m7tCeEZirUUsgNLW66LhrE3HM8Jp3xOjra9q0eFLc2efY75Ww3HoPUydORXM1r_f7vUeY7XrDxpt-FeEptBb-uxAgdzI3Ii99UdJUawRuuUU4V_nbsLszcZBHBR8uo2vr0qKgD675yzBPb8tjwVY/s1280/photo_2026-09-15_14-22-17.jpg

ជារួមមក ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រថៃមកកាន់ប្រទេសវៀតណាមនាពេលនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ការទូតជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែរូបភាពនៃការបើកបរយន្តហោះព្រះទីនាំងដោយផ្ទាល់ព្រះហស្ត គឺជាការសម្ញែងឫក និងកិត្យានុភាពដ៏មានឥទ្ធិពលបំផុត។ វាក៏ជាសញ្ញាណឆ្លុះបញ្ចាំងពីការប្រកួតប្រជែងឥទ្ធិពល និងការរៀបចំតុល្យភាពអំណាចថ្មី នៅក្នុងឆាកភូមិសាស្ត្រនយោបាយតំបន់អាស៊ាននាពេលបច្ចុប្បន្ន៕