Home តារាជាតិ Mealyann សារភាពថាធ្លាប់ខ្មាសអៀនក្នុងនាមជាខ្មែរ ប៉ុន្តែបានផ្លាស់ប្តូរគំនិតនិងមានមោទនភាពវិញ

Mealyann សារភាពថាធ្លាប់ខ្មាសអៀនក្នុងនាមជាខ្មែរ ប៉ុន្តែបានផ្លាស់ប្តូរគំនិតនិងមានមោទនភាពវិញ

118
0

អ្នកនាង Mealyann Nita Saing បានបង្ហើបពីបទពិសោធន៍ផ្ទាល់ខ្លួនថាកាលពីនៅវ័យក្មេងនាងធ្លាប់មានអារម្មណ៍ខ្មាសអៀនចំពោះសាវតារជាជនជាតិខ្មែរ និងមិនចង់បង្ហាញខ្លួនថាជាខ្មែរឡើយ ដោយសារបានជួបប្រទះការមើលងាយ និងការរើសអើងជាតិសាសន៍នៅសហរដ្ឋអាម៉េរិក។ ប៉ុន្តែនៅពេលធំដឹងក្តីនិងស្វែងយល់កាន់តែច្រើនអំពីឫសគល់របស់ខ្លួន គំនិតទាំងនោះក៏បានផ្លាស់ប្តូរទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihjbiqjPKqDWwy0zicgmbzCJcAj-L-YAaFGUF46ZNkEKkouInDM4JzeS1qA1AyNHTYJwV-7c6e0OrKWOWloMd82Fna4H9lo0RnjTrJmdOJcjseIoyGXSRq-dM0B1jgb2cX000vXic5w6Yuw8soGibu3FhyoOdLPwWQ_gp5VQsfeuIJAnZrinbLeE6zzhQ/s2048/image_2026-09-11_13-49-37.png
ថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកមានការចែករំលែកវីដេអូរបស់ Mealyann Nita Saing ដែលលើកឡើងអំពីវិស័យបវរកញ្ញា ហើយក្នុងនោះអ្នកនាងក៏បានសារភាពរឿងមួយចំនួនដែលអ្នកគាំទ្រពុំបានដឹងពីមុនឡើយ។ ក្នុងនាមជាមនុស្សដែលកើតនិងធំធាត់ឡើងនៅអាម៉េរិក Mealyann Nita Saing បានសារភាពថាដំបូងឡើយខ្លួនមានភាពអៀនខ្មាសដែលមានឈាមជ័រជាខ្មែរ មិនសូវជាចង់បង្ហាញថាខ្លួនឯងជាខ្មែរនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuMRq0IoFVAbPyEiNqhK89tbBkK5Ttx4VS3d0ZdllHp7zhQ5kK2P7Z4ObdYjY_tbX8jRpgvD29G0YHAMWiT6tFq9KvcxHWrz5j2R4WcVJpSazrIXo0uG5sNskHxiktQUehMiodund06n0M3_EJ47_B3u3Y52wmomKKF_5p1Z5YcFyiazlhT3k7yZzImMc/s960/image_2026-09-11_13-49-29.png
ភាពខ្មាសអៀនពីសាវតារបស់ខ្លួនបែបនេះ Mealyann បានបង្ហាញថាដោយសារតែនៅអាម៉េរិកមានការរើសអើងជាតិសាសន៍ ពួកគេមើលមកថាយើងតូចទាប ដោយអាម៉េរិកពិបាកស្រាប់ទៅហើយប៉ុន្តែជាជនជាតិខ្មែរនៅអាម៉េរិកទៀតកាន់តែពិបាកដោយពួកគេគិតថា យើងជាក្មេងទំនើង ឬរស់នៅតំបន់អនាធិបតេយ្យ ហើយនាងបានបញ្ជាក់ថានាងមិនមែនជាមនុស្សប្រភេទនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6HpglOYQJsVxnc3FgWUie7h4PmaooDklDCWxq8JbOc1ce0xyxzoSpZ0jCfnwsfKH4EHpKuk1pyuIQyVwRqOqzUAMYGErDUkAfYS3NqZlObQ9SzqAcoNXtMzQrgQQeZ6rCZNZMjHNSPZO22tRqFKqp2B_lTZKhuy6a4AR6ufBrucB5hPdtVAkymXDfj6Y/s4096/image_2026-09-11_13-49-30%20(2).png
អ្នកតំណាងកម្ពុជាប្រកួត Miss Asia Pacific International 2025 បានបន្តទៀតថាបន្ទាប់ពីធំដឹងក្តីហើយចាប់ផ្តើមរៀនរាំរបាំបុរាណខ្មែរប្រមាណជា១០ឆ្នាំហើយបទពិសោធន៍ទាំងនោះបានធ្វើឱ្យនាងឥឡូវនេះមានមោទនភាពខ្លាំងណាស់ក្នុងនាមជាជនជាតិខ្មែរ។ លើសពីនេះទៅទៀត Mealyann ក៏មានបំណងចង់ផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្សទូទៅឱ្យដឹងថាខ្មែរជានរណា ដូច្នេះនាងបានផ្លាស់ប្តូរពីភាពខ្មាសអៀនក្នុងការធ្វើជាជនជាតិខ្មែរទៅជាការមានមោទនភាពវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqBRCZAlvO0URot0se5mcdFTL_C6m9wrg6SYKwoE2ASh2Ig1f2BbhBDXAwDQPBLxVk8NfIeZkuDLy8NU0dfOvP-CAp-fqLbxJvfuqewjiKAwARPbuklpuC-Pt7h-4nXHniR4bahT97ck4A4uN4HnBcxoFK7uje12wj7BZGdKQT1-NoAoyZ16u0vrD8UnA/s2048/image_2026-09-11_13-49-30.png

ដូច្នេះរឿងរ៉ាវរបស់ Mealyann មិនត្រឹមតែជាការប្រែប្រួលពីភាពខ្មាសអៀនទៅជាមោទនភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការឆ្លុះបញ្ចាំងពីដំណើរស្វែងរកអត្តសញ្ញាណ និងការទទួលស្គាល់ឫសគល់របស់ខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkuAtFhlwjDcrZNjzJaAQ_S9CQqfIlG-2UgtDxhVvE7FpcEGRQgnvBLJ4fW_mWP7vsGD3uaFe_0c5D0LEQD3nvFTC9-WQMnslaMJSSzUYZIk0xFT1JPaP55pbxqvj4GI2LFXLu0kcRhlbrncRDFfmFIf2E2J_CfAccezjGlghSK7gdxRHo0_YfoIiPLhU/s2048/image_2026-09-11_13-49-36.png

គួរឱ្យដឹងថា Mealyann Nita Saing គឺបេក្ខនារីក្នុងចំណោម TOP5 នៃ Miss Universe Cambodia 2024 ហើយបន្ទាប់មកត្រូវបានជ្រើសរើសជាតំណាងកម្ពុជាទៅប្រកួត Miss Asia Pacific International 2025 នៅហ្វីលីពីនដោយឈានចូលដល់ TOP30 នៃការប្រកួតនិងបានឈ្នះពានរង្វាន់មួយចំនួន៕