Home តារាអន្តរជាតិ Byeon Woo Seok កាន់លុយជាង៩លានដុល្លារទៅទិញផ្ទះប្រណីតក្លាយជាអ្នកជិតខាងជាមួយ So Ji Sub

Byeon Woo Seok កាន់លុយជាង៩លានដុល្លារទៅទិញផ្ទះប្រណីតក្លាយជាអ្នកជិតខាងជាមួយ So Ji Sub

94
0

តារាសម្តែង Byeon Woo Seok តួឯកប្រុសក្នុងរឿង «Perfect Crown »ត្រូវបានរាយការណ៍ថា បានទិញអាផាតមិនប្រណីតមួយនៅគម្រោង Hannam The Hill ក្នុងតំបន់ Hannam-dong ទីក្រុងសេអ៊ូល ក្នុងតម្លៃប្រមាណ ១៣ពាន់លានវ៉ុន ឬប្រមាណជាង៩លានដុល្លារអាម៉េរិក ដោយបង់ជាសាច់ប្រាក់។ នេះក៏ធ្វើឱ្យ Byeon Woo Seok ក្លាយជាអ្នកជិតខាងរបស់តារាសម្តែង So Ji Subផងដែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJvv5fnwiQZ1ogml2dVUDtWsfhJLiOrENiv7nCmuRzns7Oucc_DZc-sAuAUzWN0VEUnx1LMvJh87o0nuoJ0IobbiKVVHYo9Jf4btPhc4R31khzQ-E52tFBUO1W2FdCgc3Tlqt8hYG2phUmiZJn3bmULtLRuApDSRNXgNUSzyUTmxRHLSgc5QaVxdgogns/s1440/image_2026-09-11_16-15-27.png
    តាមការរាយការណ៍ អចលនទ្រព្យនេះស្ថិតក្នុងគម្រោងលំនៅដ្ឋានប្រណីតមួយដែលមានតម្លៃខ្ពស់បំផុតក្នុងប្រទេសកូរ៉េខាងត្បូង និងជាតំបន់ដែលមានតារាល្បីៗ និងបុគ្គលមានទ្រព្យសម្បត្តិជាច្រើនរស់នៅ។ ការទិញផ្ទះតម្លៃខ្ពស់នេះកើតឡើង ខណៈអាជីពរបស់ Byeon Woo Seok កំពុងឡើងដល់កម្រិតកំពូល បន្ទាប់ពីលោកទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងចាប់រឿង «Lovely Runner» រហូតដល់ «Perfect Crown »។ រឿងដែលលោកសម្តែងបានធ្វើឱ្យ Byeon Woo Seok ក្លាយជាតារាសម្តែងដែលមានអ្នកគាំទ្រជាច្រើននៅក្នុងប្រទេសកូរ៉េ និងទូទាំងអាស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOkEBa-4tMRX9eSwV1ixE5RVC_or4hjoVfksVKq0IOB-RWPAUnVbz2ccKF-npkuyrhCR1A57seo5sW2w3W_5ZfUEWbA5LAMW4g8lF7QSG_TQ4eHtd-BpIkJEvgG2D9oTEfeH7rKIN33ATMX_vXusXy0xBmNB1cDHeP3rrVWcsQ0XgTQQ_X9qykI6RgpJo/s1440/image_2026-09-11_16-15-28%20(2).png

    តាមប្រភពដែលបានរាយការណ៍ ការទិញនេះត្រូវបានធ្វើឡើងដោយគ្មានការខ្ចីប្រាក់ពីធនាគារ ដែលធ្វើឱ្យព័ត៌មានអំពីទ្រព្យសម្បត្តិរបស់តារាសម្តែងវ័យក្មេងរូបនេះ ក្លាយជាប្រធានបទដែលមានការចាប់អារម្មណ៍នៅក្នុងវិស័យកម្សាន្តកូរ៉េ។ ទោះជាយ៉ាងណា ព័ត៌មានលម្អិតអំពីប្រតិបត្តិការទិញលក់ និងប្រភពថវិកា មិនទាន់ត្រូវបាន Byeon Woo Seok ឬភ្នាក់ងាររបស់លោកបញ្ជាក់ជាផ្លូវការនៅឡើយទេ។
    គួរបញ្ជាក់ថា Hannam The Hill គឺជាគម្រោងលំនៅដ្ឋានប្រណីតដ៏ល្បីមួយនៅទីក្រុងសេអ៊ូល ហើយតម្លៃអចលនទ្រព្យនៅទីនេះត្រូវបានគេចាត់ទុកថាស្ថិតក្នុងចំណោមកម្រិតខ្ពស់បំផុតនៅកូរ៉េខាងត្បូង៕