Home ព័ត៌មានជាតិ ក្រោយរងការរិះគ.ន់ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បដិសេធព័ត៌មានរុះរើសាលាដូង

ក្រោយរងការរិះគ.ន់ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បដិសេធព័ត៌មានរុះរើសាលាដូង

92
0

កំពង់ស្ពឺ៖ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានចេញលិខិតបដិសេធជាផ្លូវការចំពោះព័ត៌មានដែលថាសាលាដូងត្រូវរុះរើ ដោយបំភ្លឺថាទីតាំងសាលាដូងមិនស្ថិតក្នុងបញ្ជីរុះរើឡើយ ឯវិធានការច្បាប់គឺធ្វើឡើងចំពោះតែសំណង់អនាធិបតេយ្យនៅជើងភ្នំអាប៉ែតប៉ុណ្ណោះ។
____________ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZv3EGmeQ5yeU6Gk7-f2aY_Oi2hMV-7qRqadDvu7-z9qt-9u8jMyOQPyQkesxddOxP9qiwOCxRaefw1LzYpKMusclY_r8Fci6TPJWLjCceGujpjJN-6DgdYS7HQY4emOXIuH5pjNNeLsQumPuFoLrVJCKh7o5AODxdz5ZPaIfJtccqBLsXkfbTxNBSZZA/s1280/photo_2026-08-19_09-25-57%20(3).jpg

ឆ្លើយតបនឹងមតិសាធារណជន ដើម្បីកុំឲ្យមានការភាន់ច្រលំ និងការរិះគន់បន្តជុំវិញជោគវាសនារបស់សាលាដូង មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានចេញមុខទាត់ចោលទាំងស្រុងនូវរាល់ព័ត៌មានដែលថាមានការរុះរើសាលារៀនខ្នាតតូចមួយនេះ ដោយបញ្ជាក់ថា វិធានការច្បាប់រយៈពេល ១៤ថ្ងៃ គឺអនុវត្តចំពោះតែសំណង់អនាធិបតេយ្យនៅតំបន់ជើងភ្នំអាប៉ែតប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiyyBsp7_1rVC-tOnOs9b5Tza340MtvR5XUpDCvvIe-VONPB0jLN4YkiyfQNqUPSq5VGlpH1ZTEwv6K6ADK8htKoefMvUPK6NWcN3XwmiH-kIg6PdThKiDRPMPk2oKZZbzeLSFmgN8iiogpuxV96FzQBiqJMjQtbtKAKD4yU3cOIF_CyND88htN1Pd70E/s885/photo_2026-08-19_09-25-56%20(2).jpg

យោងតាមសេចក្តីប្រកាសបដិសេធផ្លូវការរបស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា ព័ត៌មានដែលត្រូវបានចែកចាយតាមបណ្តាញសង្គមដោយគណនីឈ្មោះ PhanPhana ដែលលើកឡើងថា «សាលាដូងនឹងត្រូវរុះរើក្នុងរយៈពេល ១៤ថ្ងៃ» នោះ គឺជាព័ត៌មានមិនពិតទាល់តែសោះ ហើយទីតាំងរបស់សាលាដូងផ្ទាល់ គឺមិនស្ថិតនៅក្នុងសេចក្តីប្រកាសជូនដំណឹងឱ្យរុះរើនោះឡើយ។ អាជ្ញាធរបំភ្លឺថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ការិយាល័យឧទ្យានជាតិគិរីរម្យពិតជាបានចេញសេចក្តីជូនដំណឹងឱ្យរុះរើសំណង់ពិតប្រាកដមែន ប៉ុន្តែវិធានការនេះត្រូវបានអនុវត្តចំពោះតែបុគ្គលដែលបានលួចចូលទន្ទ្រាន ចាប់យកដីរដ្ឋ និងសាងសង់សំណង់អនាធិបតេយ្យខុសច្បាប់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅចំណុចជើងភ្នំអាបែក ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ» ស្ថិតក្នុងភូមិសាស្ត្រឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដើម្បីថែរក្សាធនធានធម្មជាតិ និងសណ្តាប់ធ្នាប់សាធារណៈតែប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD4zfcMMpO5SwFME_4J6bnQK8qPnXgWCWu3H7c-fYniRc4xDY6QWvodWyjJKmg5i-vpq28pmWHk8tGeaE4y8XyfdjJTGes20afQxwqIbgsaVUaR31zl9-zu2w9ro67_rU8DrqvB_SeL-P-lZ-DjCAZJlQwj7vvn8aYMiRSK7CdXbmbGq6NlhFmWd4LQNU/s1280/photo_2026-08-19_09-25-56.jpg
ការចេញមុខមកបញ្ជាក់ការពារជំហរផ្លូវការរបស់មន្ទីរបរិស្ថាននៅពេលនេះ ធ្វើឡើងបន្ទាប់ពីមានការយល់ច្រឡំជុំវិញលិខិតបញ្ជាឱ្យរុះរើផ្ទះស្នាក់របស់គ្រូបង្រៀនសាលាដូង ដែលមហាជនជាច្រើនយល់ថាជាការ បង្ខំឲ្យរុះរើទាំងសាលាដូង។ តែទោះជាយ៉ាងនេះក្ដី ការសម្រេចឲ្យរុះរើផ្ទះស្នាក់របស់គ្រូ ក៏នឹងបង្កើតជាក្តីបារម្ភយ៉ាងខ្លាំងផងដែរដល់ការស្នាក់នៅរបស់គ្រូខ្មែរ និងបរទេស ព្រមទាំងបង្កជាផលប៉ះពាល់ដោយប្រយោលដល់បេសកកម្មអប់រំកុមារក្រីក្រជាង ១៦០នាក់នៅលើភ្នំ ត្បិតអីលោកគ្រូអ្នកគ្រូមិនអាចបោះតង់ដើម្បីបង្រៀនសិស្សបានឡើយ ប្រសិនបើគ្មានទីតាំងស្នាក់នៅសមរម្យ និងគ្មានការយោគយល់រកដំណោះស្រាយរួមណាមួយពីអាជ្ញាធរពាក់ព័ន្ធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv3PWtSiCPyC_WDIBLJbK51CfEODwtWBIevmGuKejB92GwbbZtFMXJ-CWdTqcgQFsn917FDj9Xx-1whsEf5Ti5qlSM4dR389ZBz2kprgrCyZL8-0aT9NzO29kJEs69o_gDed3SLusKzBPDtQfFEsEWRiDVFDl3KlXmEb3zjUtjys9dmuwuaHMZAWhBzLQ/s1280/photo_2026-08-19_09-25-57.jpg
យ៉ាងណាមិញ ទោះបីជាមានការច្រានចោលពីអាជ្ញាធរថានឹងមិនប៉ះពាល់សាលាដូងក៏ដោយ ក៏មតិសាធារណជនមួយចំនួនធំបានលើកឡើងបែបចម្អក និងឌឺដងត្រឡប់ទៅវិញថា បើរឿងរ៉ាវផ្ទះគ្រូសាលាដូងនេះមិនល្បីសុះសាយលើអនឡាញ និងគ្មានការរិះគន់ជោកជាំពីប្រជាពលរដ្ឋទេ ប្រហែលជាអាននឹងមានការរុះរើទាំងសាលាដូងបាត់ទៅហើយមើលទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzqjDxCGCktB7EkjqbY-zK5fkr4tdis_sIN3W29JveNvJ1Qx_QmxqcZWygMxARQf7fJ4T17l2XExA5Mcu1Zro6EII02XRGt3gt9cLABxIZKCklIpi_FTKEpeDmebidNWkFi_6Dwr5yjErYMU4lu9Qyw4cJqyRixCCRWXgKZBZVXpG96c4bL7hT-V2xx2Q/s1280/photo_2026-08-19_09-25-55.jpg

ជារួមមក លិខិតបដិសេធរបស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានជួយសម្រាលកម្តៅ និងការបារម្ភរបស់មហាជនចំពោះជោគវាសនារបស់សាលាដូងមួយកម្រិត។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍នេះបានសបញ្ជាក់ឱ្យឃើញពីអំណាចនៃមតិសាធារណៈតាមបណ្តាញសង្គម ដែលបានដើរតួជាកាតាលីករដ៏សំខាន់ ក្នុងការជម្រុញឱ្យស្ថាប័នរដ្ឋចេញមុខមកដោះស្រាយ និងបំភ្លឺការពិតឱ្យបានច្បាស់លាស់ ដើម្បីធានាបាននូវតម្លាភាពច្បាប់ផង និងរក្សាបាននូវមនោសញ្ចេតនាអប់រំមនុស្សធម៌សម្រាប់កុមារក្រីក្រផងដែរ៕