អ្នកនាង ផន សុផារី បានចាត់ទុកសម្តីផ្លែផ្ការបស់ ចំប៉ីខ្មៅ បន្ទាប់ពីបុគ្គលល្បីឈ្មោះលើបណ្តាញសង្គមរូបនេះបង្ហោះសារបែបបញ្ឆិតបញ្ឆៀទៅលើផលិតផលថ្មីរបស់ខ្លួនដែលកម្របង្ហាញនៅលើទីផ្សារឱ្យមានការគាំទ្រ១០០ឆ្នាំ។

នៅយប់ថ្ងៃទី២៦ ខែកក្កដា ចំប៉ីខ្មៅ បានបង្ហោះសំណេរមួយថា «សង្ឃឹមថា kenzអាចឈរជើង លើទីផ្សារ បាន ១០០ឆ្នាំ ព្រោះទីផ្សារ fan ចាំ តាមដានយូរហើយមិនទាន់ដឹងថាជាអ្វីផង ចឹងបើដឹងថាជាអ្វីហើយសង្ឃឹមថា គាំទ្រឱ្យបាន១០០ឆ្នាំ ផងចុះ»។ ពាក្យសម្តីរបស់ ចំប៉ីខ្មៅ បានជំរុញឱ្យអ្នកនាង ផន សុផារី ដែលជាម្ចាស់ប្រ៊េនបានចូលមកខម្មិនលើការបង្ហោះនេះដោយសម្តីរាបសារថា «អរគុណបង ខ្ញុំចាត់ទុកថាជាពាក្យជូនពរចុះ»។

មិនត្រឹមតែបោះពាក្យសម្តីខាងលើនេះប៉ុណ្ណោះទេ ចំប៉ីខ្មៅ ថែមទាំងចេញជាវីដេអូដោយចិត្តអន្ទះសារជាមួយនឹងសម្តីចង់ដឹងចង់ឃើញពីផលិតផលថ្មីនេះអស្ចារ្យមកពីឋានណាដាក់ជើងពានមកឬយ៉ាងមិច។ ក្រៅពីចេញវីដេអូ ចំប៉ីខ្មៅ បានបង្ហោះសំណេរមួយទៀតថា «ដូច lib gloss ចឹងខំតាមដានទីផ្សារចុងក្រោយ សាបឈឹង»។ ពាក្យសម្តីនេះមានមនុស្សជាច្រើនសង្ស័យថា ចំប៉ីខ្មៅ ប្រៀបធៀបទៅកាន់ប្រ៊េន ពេជ្រ ពិសី។ នៅថ្ងៃទី២៧ ខែកក្កដា ចំប៉ីខ្មៅ ក៏បានស៊ែរជាមួយនឹងពាក្យសម្តីបញ្ឆិតបញ្ឆៀងទាក់ទងនឹងលិខិតអញ្ជើញរបស់ប្រ៊េន អ្នកនាង ផន សុផារី ផងដែរ។ 
យ៉ាងណាមិញ ការបង្ហោះរបស់ ចំប៉ីខ្មៅ ក៏បានរងនូវមតិប្រតិកម្មចម្រុះពីអ្នកលេងបណ្តាញសង្គម។ មតិមួយចំនួនយល់ស្របទៅនឹងការលើកឡើងរបស់ចំប៉ីខ្មៅ ចំពោះទីផ្សាររបស់អ្នកនាង ផន សុផារី ខណៈមតិខ្លះទៀតថាបុគ្គលរូបនេះទើសគេគ្រប់ពេលវេលាទាំងរឿងខ្លះមិនសមទំនងខុសរបៀប៕










