Home តារាជាតិ អ្នកគាំទ្រជាច្រើនជំរុញឱ្យឧកញ៉ា ព្រាប សុវត្ថិ ចូលទ្រនំចាស់វិញ

អ្នកគាំទ្រជាច្រើនជំរុញឱ្យឧកញ៉ា ព្រាប សុវត្ថិ ចូលទ្រនំចាស់វិញ

99
0

តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ ត្រូវបានទស្សនិកជនជាច្រើនរូបជំរុញឱ្យលោកចាកចេញពីផលិតកម្មបច្ចុប្បន្នវិលទៅទ្រនំចាស់វិញដែលក្រុមហ៊ុនរស្មីហង្សមាស។ សន្ទុះនៃការគាំទ្របែបនេះបន្ទាប់ពីមហាជនបានឃើញវីដេអូមួយរបស់ឧកញ៉ា ព្រាប សុវត្ថិ និងថៅកែហង្សមាសបង្ហាញការនឹករលឹកគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRayN_N1aMjymR5dK8F4Qp5UGovOnVkoT3rSvBkdOD9214CJclBjckjmeSJfxKMMS7TaZsMrXiqpja9fUUILssmc8qcd7OWE1MtiunuVu77QOPQk4FQZ66ZxAxYFcP2qCu1bh5EJlVQLl87HD6OsXmxhSqGi8AvCCtDryWXZb9E9TZJVC7B8CZRZ0wLJ0/s2048/image_2026-06-15_16-18-03%20(2).png

នៅយប់ថ្ងៃទី១១ ខែកក្កដា នៅលើបណ្តាញសង្គមរបស់ឧកញ៉ា ព្រាប សុវត្ថិ បានបង្ហោះវីដេអូមួយដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស។ វីដេអូខ្លីនេះបង្ហាញពីឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា អ៊ឹង ឆៃងួន ដែលជាថៅកែហង្សមាស បានជួបគ្នានិងស្វាមគន៍គ្នាយ៉ាងកក់ក្តៅអំឡុងពេលអ្នកទាំងពីរចូលរួមកម្មវិធីមួយ។ ទោះបីជាបានចាកចេញនិងខានជួបគ្នាអស់រយៈពេលជាច្រើនឆ្នាំក៏ដោយឧកញ៉ា ព្រាប សុវត្ថិ នៅតែបង្ហាញការគោរព នឹរលឹកចំពោះអតីតមេរបស់ខ្លួនដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_t74zpZ7afI4ZODb9VybItsJoZGngfoVJOqYDfSPSJwDGvcQCO8Y6A5QqPr44GBb7VeeyCHxrpGR6YnYj-HYqHbwBxT09p0hjJ5KiAAKScgUhoXBA_PJOaGMX5KHzpHwqk9gsQmhQaISXw-XwcFNWxx1aOAThyI1wTyDxfoZzuY-34MvYHLl1h0BwVhg/s1280/image_2026-07-13_14-55-30.png

ទិដ្ឋភាពរបស់ ឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា អ៊ឹង ឆៃងួន ជួបជុំគ្នាដោយការឱបពោរពេញដោយកក់ក្តៅនេះសិល្បករ សិល្បការិនី ដែលមានវត្តមាននៅទីនោះក៏បង្ហាញពីភាពរីករាយនិងថតសកម្មភាពដ៏កម្រនេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJfsMk2OmeQIYXIcAnIyUMUfs6hfwZ3tbuK9GnpeNOaoOVD8ee1UoC_a3StJtnj5w0iagKLscHtzT9zVwxrKeE_HwBjiNMPR51cm6aU3mLDg2EbeXyrRwKS_pP1ykUCaQ0Aww0iDzIPTKfQkPqKaGu4hyPnh1t20Gir0eK8EeGR9xk0YwgvTDMcIGp2rk/s2048/image_2026-07-13_15-27-37.png
ក្រោយពីវីដេអូនេះចែកចាយនៅលើបណ្តាញសង្គមបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សជាមួយនឹងការចុច Like Share Comment ជាច្រើន។ នៅផ្នែកមតិយោបល់មានទស្សនិកជនជាច្រើនជំរុញឱ្យឧកញ៉ា ព្រាប សុវត្ថិ វិលចូលទ្រនំចាស់វិញហើយជាអ្វីដែលពួកគេចង់ឃើញជាយូរមកហើយបន្ទាប់ពីតារាចម្រៀងរូបនេះកសាងអាជីពនៅទ្រនំបច្ចុប្បន្នប៉ុន្មានឆ្នាំមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgobn_2nN54igop21nwXOxzvt3DeOCnXeUFPotuzXHkZJNj9FNDzNrFFt6bQFo9polHEkzJzKrjTXIPSe7B5xdsUK34qRpUFa7IBOcw9kLZSKUa1IENlt0wgPFfx2hDS5Fj-t8T9q3FsA5rVm5VYPUyeuGXVwe-qI3cNl-glwdDGLVVcq_NoOlWJMHYe94/s850/image_2026-07-13_14-53-36.png

គួរឱ្យដឹងថាបន្ទាប់ពីរួមសុខទុក្ខជាមួយនឹងផលិតកម្មរស្មីហង្សមាសអស់រយៈពេលជាច្រើនឆ្នាំ ឧកញ៉ា ព្រាប សុវត្ថិ បានសម្រេចចិត្តចាកចេញពីទ្រនំមួយនេះដោយចូលរួមជាមួយនឹងគ្រួសារហ្គាឡាក់ស៊ីជាផ្លូវការកាលពីខែសីហា ឆ្នាំ២០២០។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឧកញ៉ា ព្រាប សុវត្ថិ បានឆ្លងកាត់នូវបទពិសោធន៍ការរិះគន់ជាច្រើនតែលោកនៅតែរក្សាឥរិយាបថប្រកបដោយវិជ្ជាជីវៈនិងភាពវិជ្ជមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimvDsfJqRfRAP3EqQA0LIauIQbJHEAIeEGLywFQ6sJ9uaYua-sKAefYeTpwCVVavRQ5FhfsXCCMIzZsi9oA012SCNlFzbutK3e7ASQXLizaez6ulDAW4gPazueDA15GvCC8twlSbpFsurVNGPK7Zu239_EI0ZN_1n7cKd2EOhdL2qsDx4UHz8qGiwxY8o/s2048/image_2026-07-13_15-27-39.png

ប្រសិនជាឧកញ៉ា ព្រាប សុវត្ថិ បំពេញបំណងទស្សនិកជនវិលចូលទ្រនំចាស់វិញលោកនឹងក្លាយជាតារាចម្រៀងទី២ បន្ទាប់ពី សុគន្ធ និសា ដែលសម្រេចចាកចេញនិងវិលចូលត្រឡប់ហង្សមាសវិញមុននឹង សុគន្ធ និសា ក្លាយជាតារាឯករាជ្យ៕